កាលពីថ្ងៃទី ១៩ ខែមិថុនា ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Great Wall Motor Cambodia បានប្រារព្ធពិធីសម្ភោធអាគារតាំងបង្ហាញរថយន្តថ្មី ដែលមានទីតាំងនៅតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរករថយន្តនិងបើកសាកល្បងរថយន្តជាច្រើនម៉ូឌែលរបស់ GWM Cambodia ។
អាគារតាំងបង្ហាញរថយន្តរបស់ GWM Cambodia នេះ មានទីតាំងនៅ អាគារ15z ផ្លូវលេខ 93 (មហាវិថីព្រះមុនីវង្ស) កែងផ្លូវ 422 ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានដាក់សម្ភោធជាផ្លូវការក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំ Oneroad Group និងវត្តមានដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។
ស្របពេលគ្នានេះដែរ អាគារតាំងងបង្ហាញរថយន្ត GWM Cambodia នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនដែលចង់មកទទួលយកបទពិសោធន៍ផ្ទាល់ជាមួយរថយន្តថ្មីទាំង ៥ ម៉ូឌែលនោះរួមមាន HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER ដែលបានបំពាក់ បច្ចេកវិទ្យា សុវត្ថិភាព និងការអភិវឌ្ឍន៍ចុងក្រោយបង្អស់ ។
គួរបញ្ជាក់ថា GWM ជាក្រុមហ៊ុនចែកចាយ និង ផលិតរថយន្តមួយមានប្រវត្តិតាំងពីឆ្នាំ ១៩៩៨ មកម្លេះ ពង្រីកទីផ្សារប្រមាណ ៦០ ប្រទេសលើពិភពលោក ខណៈដែលកម្ពុជានឹងក្លាយជាទីផ្សារថ្មីមួយទៀតរបស់ GWM ។ ក្នុងនោះដែររាល់រថយន្ត GWM និង HAVAL ដែលនាំចូលទីផ្សារកម្ពុជា ត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Oneroad Group ក្រោមគោលការណ៍ "ការថែទាំជាចំបង" ។
មិនត្រឹមតែនាំចូលរថយន្ត SUV និង Pick-up ដែលមានគុណភាពខ្ពស់និងមានអាគារតាំងបង្ហាញរថយន្តយ៉ាងធំទូលាយប៉ុណ្ណោះទេ ក៏ប៉ុន្តែ GWM Cambodia ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជួសជុលជូនអតិថិជនផងដែរ ដោយបានបង្កើតបានបង្កើតមជ្ឃមណ្ឌលផ្តល់សេវាកម្មជួសជុលចំនួន២កន្លែង (ដែលមានផ្ទៃដីប្រហែល ៣០០០ ម៉ែត្រការ៉េ) និងកន្លែងផ្តល់សេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ (ដែលមានផ្ទៃដី ប្រហែល ៤០០០ ម៉ែត្រការ៉េ) នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សានិងមានអារម្មណ៍ជិតស្និទ្ធបំផុត។
លោកអ្នកក៏អាចស្វែងយល់បន្ថែម ឬទាក់ទងទៅកាន់ GWM Cambodia តាមរយៈ Facebook Page: GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការ gwm-kh.com ។
ទំនាក់ទំនង ៖
Khmer/English : 089 666 859
Khmer/中文: 086 666 813
Channel : https://t.me/gwmcambodia
Google map: https://bit.ly/GWMCambodia
រូបភាពបន្ថែមពី GWM Cambodia
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!