ម្ចាស់រថយន្តក្នុងតំបន់បឹងស្នោរ កាន់តែងាយស្រួល បន្ទាប់ពីមានយានដ្ឋានស្តង់ដារ ISO បើកសម្ភោធជាផ្លូវការ

អ្នកទស្សនា
939
0/ AKlasseAuto Promotion
2022-03-a-klasse-PR.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email: Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

  កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន Iron Capital PLC បានប្រារព្ធពិធីសម្ពោធក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ យានដ្ឋាន A Klasse Auto សាខាទី 3 នៅតំបន់បឹងស្នោរ ដែលជាមជ្ឈមណ្ឌលផ្តល់នូវសេវាជួសជុល ថែទាំរថយន្តតែមួយគត់ដែលបំពាក់ដោយបរិក្ខារទំនើបៗ រួមទាំងសេវាកម្មស្របតាមស្តង់ដាររថយន្តអន្តរជាតិជូនដល់ប្រជាពលរដ្ឋខ្មែរ។  

រូបភាព៖ ពិធីបើកសម្ភោធយានដ្ឋានអេក្លាសអូតូសាខាទី ៣ បឹងស្នោ
រូបភាព៖ ពិធីបើកសម្ភោធយានដ្ឋានអេក្លាសអូតូសាខាទី ៣ បឹងស្នោ

យានដ្ឋានមានទំហំសរុប 4468 ម៉ែត្រការ៉េ ដែលទើបសាងសង់ថ្មីមានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ1 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយគណះគ្រប់គ្រងបានយកចិត្តទុកដាក់ខ្ពស់ណាស់ ដើម្បីធានាផ្តល់នូវសេវាកម្មដ៏មានទំនុកចិត្ត ពីបុគ្គលិកមានជំនាញវិជ្ជាជីវៈខ្ពស់របស់យើង រួមទាំងការផ្ដល់ជូននូវគ្រឿងបរិក្ខារទំនើប ឧបករណ៍ជួសជុល និងគ្រឿងបន្លាស់មានស្តង់ដាជាក់លាក់សម្រាប់អតិថិជន។

រូបភាព៖ ការចូលរួមក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងវត្តមានឧកញ្ញ៉ា លោកជំទាវ
រូបភាព៖ ការចូលរួមក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងវត្តមានឧកញ្ញ៉ា លោកជំទាវ

កម្មវិធីសម្ភោធនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់វត្តមានឯកត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងវត្តមានឧកញ្ញ៉ា លោកជំទាវ និងលោក Herfried Hasenoehrl ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Iron Capital PLC ផងដែរ។

រូបភាព៖ ការចូលរួមក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសូងសាធារណការ និងដឹកជញ្ជូន 
រូបភាព៖ ការចូលរួមក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសូងសាធារណការ និងដឹកជញ្ជូន 

លោក Hasenoehrl បានមានប្រសាស៍ថា "បេសកកម្ម របស់ក្រុមហ៊ុន Iron Capital បានឈាននៃការដាក់ដំណើរការយានដ្ឋានជុសជុលនិងថែទាំយានយន្តសាខាទីបីនេះ ស្របជាមួយនឹងការផ្តោតសំខាន់លើអតិថិជន ថាពួកគាត់នឹងទទួលបានសេវាកម្មមួយស្តង់ដានិងមានគុណភាពខ្ពស់សម្រាប់យានយន្ដដ៏មានតម្លៃរបស់ពួកគាត់។ 

រូបភាព៖ វត្តមានរបស់លោក Herfried Hasenoehrl ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Iron Capital PLC
រូបភាព៖ វត្តមានរបស់លោក Herfried Hasenoehrl ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Iron Capital PLC

ដូចដែលអ្នកបានដឹងហើយថា យានដ្ឋាន A Klasse​ Auto គឺជាយានដ្ឋានហ្រ្វែនឆាយស្តង់ដា មានការបញ្ជាក់កំរិតស្តង់ដា ISO ត្រឹមត្រូវនិងដំបូងគេបង្អស់នៅកម្ពុជា និងជាមជ្ឈមណ្ឌលតែមួយគត់ ដែលផ្គត់ផ្គង់ជូនសេវាកម្មជួសជុល ថែទាំ និងលាងសម្អាតរថយន្តប្រព្រឹត្តតាមស្តង់ដានិងទំនុកចិត្តខ្ពស់"។

រូបភាព៖ ក្រុមជាងជំនាញរងចាំផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្ដ
រូបភាព៖ ក្រុមជាងជំនាញរងចាំផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្ដ

យានដ្ឋាន AKlasse Auto បានប្តេជ្ញាមុះមុតក្នុងការផ្តល់បទពិសោធន៍យ៉ាងល្អបំផុតជូនប្រជាជនកម្ពុជា ពីផលិតផល និងសេវាកម្មជួសជុលយានយន្តគុណភាពខ្ពស់ ជាមួយនឹងអ្នកឯកទេសដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ មានទំនុកចិត្ត មានផាសុខភាព និងមានអារម្មណ៍សុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្មរបស់ពួកយើងហើយស័ក្តិសមបំផុតក្នុងការចំណាយយ៉ាងមានទំនុកចិត្តខ្ពស់។

រូបភាព៖ ក្រុមជាងជំនាញរងចាំផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្ដ
រូបភាព៖ ក្រុមជាងជំនាញរងចាំផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្ដ

អំពីយានដ្ឋាន A Klasse Auto

បង្កើតឡើងដោយសហគ្រិនក្នុងស្រុកដែលមានបទពិសោធន៍ជាង 20 ឆ្នាំក្នុងវិស័យផ្តល់សេវាកម្ម និងថែទាំយានយន្ត។  A Klasse Auto គឺជាយានដ្ឋានហ្រ្វែនឆាយស្តង់ដាខ្ពស់ ដែលមានការបញ្ជាក់កំរិតស្តង់ដា​ ISO ដំបូងគេនៅក្នុងប្រទេសកម្ពុជា មានឯកទេសច្បាស់លាស់ផ្នែកជួសជុលយានយន្តកម្រិត ស្រាល កម្រិត ធ្ងន់ សេវាថែទាំ យានយន្ត ពិនិត្យជួសជុល តោន បាញ់ថ្នាំ ស្ទូច-សណ្ដោង និងសេវាជួសជុលចល័ត តាមដងផ្លូវ។

រូបភាព៖ ពិធីបើកសម្ភោធយានដ្ឋានអេក្លាសអូតូសាខាទី ៣ បឹងស្នោ
រូបភាព៖ ពិធីបើកសម្ភោធយានដ្ឋានអេក្លាសអូតូសាខាទី ៣ បឹងស្នោ

ក្រុមហ៊ុនបាន នឹងកំពុងកសាងកិត្តិនាមជាបណ្ដើរៗ ក្នុងការផ្ដល់ផលិតផលនិងសេវាកម្មដែលមានគុណភាព ដោយការចាប់ដៃគូ ជាមួយរោងចក្រនិងភ្នាក់ងារចែកចាយដែលមានទំនុលចិត្តខ្ពស់ រួមជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការថែទាំ ជួសជុលរថយន្តម៉ាកល្បីៗចម្រុះ រាប់តាំងពីរថយន្តធម្មតារហូតដល់រថយន្តទំនើបប្រណិត។

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More