ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefO
rឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
យោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (MPWT Live Show) បានឲ្យដឹងក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យ សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៨ កន្លងទៅ ថា អាស្រ័យទៅលើសភាពជាក់ស្ដែងនៃតម្រូវការនៃការធ្វើចរាចរណ៍បច្ចុប្បន្ន ម្ចាស់យានយន្ដ អាចបង្កើនល្បឿនអតិបរមាដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវជាតិលេខ ៣ ត្រង់តំបន់ក្រៅទីប្រជុំជននៃផ្លូវ ៤គន្លងឡើងទៅ តែក្រសួងក៏នឹងមានបំពាក់កាមេរ៉ាចាប់ល្បឿននៅតំបន់មួយចំនួនផងដែរ។
យោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅបានឲ្យដឹងថា ម្ចាស់យានយន្ដ អាចបង្កើនល្បឿនអតិបរមាដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវជាតិលេខ ៣ ត្រង់តំបន់ក្រៅទីប្រជុំជននៃផ្លូវ ៤គន្លងឡើងទៅ តែក្រសួងក៏នឹងមានបំពាក់កាមេរ៉ាចាប់ល្បឿននៅតំបន់មួយចំនួនផងដែរ។
ចំណែកឯ ព័ត៌មានស្ដីពីរបៀបប្រើប្រាស់ផ្លូវថ្មី និងគម្រោងផ្សព្បផ្សាយចរាចរណ៍ដែលត្រូវបំពាក់លើផ្លូវនេះ ក្រសួងនឹងធ្វើ ការផ្សព្វផ្សាយតាមរយៈវីដេអូអប់រំស្ដីពីការប្រើប្រាស់គន្លង និងការផ្សព្វផ្សាយតាមរយៈបណ្ដាញហ្វេសប៊ុកជាដើម។
សម្រាប់បញ្ហាកាមេរ៉ាចាប់ល្បឿនវិញ ឯកឧត្តមបានបន្ថែមទៀតថា នៅលើផ្លូវជាតិលេខ ៣ថ្មីនេះ ត្រូវបានបំពាក់កាមេរ៉ាចាប់ល្បឿនចំនួន ១០ទីតាំង ដែលមាន ៤ ទីតាំង ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវ ៤គន្លង ពីរង្វង់មូលចោមចៅដល់បែកគុស ប៉ុន្ដែមានតែពីរកន្លែង ក្នុងចំណោម ៤កន្លែងនេះប៉ុណ្ណោះដែលចាប់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
រីឯ ពីរកន្លែងទៀតចាប់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងនោះដែរ ការចាប់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងធ្វើឡើងនៅក្នុងទីប្រជុំជន ដែលមាន ពីរកន្លែងស្ថិតនៅ ទីប្រជុំជនត្រាំខ្នារ និងអង្គតាសោម ចំណែកឯ ៦កន្លែងទៀត ស្ថិតនៅលើផ្លូវ ពីរគន្លង ពីបែកគូសដល់គីឡូម៉ែត្រ ១៦១ នៃផ្លូវជាតិលេខ៣ ក្នុងក្រុងកំពត គឺចាប់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទាំងអស់។
ឯកឧត្តមកបានបញ្ជាក់ដែរថា ចំពោះការពិន័យ ក្រសួងនឹងជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន បន្ទាប់ពី
ក្រុមបច្ចេកទេសរបស់អគ្គស្នងការនគរបាលជាតិ ដែលកំពុងដំណើរការសាកល្បងនោះ មើលឃើញថាប្រព័ន្ធកាមេរ៉ាទាំងអស់ដំណើរការដោយរលូន ហើយ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម