ស្ថាប័នធំមួយរបស់អាមេរិក ប្រកាសថា ឡាន ៥០ លានគ្រឿងត្រូវការប្រមូលមកពិនិត្យ និងជួសជុលឡើងវិញ

អ្នកទស្សនា
158
0/ AKlasseAuto Promotion
2022-07-Car-in-usa.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….

កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហរដ្ឋអាមេរិក បានប្រកាសថា រថយន្ដជាង ៥០ លានគ្រឿង កំពុងមានបញ្ហាដែលម្ចាស់រថយន្ដគ្រប់រូបត្រូវប្រុងប្រយត្ន័ខ្ពស់ និងយកទៅជួសជុលជាបន្ទាន់ ជាមួយនឹងការជួសជុលឥតគិតថ្លៃ។

យោងតាមទិន្នន័យដកស្រង់ពី CARFAX បានឲ្យដឹងថា រថយន្ដជាង ៥០ លានគ្រឿង នៅសហរដ្ឋអាមេរិក គ្រប់ប្រភេទ ជាពិសេសរថយន្ដមួយទឹក ប្រភេទ Sedan និង SUV  កំពុងមានបញ្ហាដែលចាំបាច់ឲ្យម្ចាស់ឡានជួសជុលជាបន្ទាន់ ព្រោះមានបញ្ហាខ្លះអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកជិះធ្ងន់ធ្ងរ ក្នុងនោះក្រុមរថយន្ដដែលមានបញ្ហាច្រើនជាងគេ ត្រូវបានគេសន្មតថាមកពីបណ្ដារដ្ឋដូចជា California ខ្ទង់ ៥.៦ លានគ្រឿង, Texas ៥.១ លានគ្រឿង Florida ៣.១ លានគ្រឿង New York ១.៩ លានគ្រឿង និងបណ្ដារដ្ឋផ្សេងទៀត ពិសេសរដ្ឋនៅភាគខាងត្បូងប្រទេស។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឬ NHTSA ក៏បានបន្ថែមទៀតថា ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ រថយន្ដ ១ ក្នុងចំណោម ៥ គ្រឿង ក្នុងរដ្ឋ Florida ជួបបញ្ហាដែលត្រូវការជួសជុលខានពុំបាន ដោយបញ្ហាដែលជួបប្រទះភាគច្រើនគឺទាក់ទងទៅនឹង ប្រព័ន្ធហ្រ្វាំង ABS (Anti-Lock Brake System) ដែលអាចរាលដាលមានបញ្ហាដល់ប្រព័ន្ធម៉ាស៊ីនឲ្យឆាបឆេះចៃដន្យផងដែរ។

ក្នុងនោះដែរ ក្រុមហ៊ុនផលិតរថយន្ដនីមួយៗ ក៏បានចេញសេចក្ដីជូនដំណឹង ដល់អតិថិជនរបស់ខ្លួនឲ្យយកឡាន មកត្រួតពិនិត្យផងដែរ។ 

បើតាមសម្ដីរបស់អ្នកនាំពាក្យ CARFAX បានប្រាប់មកកាន់សារព័ត៌មាន News 6 ថា សម្រាប់ដំណើរការជួសជុល និងត្រួតពិនិត្យ ភាគច្រើនចំណាយពេលត្រឹមតែខ្ទង់ពី ១ ទៅ ២ ម៉ោងប៉ុណ្ណោះ និងយូរបំផុតនៅតិចជាងមួយថ្ងៃ ហើយបើស្រប តាមច្បាប់សហព័ន្ធ(យានយន្ដ) វិញការជួសជុលទាំងនេះ នឹងមិនត្រូវបានគិតថវិកាពីម្ចាស់ឡានឡើយ ជាងនេះទៅទៀត ម្ចាស់រថយន្ដក៏អាចចុះឈ្មោះត្រួតពិនិត្យរថយន្ដដែលសង្ស័យថាមានបញ្ហារបស់ខ្លួនតាមវេបសាយរបស់ CARFAX ផងដែរ។

  អត្ថបទ៖ Andra  AdvanAuto 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More