ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ឯកឧត្តមស៊ុនចាន់ថុលកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ខណៈដែលប្រទេសកម្ពុជាមានរថយន្ត កាន់តែច្រើន យានដ្ឋានដែលមានស្តង់ដារអន្តរជាតិ ISO ទើបតែមាន១ កន្លែងប៉ុណ្ណោះ ក្នុងចំណោមយានដ្ឋាន ៣៧០០ កន្លែងជាង។
យោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី បានលើកឡើងក្នុងកម្មវិធីសម្ភោធសាខាថ្មីរបស់យានដ្ឋាន A Klasse Auto កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២២ កន្លងទៅនេះ ថាចំនួនរថយន្ដនៅឆ្នាំ ១៩៩៨ រាប់ទាំងធុនស្រាល និងធុនធ្ងន់មាន ៦២០០០ គ្រឿង និងឆ្នាំ ២០២០ កើនឡើង ៩២០០០០ គ្រឿង ហើយក្នុងឆ្នាំ ២០២១ ក្រសួងបានចុះបញ្ជីរថយន្ដបាន ៦១០០០ គ្រឿងទៀតលើស ១៩៩៨ ដល់ទៅ ២០ ដងដែលមានត្រឹមតែ ៣៣០០ គ្រឿង និងកើន ១០% បើធៀបនឹងឆ្នាំ ២០២០ ដែលអត្រា កើនឡើងនៃរថយន្ដនេះហើយ ធ្វើឲ្យមានតម្រូវការយានដ្ឋានជួសជុលយានយន្ដ ច្រើននៅកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា សព្វថ្ងៃនេះនៅកម្ពុជា មានយានដ្ឋានជួសជុល រថយន្ដចំនួន ៣៧០០ កន្លែង ក៏ប៉ុន្ដែកន្លែងជួសជុលដែលមានស្ដង់ដារ អន្ដរជាតិនៅមិនទាន់មានច្រើននៅឡើយទេ ជាក់ស្ដែងមានយានដ្ឋាន A Klasse Auto នេះមួយដែរមានស្ដង់ដារ ISO ។
ឯកឧត្តមក៏បានបន្ថែមទៀតថា បច្ចុប្បន្ននេះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមធ្យម ៥ នាក់ និងរបួស ១៥នាក់ក្នុងមួយថ្ងៃ ដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ និងការបើកបរល្មើសច្បាប់ចរាចរណ៍ ហើយ ក្នុងនោះ ក៏មានការគ្រោះថ្នាក់ដែលបណ្ដាលពីយានយន្ដខុសលក្ខណៈបច្ចេកទេស ២.៨% ដែលបណ្ដាល ឲ្យមនុស្សស្លាប់ ៥៣ នាក់នៅឆ្នាំ ២០២១ ដូច្នេះហើយឯកឧត្តមសូមសំណូមពរឲ្យម្ចាស់់យានយន្ដទាំងអស់ យកចិត្តទុកដាក់ យករថយន្ដទៅត្រួតពិនិត្យថែទាំឲ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីប្រាកដថាមានសុវត្ថិភាព។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!