ឡាន Van ប្រចាំត្រកូល! Toyota Sienna ស៊េរីឆ្នាំ ២០២២ កាន់តែទំនើប ស៊ីសាំងកាន់តែតិច

អ្នកទស្សនា
491
0/ AKlasseAuto Promotion
2022-06-toyota-sienna-2022.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

  Toyota Sienna ស៊េរីឆ្នាំ ២០២២ ជារថយន្ដដែលមានភាពល្បីល្បាញលើទីផ្សារជារថយន្ដប្រភេទ Minivan មានរូបរាងស្រស់ស្អាត និងប្រណិតភាព ហើយក៏ជារថយន្ដមួយដែលស៊ីសាំងតិកាន់តែតិចសម្រាប់ឆ្នាំ ២០២២ នេះ ។ចង់ដឹងថាតើ Sienna ស៊េរីឆ្នាំ ២០២២ បានបន្ថែមមុខងារថ្មីប្លែកជាងជំនាន់មុន ថ្ងៃនេះ Advan Auto នឹងមកបង្ហញបងប្អូនឲ្យបានដឹងកាន់តែច្បាស់ពីម៉ូឌែលមួយនេះ។

រថយន្ដ Toyota Sienna បាននាំមកជាមួយជម្រើស Option ៦ មានដូចជា LE, XLE, XSE, Woodland Edition, Limited និង Platinum សម្រាប់ជម្រើសទាំងអស់នេះបានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥ លីត្រ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលរូមបញ្ចូលគ្នាអាចផលិតកម្លាំងបាន ២៤៥ សេះ និងបង្វិលកង់ដោយប្រព័ន្ធប៉ុង២ AWD  វាធ្វើការបញ្ជូនចលនាតាមរយៈប្រអប់លេខអូតូ CVT និងមានជម្រើសលេខដៃ ៦ វគ្គ ។

គួរបញ្ជាក់ផងដែលថាម៉ូឌែលមួយនេះមានសម្ថភាពបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយចំណាយពេល ៧.៦ វិនាទី។ អ្វីដែរកាន់តែពិសេសនោះគឺកម្រិតស៊ីសាំងវាធ្វើការសន្សំសំចៃបានល្អជាងម៉ូឌែលផ្សេងទៀតជាមួយការបើកបរក្រៅក្រុងជាមួយចង្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៦លីត្រ និងបើកបរលើផ្លូវក្នុងក្រុងស៊ីសាំង ៦លីត្រស្មើគ្នាផងដែរ។

ក្រឡេកមកមើលផ្នែកខាងក្នុងវិញ Toyota Sienna ស៊េរីឆ្នាំ ២០២២ នេះមានទំហំធំទូលាយជាមួយកៅអី ៣ ជួរអាចដឹកអ្នកដំណើរបានចំនួន ៨ នាក់យ៉ាងងាយស្រួល ដោយវាបានប្រើប្រាស់ជាមួយកៅអីស្បែក Softex ដែលជាប្រភេទស្បែកទន់ងាយស្រួលជូតសម្អាតមានភាពធន់ កៅអីខាងមុខអាចលៃតម្រូវបាន៨របៀប និងកៅអីអ្នកដំណើរជួរក្រោយអាចលៃតម្រូវបាន៤របៀប។

ហើយឡាននេះបានបំពាក់មកជាមួយប្រព័ន្ធ Infotainment touch screen ទំហំ ៩ អ៊ីញដែលអាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto និង Amazon Alexza រួមទាំងមុខងារ wifi hotsport វាក៏មានឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ និងរន្ធ USB A ព្រមទាំង រន្ធ USB-C ។ កាន់តែអស្ចារ្យនោះគឺវាអាចបញ្ជារមុខងារផ្សេងៗបានដោយគ្រាន់តែប្រើសំឡេងនិយាយបញ្ជារ វាបានបន្ថែមជាមួយប្រព័ន្ធសម្លេងម៉ាក JBL ចំនួន ១២ គ្រាប់ធ្វើអោយតន្រ្តីពិរោះញ៉ាក់។

ដោយឡែកនៅផ្នែកខាងក្រោយមានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១១.៦ អ៊ីញជាមួយកម្រិតច្បាស់ HD 1080មានរន្ធ HDMI និងមានបន្ថែមជាមួយកាសស្ដាប់ឥតខ្សែទៀតផង រីឯខ្លុបខាងក្រោយមានរន្ធដោតភ្លើងកម្លាំង ១៥០០ វា៉តដែលអាចប្រើប្រាស់ជាមួយឧបករណ៌ផ្សេងៗបាន។

បើត្រឡប់មកមើលផ្នែកខាងក្រៅវិញមើលទៅរូបរាងបែបថ្លៃធ្នូរដោយផ្នែកខាងមុខបានបំពាក់ប៉ាណាប្រភេទ Metallic black sport រីឯចង្កៀងមុខប្រើប្រាស់ប្រភេទ Full LED projector មានសមត្ថភាពអាចបំភ្លឺផ្លូវច្បាស់ជាងចង្កៀង LED ធម្មតា ជាមួយនឹងសមត្ថភាពកាត់ចំណាំងផ្លាតដែលជះទៅយានយន្តនៅខាងមុខ ។

ក្នុងនោះវាអមមកជាមួយ daytime running light និងចង្កៀងខាងក្រោយក៏ជាប្រភេទ LED ដូចគ្នាអ្វីដែលពិសេសទំនើបនោះគឺដោយវាបានបន្ថែមមុខងារបើកទ្វាចំហៀង និងបើកខ្លុបក្រោយដោយប្រើសេនស័រជើង ធ្វើឲ្យងាយស្រួលនៅពេលយើងលើករបស់របរច្រើនហើយវាក៏អាចកំណត់រយៈពេលឲ្យទ្វាបិទដោយស្វ័យប្រវត្តិបានផងដែរ។

គួរបញ្ជាក់ថា រថយន្ដមួយនេះបានបំពាក់ប្រព័ន្ធសុវត្តិភាព Toyota Sefty 2.0 ដែលមានមុខងារដូចជាកាមេរ៉ា ៣៦០ ដឺក្រេ ប្រព័ន្ធឲ្យដំណឹងនៅពេលមានអ្វីនៅក្បែរឡាន ប្រព័ន្ធហ្វ្រាំងសង្រ្គោះបន្ទាន់ ប្រព័ន្ធគ្រប់គ្រងការបើកបរឲ្យនៅចំកណ្ដាលគន្លង ប្រព័ន្ធភ្លើងហ្វាស្វ័យប្រវត្តិ ប្រព័ន្ធចាប់ល្បឿនរក្សារគម្លាតឡាននៅខាងមុខ ប្រព័ន្ធគំនូសផ្លូវកោង ប្រព័ន្ធចាប់សញ្ញាចរាចរណ៌ជាដើម។ សម្រាប់តម្លៃវិញ Toyota Sienna ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ផ្ដើមពី ៣៥,២០០ ដុល្លារដល់ ៥០,៧០០ ដុល្លារអាស្រ័យលើជម្រើស Option នីមួយៗ (ជាតម្លៃចេញពីរោងចក្រ)។

អត្ថបទដោយ៖ Nita @AdvanAuto

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More