ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៤.៨២៦ គីឡូម៉ែត្រដែលលាតសន្ធឹងពី សង្កាត់ចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត ពេលនេះត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវកាហើយ កាលពីព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ ២០២២ កន្លងទៅនេះ។
រូបភាព៖ កំណាត់ផ្លូវជាតិលេខ ៣ ថ្មី (MPWT)
កំណាត់ផ្លូវជាតិលេខ៣ នេះមានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ រាប់ចាប់ពី សង្កាត់ចោមចៅ ដល់ក្រុងកំពត ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៣០គីឡូម៉ែត្រ ខេត្តតាកែវ ៣០គីឡូម៉ែត្រ និងខេត្តកំពត ៥១គីឡូម៉ែត្រ ចែកចេញជា ២កំណាត់ កំណាត់ទី១ គិតចាប់ពីចោមចៅ ដល់បែកគូស ប្រវែង ៦៩,៩០០គីឡូម៉ែត្រ មាន ៤គន្លង និងកំណាត់ទី២ រាប់ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែង ៦៤,៩២៦ គីឡូម៉ែត្រ មាន ២គន្លង។
រូបភាព៖ កំណាត់ផ្លូវជាតិលេខ ៣ ថ្មី (MPWT)
សម្រាប់ដំណើរការសាងសង់ប្រើប្រាស់រយៈពេល ៣៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ ខែកក្កដា ឆ្នាំ២០២១ ចំណាយថវិកាសរុបប្រមាណ ២១៥,៣៨៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយលើការ បោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ។
រូបភាព៖ MPWT
ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានជម្រាបថាផ្លូវនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយ របស់កម្ពុជា ដោយផ្លូវនេះមានលក្ខណៈធំទូលាយ រឹងមាំ ធន់នឹងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅក្នុងស្រុក និងក្រៅស្រុក និងជួយបញ្ចៀសបានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ដែលជាផ្លូវមមារញឹកមួយផងដែរ។
រូបភាព៖ MPWT
ឯកឧត្តមបានបន្ថែមទៀតថា កំណាត់ផ្លូវជាតិលេខ៣នេះ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ តំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣ (AH-123) ពីថៃ មកកម្ពុជា តាមរយៈផ្លូវជាតិលេខ ៤៨ ហើយកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅវៀតណាម តាមផ្លូវជាតិលេខ៣៣ កាត់កំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាងផងដែរ។
រូបភាព៖ MPWT
ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើឱ្យមិត្តចិនពិនិត្យលទ្ធភាពនីតិវិធី ផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់គម្រោងស្ដារផ្លូវជាតិលេខ៣១ ៣៣ ៤១ និងកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដើម្បីសម្រេចទិសដៅអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត និងសំណូមពរឲ្យអ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់ គោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូរអង្វែង។
រូបភាព៖ កំណាត់ផ្លូវជាតិលេខ ៣ ថ្មី (MPWT)
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!