ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្មីៗនេះ ឡានអគ្គិសនីពិសេសរបស់ក្រុមហ៊ុនជប៉ុនដែលអាចអណ្តែតលើទឹក ដែលអាចនាំមនុស្សទៅកាន់ទីសុវត្ថិភាព អំឡុងគ្រោះមហន្តរាយនិងគ្រោះទឹកជំនន់ បានដាក់ដំណើរការសាកល្បងនៅវិទ្យាស្ថាន Suita សាកលវិទ្យាល័យ Osaka។
ឡានអគ្គិសនី រាងតូចច្រឡឹងប្រវែង ២,៦ ម៉ែត្រ ដែលផលិតឡើងដោយក្រុមហ៊ុន FOMM Corp., ត្រូវបានដាក់សាកល្បងក្នុងអាងទឹក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ រថយន្តនេះមានលក្ខណៈ ពិសេសគឺនៅពេលដែលទឹកលិចដល់ជម្រៅ ១ ម៉ែត្រ នោះតួរថយន្តនិងអណ្តែតឡើងបន្តិចម្តងៗ ហើយសូម្បីតែអ្នកនៅក្នុងឡានក៏អណ្តែតឡើងដែរ។ ជាមួយគ្នានោះដែរ ឡាននេះក៏មានប្រព័ន្ធការពារទឹក ដែលអាចការពារពីការខូចឡាន នៅពេលបើកលើផ្លូវទឹកជំនន់ផងដែរ នេះបើយោងតាមការឲ្យដឹងពី FOMM ។
រថយន្តនេះត្រូវបានផលិតឡើងពីជ័រផ្លាស្ទីក ហើយកង់របស់វាមានរចនាសម្ព័ន្ធដូចស្លាបកង្ហារ ដែលអនុញ្ញាតឱ្យរថយន្តផ្លាស់ទី លើផ្ទៃទឹកហើយអ្នកបើកបរក៏អាចកាច់ចង្កូតរថយន្តទៅមុខបានថែមទៀតផង។ ចំណែកឯហ្គែរបង្កើនល្បឿនត្រូវបានប្រើប្រាស់ដោយប្រើដៃ ជំនួសហើយឈ្នាន់ហ្គែរនៅនឹងជើង ។
ចំណែកឯចំណុចខ្សោយនៃរថយន្តនេះគឺវាអាចធ្វើដំណើរក្នុងទឹកត្រឹមល្បឿនតែ ១ ទៅ ២ គីឡូម៉ែត្រប៉ុណ្ណោះក្នុងរយៈ ពេលមួយម៉ោង ដែលជាឧបសគ្គក្នុងការបម្លាស់ទីនៅពេលដែលចរន្តទឹកហូរខ្លាំង ហើយ ចម្ងាយបើកបរអតិបរមាវាអាចរត់បាន 160 គីឡូម៉ែត្រ និងអាចជិះបាន ៤ នាក់។
គួរបញ្ចាក់ដែរថា រថយន្តនេះបានផលិតនៅឯប្រទេសថៃតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ហើយបាននាំទៅលក់នៅជប៉ុនប្រមាណ ២០ គ្រឿងនៅឆ្នាំ ២០២១ ដាក់លក់ក្នុងតម្លៃ ២,៧ លានយ៉េន ឬ ២៣,៦០០$ គិតរួមទាំងពន្ធ។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!