កើតចេញពី Toyota តែមួយ គ្រឿងក្នុងស្រដៀងគ្នា គ្រាន់តែមួយរាងស្គម និងមួយទៀតរាងធាត់បន្ដិចប៉ុណ្ណោះ។ នៅទីផ្សារស្រុកខ្មែរយើង ពីម៉ូឌែលនេះក៏ត្រដាំត្រសងគ្នាដែរផ្នែកខាងតម្លៃ គ្រាន់តែ Highlander សម្បូរជាងបន្ដិចហើយ ព្រោះតែមើលទៅរាងធំទូលាយជាង Rav4។ ចំពោះ RAV4 ទោះមាឌតូចជាងបន្តិចមែន តែសមត្ថភាពមិនចាញ់គ្នាឡើយ មានចំណុចខ្លះ ពិសេស និងប្លែកជាង Highlander ផង។
RAV4 តម្លៃទាំងស្លាកលេខ និងក្រដាសពន្ធ សម្រាប់ស៊េរីឆ្នាំ២០០៦ ចន្លោះពី ១៨០០០ដុល្លារជាង ទៅ២២០០០ដុល្លារ អាស្រ័យលើ ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម។
ចំណែក Highlander ស៊េរីឆ្នាំ ២០០៤ ទៅ២០០៥ តម្លៃចន្លោះពី ១៧០០០ដុល្លារជាង ទៅ ២២០០០ដុល្លារជាង។ ដូចដែលបានឃើញអញ្ចឹងតម្លៃអាចប្រហាក់ប្រហែលគ្នា តែចំពោះសមត្ថភាព និងកម្រិតស៊ីសាំងវិញ ពិបាកនិយាយដែរ ព្រោះមានជម្រើសម៉ាស៊ីន ៤ និង ៦ស៊ីឡាំងដូចគ្នា។
ថ្ងៃនេះសុំលើកយកតែប្រភេទម៉ាស៊ីន ៦ស៊ីឡាំង មកនិយាយតែប៉ុណ្ណោះដើម្បីកុំអោយវែងអន្លាយពេក ខ្លាចបងប្អូនអានមុខភ្លេចក្រោយ។
១.Toyota Highlander ឆ្នាំ២០០៤ – ២០០៥ និយាយពី Highlander វាប្រើជាមួយនឹងម៉ាស៊ីន ៦ស៊ីឡាំង មុខកាត់ ៣.៣លីត្រ (២០០៤ឡើង) ផលិតកម្លាំងបាន ២៣០សេះ ជាមួយកម្លាំងរមួល ២៤២ ផោនហ្វីត រត់ដោយប្រអប់លេខ ៥ វគ្គអូតូ បើកលឿនបំផុតបាន ២២៤ គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេលតែ ៨ វិនាទីប៉ុណ្ណោះ បង្វិលកង់ដោយជម្រើស កង់ពីរ (2WD) និងកង់ទាំង៤( 4WD) ជាមួយនឹងទម្ងន់ ១៧៨៥ គីឡូក្រាម។
កម្រិតស៊ីសាំងចន្លោះពី ១១លីត្រ ទៅ១៤លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះទៅតាមការបើកបរជាក់ស្ដែង។
ជើងក្រោម ប្រើយ៉ាន់កង់ ១៦អីញ ហ្វ្រាំងឌីសគៀបមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួន ប្រើប៉ូម រឺស័រធម្មតា (MacPherson Strut) និងបន្ថែមជាមួយនឹង Independent Suspension ទាំងមុខក្រោយ ជួយអោយជើងក្រោមធ្វើការបានល្អ ពិសេសបត់បែនផ្លូវកោង រត់ណឹងល្អ ផ្លូវលំបាកល្មមៗ មិនសូវរលាក់ទេ ។
ខាងក្រៅប្រើចង្កៀង LED ធម្មតា ទាំងមុខក្រោយ មិនខុសគ្នាជាមួយនិង Toyota RAV4 ប៉ុន្មានទេ។ បើជាប្រភេទ Limited Full Option វិញមានបំពាក់ជាមួយនិង ដំបូលបើក, កៅអីកំដៅ, Speaker JBL, និងពោងសុវត្ថិភាព ៦គ្រាប់ និងខ្លះមានជាប្រភេទកៅអី ៣ជួរជាដើម។
២. Toyota RAV4 ឆ្នាំ២០០៦ម៉ាស៊ីន ៦ស៊ីឡាំង តម្រៀបជាអក្សរV មុខកាត់ ៣.៥លីត្រ ផលិតកម្លាំង ២៦៩សេះ កម្លាំងរមួល ២៤៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិកកង់ដោយ (2WD មានជំនួយដោយប្រព័ន្ធ LSD ) និងប៉ុងពីរ (4WD ជំនួយដោយប្រព័ន្ធ Differential Lock ) Highlander មិនទាន់មានទេ។
និងទម្ងន់ ១៥៧០គីឡូក្រាម ស្រាល់ជាង តែម៉ាស៊ីនចំណុះធំជាង Highlander បន្ដិចហើយ។
ចំពោះកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ អាចតិចជាង Highlander បន្ដិច។
ជើងក្រោមគ្រាន់បើជាងជំនាន់មុន ខាងមុខប្រើជាប៉ូមរុឺស័រ MacPherson Strut ខាងក្រោយ ស្លាបប្រចៀវឌុប Double Wishbone និងបំពាក់បន្ថែមប្រព័ន្ធ ឯករាជ Independent Suspension ទាំងមុខក្រោយ ធ្វើអោយជើងក្រោមរបស់ Rav4 មានលំណឹងល្អ ទន់ស្រួលមិនសូវរលាក់។ គួបផ្សំជាមួយយ៉ានកង់ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ភ្ជាប់កង់ទាំងបួន ចំពោះការចាប់ហ្វ្រាំង គឺបត់បែនបានល្អ និងសុវត្ថិភាពខ្ពស់់ ទោះបើកបរលឿនក៏ដោយ។
ការឌីស្សាញបែបទាន់សម័យ ទាំងមុខក្រោយមើលទៅសមសួន និងរាងមាំជាងមុន ពិសេសចង្កៀងមុខ និងស្ដុបក្រោយប្រើជា LED ភ្លឺច្បាស់គ្រាន់បើដែរ។ តែនៅរក្សាទម្រង់ចាស់ដដែលគឺ ទ្វារក្រោយបើកចំហៀងដែលភ្ជាប់កង់សាគួរ មិនអោយច្រឡំគេតែម្ដង។
ខាងក្នុងរាងប្លែក កុំឃើញតូចប៉ុណ្ណឹង តែមានជម្រើសប្រភេទ កៅអី៥ និង៧កៅអី ចំពោះចង្កូតវិញប្រើប្រភេទ Titl-Telescopic អាចទម្លាក់តម្លើងបាន និងជាអេឡិចត្រនិក EPS ធូរស្រួលក្នុងការបត់បែន។ ខាងក្នុងបំពាក់ក្រណាត់លាយផ្លាស់ស្ទិច និងមុខងាជាច្រើនបញ្ជាដោយប៉ូតុងចុច និងមូលឡើងចុះ។
ចំពោះប្រភេទ Limited Full Option បន្ថែមជាមួយ ពោងសុវត្ថិភាព ៨, Speaker JBL 7គ្រាប់, ប្រើយាន់ ១៧អីញ, កៅអីស្បែក ប្រើប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support,ដំបូលបើក និង DVD សម្រាប់អ្នកដំណើរក្រោយ។
សរុបមកសមត្ថភាព និងកម្រិតសុីសាំង RAV4 អាចនិងសន្សំសំចៃបានគួរសមជាង ម្យ៉ាងទៀតទាំង បរិក្ខាខាងក្នុង ទាំងកម្លាំង និងប្រព័ន្ធជំនួយផ្សេងៗដូចជា Lock ប៉ុងជាដើម ចំពោះ RAV4 សុីដាច់ហើយ ណាមួយជើងក្រោមក៏អេមទៀត។ តែបើនិយាយពីភាពធំទូលាយ និងធម្ងន់ក្នុងការបើកល្បឿន Highlander អាចធ្វើបានល្អច្រើន។ តម្លៃខ្ទង់២មុឺនដូចគ្នា សម្រាប់បងប្អូនគិតថាមួយណាស័ក្កិសមជាង Admin មិនទាន់ហ៊ានធានាទេ ត្រួសត្រាយពីលក្ខណៈខ្លះៗហើយ បងប្អូនអាចពិចារណាបាន៕
អត្ថបទ៖ BunSak
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា