ថោកជាងអាព្រូសផង! Mercedes-Benz S Class លំដាប់សេដ្ឋីអភិជន ទិញធូរលក់តឹង បើមិនឡុងចុង ក៏ដាច់បាយដែរ😂 

អ្នកទស្សនា
515
0/ AKlasseAuto Promotion
Untitled-1.jpg

អ្នកមានធូរធារពិសេសបងប្អូនដែលរស់នៅក្នុងទីក្រុង បើនិយាយដល់ឡានដែលទំនើបជិះស្រួលសុវត្ថិភាពខ្ពស់ ទោះមិននឹកឃើញដល់ Roll-Royce ក៏នឹកដល់ម៉ាកយីហោដ៏ល្បីរបស់អាឡឺម៉ង Mercedes នេះឯង។ ចំពោះ Mercedes មិនថាក្នុងខ្សែរភាពយន្ដនោះទេ សម្រាប់អភិជន និងមន្ដ្រីធំៗតែងប្រើរថយន្ដដែលពិសេស និងអំណាចទៅតាមលទ្ធភាពរបស់ខ្លួន។ ស្រុកខ្មែរសម្រាប់អ្នកមាន ក៏ដូចជាមន្ដ្រីរាជការ តែងតែនិយមឡានរបស់អាឡឺម៉ងមួយនេះ ចាប់តាំងពីទសវត្សទី៦០មកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននេះ។

ថ្ងៃនេះ Advan Auto នឹងលើកយកនៅ​ Mercedes-Benz ត្រកូល S Class ឬ W220 ជំនាន់ទី៤ ស៊េរីឆ្នាំ១៩៩៩ ដល់ ២០០៦ ដែលតម្លៃដាក់លក់នៅស្រុកខ្មែរចន្លោះពី ៦០០០ដុល្លារជាង ទៅ ជិត១ម៉ឺនដុល្លារ សម្រាប់ឡានផ្លាកលេខ ឆ្នាំចាស់។សម្រាប់ W220 នេះដែរក៏មានបែងចែកជាច្រើនម៉ូឌែលផងដែរ​ ដើម្បីកំណត់ជាជម្រើសម៉ាស៊ីន ដែលនៅស្រុកខ្មែរសម្បូរប្រើនោះគឺ S320 S350 S430 និង S500 ជាដើម។

តែសម្រាប់ឆ្នាំ២០០៣ ដល់២០០៦ S Class បានធ្វើការផ្លាស់ប្ដូរ ឬបំពាក់បន្ថែមនៅប្រព័ន្ធជើងក្រោម រចនាបថផ្នែកខាងក្រៅ កែប្រែម៉ាស៊ីន និងផ្នែកខាងក្នុងជាដើម។S Class វាជាប្រភេទ Sedan បែប Luxury ដែលមានតួខ្លួនវែងគួរសមដែរ ជាក់ស្ដែងវាមានប្រវែង ៥០៤២.ម.ម ទទឹង ១៨៥៧ម.ម កម្ពស់ ១៤៤៥ម.ម ទម្ងន់ ជិត២តោន និងអាចដឹកបាន ៦០០គីឡូក្រាមឯណោះ។

ខាងក្នុងវិញបំពាក់កៅអីស្បែក ២ជួរអាចជិះបាន ៥នាក់យ៉ាងទូលាយ សម្រាប់ជួរមុខមានមុខងារចាំទីតាំង ដែលជំនួយដោយប្រព័ន្ធអេឡិចត្រនិក (Memory Seat), ចង្កូតប្រើប្រភេទ Tite-Telescop តម្លើងទម្លាក់ និងធូរងាយស្រួលបត់បែន, មានដំបូលបើក,ក៏មានអេក្រង់ LCD សម្រាប់បង្ហាញផែនទី និងបញ្ជាមុខងារផ្សេងៗ។ ទាំងកម្ពស់ក្នុងឡាន និងប្រវែងដាក់ជើងគឺធំទូលាយ ជាងប្រភេទឡាន Sedan ផ្សេងៗ។

2022-08-181921294.jpg

ដោយការឌីស្សាញបែប High Class អញ្ចឹងខាងក្នុង បំពាក់ដោយស្បែក លាយជាមួយ នឹងឈើប្រណិត នៅផ្នែកតាបឡូ និងដៃទ្វា ដែលមើលទៅស្រស់ស្អាត និងទ្វាទាំង៥ជាប្រភេទទ្វាបឹតទៀតផង មិនចាំបាច់រុញខ្លាំងៗដើម្បីបិទទ្វារទេ, ពិតជាសមជាឡានលំដាប់អភិជនមែន។ចំពោះ Option ខ្លះមានបំពាក់បន្ថែម ពោងសុវត្ថិភាព ១២ និង Speaker Bose Surround Sound ជាដើម។

តែសម្រាប់ឆ្នាំ ២០០៣ បានផ្លាស់ប្ដូរកាងខាងមុខ និងបំពាក់ចង្កៀងគុជប្រភេទ HID (Bi-xenon) Low and High Beams ដែលបំភ្លឺផ្លូវបានច្បាស់ គ្រាន់ជាងអំពូលធម្មតា តែមិនទាន់ភ្លឺច្បាស់ខ្លាំងដូចចង្កៀង LED ទេ ។ វាក៏មានប្រព័ន្ធ Pre-Safe ដូចជា integrated Mercedes-Benz collision avoidance ការពារការបុកប៉ះនៅខាងមុខ, និងមុខងារ Parktronic សម្រាប់ជំនួយពេលចូលចតជាដើម។

ជាប្រភេទឡានដែលមានតួរខ្លួនជា Unibody ដែលផលិតពី អាលុយម្យូម(Aluminium) ជំពោះជើងក្រោមវិញ ទាំងមុខក្រោយបំពាក់ជាមួយប្រព័ន្ធ ឯករាជ្យ independent Suspension ដែលជំនួយដោយបូម Hydropneumatic Coil បំពាក់បច្ចេកវិទ្យា Active Body Control អាចធ្វើឲ្យបូមទន់ឬរឹងដោយស្វ័យប្រវត្តិតាមស្ថានភាពផ្លូវជាក់ស្តែង ។

(សម្រាប់ឆ្នាំ០៣ឡើង មានបន្ថែមនៅ Air Suspension អាចលើកម្ពស់ឡើងចុះបាន ) ប្រើយាន់កង់ ទំហំ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS។ ហើយក៏មានបន្ថែមនៅប្រព័ន្ធ Electronic Stability Program (ESP), Traction Control System (TCS) Electronic Brakeforce Distribution (EBD) ,Electronic Brake Assist (EBA/BA) ជាដើម។

បើនិយាយពីម៉ាស៊ីនវិញមានច្រើនជម្រើស និងទៅតាមប្រភេទនៃឆ្នាំផលិត តែសូមលើកយកតែ ម៉ាស៊ីនសាំង និងម៉ាស៊ូត ដែលស្រុកខ្មែរតែងប្រើប៉ុណ្ណោះដូចជា៖ -S320 បំពាក់ម៉ាស៊ីនសាំង ៦ស៊ីឡាំង មុខកាត់ ២.៨លីត្រ ផលិតកម្លាំង ២០១សេះ កម្លាំងរមួល ២០០ផោនហ្វីត។(១៩៩៩ ដល់ ២០០២)

-S320 ប្រើម៉ាស៊ីនម៉ាស៊ូត ទំហំ៦ស៊ីឡាំង ចំណុះ ៣.២លីត្រ ផលិតម្លាំង ១៩៤សេះ កម្លាំងរមួល ៣៤៧ផោនហ្វីត។(២០០០ ដល់ ២០០២) -S320 ប្រើម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង មុខកាត់ ៣.២លីត្រដូចគ្នា តែផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួលរហូតដល់ ៣៦៩ផោនហ្វីត។(២០០៣ ដល់ ២០០៦) -S350 ប្រើម៉ាស៊ីនសាំង ៦ស៊ីឡាំង មុខកាត់ ៣.៧លីត្រ ផលិតកម្លាំង ២៤២សេះ កម្លាំងរមួល ២៥៨ផោនហ្វីត។ (២០០៣ ដល់២០០៦) -S430 បំពាក់ម៉ាស៊ីនសាំង ៨សុីឡាំង ចំណុះ ៤.៣លីត្រ ផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ២៩៥ផោនហ្វីត។(១៩៩៩ ដល់ ២០០៦) -S500 បំពាក់ម៉ាស៊ីនសាំង ៨សុីឡាំង ចំណុះ ៥.០លីត្រ ផលិតកម្លាំងបានរហូតដល់ ៣០២សេះ កម្លាំងរមួល ៣៣៩ផោនហ្វីត។(២០០១ ដល់ ២០០៦)

បើនិយាយពីកម្រិតស៊ីសាំងសម្រាប់ម៉ាស៊ីនម៉ាស៊ូត ខ្ទង់ ១០លីត្រ ទៅ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ និងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង និងប្រភេទម៉ាស៊ីនជាដើម។សម្រាប់ម៉ាស៊ីនសាំងវិញចន្លោះពី ១៣លីត្រ ទៅ១៨លីត្រ ក្នុង១០០គីឡូម៉ែត្រ និងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង និងប្រភេទម៉ាសុីនជាដើម។

ម៉ាស៊ីនទាំងពីរជម្រើសនេះ រត់ដោយប្រអប់លេខ ៥វគ្គ និង ៧វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមួយ (FWD) និងប៉ុងពីរ(AWD) ដែលភាសារបស់ Mercedes ហៅថា 4Matic ចំពោះល្បឿនអតិបរិមា ជាមធ្យមចន្លោះពី ១៩០គីឡូម៉េត្រ ទៅ​ ២៥០គីឡូម៉ែត្រ/ម៉ោង។

បើនិយាយពីភាពទំនើប ជាន់ស្ទុះរត់លឿនជិះស្រួល និងសុវត្ថិភាពវិញ ក្នុងឆ្នាំប្រហាក់ប្រហែលគ្នា អាចនិយាយបានថា Mercedes Benz S Class នេះឈរនៅលំដាប់ជួរមុខហើយ។ ទោះចាស់ឆ្នាំមែន តែបើធៀបនិងឡានថ្មី ឬមួយទឹកដូចគ្នាតម្លៃខ្ទង់ ២ ទៅ​៣ម៉ឺនដុល្លារអី ពិបាកនិងសុីដាច់ S Class ណាស់។

ទោះបីបច្ចប្បន្ននេះធ្លាក់សល់ធូរៗមែន តែបងប្អូនដែលមានលទ្ធភាពល្មមៗមិនគួរទិញប្រើឡើយ ព្រោះភាគច្រើននៃឡាន អ៊ឺរ៉ប់តែងតែខូចច្រើនពេលចាស់ឆ្នាំបន្ដិច ដូចដែលគេនិយាយថា ឡានកាន់តែទំនើប ខូចកាន់តែច្រើន ។ ណាមួយអត់សូវមានគ្រឿងបន្លាស់ទេ ជាងដែលជំនាញក៏មិនមានច្រើនដែរ ជួសជុលម្ដងៗត្រៀមតិចបំផុតក៏ ៣០០ដុល្លារ ទៅ៣០០០ដុល្លារជាងដែរ ហើយទាល់តែប្រើថ្នម និងថែខ្លាំងណាស់ បើមិនអញ្ចឹងទេឈឺច្រើនជាងកូនក្មេងទៅទៀត៕

នៅក្នុងអត្ថបទក្រោយ Advan Auto នឹងលើកយកគុណវិបត្តិនិងបញ្ហាមួយចំនួនរបស់ Mercedes Benz សេរ៊ីចាស់ៗបែបនេះ មកធ្វើបទបង្ហាញជូន កុំភ្លេច Follow Page និងអានអត្ថបទក្រោយៗទៀត ។

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More