0/ AKlasseAuto Promotion
Toyota Minivan
Untitled-1.jpg

Toyota Sienna ជំនាន់ទី៣ បានធ្វើកំណែទម្រង់អ្វីខ្លះ ចុះតម្លៃប៉ុណ្ណឺងគិតថាសមជាមួយនិងសមត្ថភាពដែរអត់?

បើនិយាយចំពោះរថយន្ដ Minvan Sienna វិញវាជាប្រភេទឡានប្រើលក្ខណៈគ្រួសារ និងសម្រាប់ប្រកបអាជីវកម្មជាដើម។ ចំពោះជំនាន់ទី១ នឹងទី២ បងប្អូនតែងឃើញហើយ ពិសេសបងៗនាក់រត់តាក់សុីនិយមប្រើណាស់ តែសម្រាប់ជំនាន់ទី៣ ស៊េរីឆ្នាំ២០១១ ដល់ ២០២០នេះវិញ ទំនើប តម្លៃវិញក៏គ្រាន់បើដែរ មិនមែនចេះតែរត់តាក់សុីភ្នំពេញ កំពង់ចាមបានដូចស៊េរីមុនៗទេ។ ដោយមើលឃើញពីរតម្លៃ និងសន្ទុះនៃការប្រើប្រាស់ជាឡានគ្រួសារ ដែលមានសមាជិកច្រើន ងាយស្រួលក្នុងការធ្វើដំណើរ ហើយ Sienna នេះក៏ប្រភេទឡានដែរធន់នឹងគុណភាពផងដែរ។