👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ Tesla ហាក់ជួបប្រទះរឿង រដាក់រដុបច្រើន ដោយរាប់ចាប់ពី ដើមខែ មេសា កន្លងទៅ ដែលស្ថាបនិកក្រុមហ៊ុនលោក Elon Musk បានចុះកុងត្រាថានឹងចាយលុយ ៤៤ ពាន់លានដុល្លារ ទិញបណ្ដាញសង្គម Twitter ទាំងមូលជាកម្មសិទ្ធផ្ដាច់មុខ នាំឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា ដែលមកដល់ពេលបច្ចុប្បន្ននេះស្រាប់តែលេចឮថា លោក Musk ចង់ដោះដៃចោលកុងត្រានេះទៅវិញ។ បន្ទាប់មកទៀត មិនទាន់បានប៉ុន្មានសប្ដាហ៍ផង មហាសេដ្ឋីរូបនេះក៏ បានលក់ចំណែកហ៊ុនក្រុមហ៊ុន Tesla អស់ជាង ៨ ពាន់លានដុល្លារកន្លះ ទៀត ដើម្បីជាការស្ដារឡើងវិញ នេះបើតាមការឲ្យដឹងពីគេហទំព័រ Barron និង BBC News។
លោក Elon Musk ក៏បានប្រាប់មកសារព័ត៌មាន CNN ថា “ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ហាក់ដូចជាសុបិន្ដអាក្រក់ ដោយ Tesla ជួបបញ្ហាមួយហើយមួយទៀត និងមិនទាន់មានច្រកចេញផុតនៅឡើយទេ ដូច្នេះហើយអ្វីដែលយើងគិតនៅពេលនេះ គឺធ្វើយ៉ាងណាឲ្យក្រុមហ៊ុន និងរោងចក្រនៅដំណើរការ និងជៀសវាងការក្ស័យធន់”
ក្រោយមក មិនទាន់បានទាំងចាយលុយទិញមែនទែនផង មានការចុះផ្សាយថា ទីផ្សារទិញលក់ឡាន Tesla ត្រូវបានធ្លាក់ចុះ បើធៀបទៅនឹងទិន្នន័យឆ្នាំមុនជាពិសេសនៅក្នុងទីផ្សារធំរបស់ខ្លួន នោះគឺប្រទេស ចិន ដោយបើយោងតាមសារព័ត៌មាន Wall Street Journal បានឲ្យដឹងថា ថ្មីៗនេះទិន្នន័យការលក់ និងនាំចេញឡាន Tesla ពីរោងចក្រធំ Shanghai Giga Factory របស់ខ្លួនផលិតរថយន្តបានត្រឹមតែ ១៥១២ គ្រឿងប៉ុណ្ណោះ ដែលទាបជាងកាលពីឆ្នាំមុនដល់ទៅ ៩៤% និងលក់បានតិចជាងកាលពីខែមិនាដល់ទៅ ៦៥០០០ គ្រឿង ហើយក៏ធ្លាក់ចុះក្នុងសហរដ្ឋអាមេរិកដូចគ្នា ដែលបង្កឲ្យតម្លៃស្ដុក ឬ តម្លៃហ៊ុនរបស់ Tesla ធ្លាក់ចុះ ជាហេតុធ្វើឲ្យលោក Musk មានការព្រួយបារម្ភថាមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ហើយក៏ចាប់ផ្ដើមរិតបន្ដឹងលើដំណើរការសង្វាក់ផលិតកម្មនៅគ្រប់រោងចក្ររបស់ខ្លួន ដោយមានទាំងការឈប់ទទួលបុគ្គលិកថ្មី កាត់បន្ថយកម្លាំងពលកម្មចាស់ ១០% ស្មើនឹង ៣.៥% នៃកម្លាំងធ្វើការសរុប កាត់ម៉ោងធ្វើការ និងប្រាក់បៀវត្សបុគ្គលិកជាដើម នេះបើតាមការឲ្យដឹងពី Bloomberg។
គួររំឭកថា ខណៈដែល Tesla កំពុងប្រឈម នឹងបញ្ហាទីផ្សារធ្លាក់ចុះ ក្រុមហ៊ុនផលិតរថយន្ដជាគូប្រកួតផ្សេងៗទៀត ដូចជា Volkswagen, Ford, Toyota, ជាដើម យកពេលវេលានេះខិតខំអភិវឌ្ឍខ្លួនផលិតឡានអគ្គិសនីលក់ឲ្យបានកាន់តែច្រើន ដើម្បីដេញជើងឲ្យទាន់ Tesla ដោយជាក់ស្ដែង អ្នកជំនាញខាងទីផ្សារយានយន្ដរបស់ Bloomberg ថ្មីៗនេះក៏ទើបតែបានព្យាករណ៍ថា ឆ្នាំ ២០២៤ នេះ Tesla នឹងធ្លាក់កូត របូតដំណែងជើងឯកទៅ Volkswagen Group វិញផងដែរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី