Toyota Sienna ជំនាន់ទី៣ បានធ្វើកំណែទម្រង់អ្វីខ្លះ ចុះតម្លៃប៉ុណ្ណឺងគិតថាសមជាមួយនិងសមត្ថភាពដែរអត់?

ព្រហស្បតិ៍, 11 សីហា 2022 05:34
អ្នកទស្សនា
458
0/ AKlasseAuto Promotion
Untitled-1.jpg

បើនិយាយចំពោះរថយន្ដ Minvan Sienna វិញវាជាប្រភេទឡានប្រើលក្ខណៈគ្រួសារ និងសម្រាប់ប្រកបអាជីវកម្មជាដើម។ ចំពោះជំនាន់ទី១ នឹងទី២ បងប្អូនតែងឃើញហើយ ពិសេសបងៗនាក់រត់តាក់ស៊ីនិយមប្រើណាស់ តែសម្រាប់ជំនាន់ទី៣ ស៊េរីឆ្នាំ២០១១ ដល់ ២០២០នេះវិញ ទំនើប តម្លៃវិញក៏គ្រាន់បើដែរ មិនមែនចេះតែរត់តាក់ស៊ីភ្នំពេញ កំពង់ចាមបានដូចស៊េរីមុនៗទេ។ ដោយមើលឃើញពីរតម្លៃ និងសន្ទុះនៃការប្រើប្រាស់ជាឡានគ្រួសារ ដែលមានសមាជិកច្រើន ងាយស្រួលក្នុងការធ្វើដំណើរ ហើយ Sienna នេះក៏ប្រភេទឡានដែរធន់នឹងគុណភាពផងដែរ។

ចំពោះស្រុកខ្មែរយើងក្នុងចំណោមជំនាន់ទី៣នេះដែរ សម្បូរតែរស៊េរីឆ្នាំ២០១១ ដល់ ២០១៦ ចំពោះតម្លៃវិញចន្លោះពី ៣ម៉ឺនស្ដើង ទៅជិត៤ម៉ឺនដុល្លារ(០១១ ដល់០១៣) និង៤ម៉ឺនដុល្លារជាង ទៅជិត៦ម៉ឺនដុល្លារ(០១៤ ដល់០១៦) អាស្រ័យលើក Option ឆ្នាំផលិត ប្រភេទម៉ាស៊ីន ពណ៌ និងភិនភាគជាក់ស្ដែង។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Sienna ផ្ដល់ជូនអ្នកប្រើនៅម៉ាស៊ីនសាំង ២ជម្រើស ដែលអាស្រ័យទៅតាមឆ្នាំដែរដូចជា៖ម៉ាស៊ីន៤ស៊ីឡាំង មុខកាត់ ២.៧លីត្រ ផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៨៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)ចំពោះម៉ាស៊ីន៤ស៊ីឡាំងនេះដែរមានត្រឹមឆ្នាំ២០១២តែប៉ុណ្ណោះ។កម្រិតស៊ីសាំងចំពោះម៉ាស៊ី៤ស៊ីឡាំងចន្លោះពី ១០លីត្រ ទៅ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួច។

ចំពោះម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៦៦សេះ កម្លាំងរមួល២៤៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានប្រភេទរត់ដោយប៉ុងមួយ(FWD) និងប៉ុងពីរ(AWD) ដែលផលិតត្រឹមស៊េរីឆ្នាំ២០១១ ដល់២០១៦។(ចំណែកឆ្នាំ២០១៧ ដល់​២០២០ បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រដូចគ្នា តែផលិតម្លាំងសេះបានរហូតដល់ ២៩៦ឯណោះ និងរត់ដោយប្រអប់លេខ ៨វគ្គអូតូ)។កម្រិតស៊ីសាំងរបស់ម៉ាស៊ីន ៦ស៊ីឡាំងវិញខ្ទង់ ១១លីត្រ ទៅ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួចតាមស្ថានភាពជាក់ស្ដែង។

និយាយពីជើងក្រោមវិញ ប្រព័ន្ធឯករាជ ដែលជំនួយដោយ ប៉ូមរឺស័រ MacPherson Strut និង Stabilizer Bar  នៅផ្នែកខាងមុខ និងខាងក្រោយ Tuorson Beam អមដោយ Stabilizer Bar ជើងក្រោមប្រភេទនេះបើកណឹងល្អ តែរាងរលាក់បន្ដិច ព្រោះខាងក្រោយមិនមែនជាប្រភេទ ស្លាបប្រចៀវ ។ គួបផ្សំជាមួយយាន់កង់ទំហំ ១៨អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS លើកកង់ទាំងបួនតែម្ដង។

ជាឡាន Minivan អញ្ចឹងវែងគ្រាន់បើដែរដោយប្រវែង ៥០៩០ម.ម ទទឺង ១៩៩០ម.ម កម្ពស់ ១៨០០ម.ម ពីដីមកបាត ១៦៧ម.ម និងទម្ងន់ ២តោនឯណោះ។ការឌីស្សាក្នុងជំនាន់ទី៣នេះ ប្លែកពីរជំនាន់មុនៗ ដោយចង្កៀងមុខរាងបែបភ្នែកបក្សី ប្រើប្រភេទគុជ Projector Headlight អមដោយភ្លើង Daytime Running light ជាប្រភេទ LED។ ចំណែកស្ដុបខាងក្រោយវិញរចនាបែបផ្ដេចវែង អូសកាត់ជាប់ទ្វាក្រោយ និងលៀនចេញមកចំហៀងបន្ដិច មើលទៅប្លែក និងស្រស់ស្អាតតាមបែបឡាន Minvan។

ខាងក្នុងវិញវាជាប្រភេទឡានកៅអី៣ជួរ មានជម្រើស ៧ នឹង ៨កៅអី ធំទូលាយងាយចេញចូល ដែលភ្ជាប់មកជាមួយ រន្ធម៉ាស៊ីត្រជាក់៣ជួរ ពោងសុវត្ថិភាព ៨គ្រាប់ Speaker ៨គ្រាប់ ប្រើចង្កូតអេឡិចត្រនិក  និង Memory Seat បំពាក់ជាស្ដងដារតែម្ដង។ ចំពោះ Trims ឬ Option វិញ Toyota Sienna បែងចែកជា ៤ធំៗដូចជា៖ LE, XLE, SE, និង Limited ជាដើម។

ដោយនិយាយជារួមសម្រាប់ Option Limited ខ្ពស់ជាងគេវិញមានបំពាក់បន្ថែមនៅ៖ កៅអីស្បែក សម្រាប់ជួរទីមួយ បញ្ជាដោយប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support និងបញ្ជាក្ដៅត្រជាក់បាន ហើយជួរទីពីក៏អាចបញ្ជាមុខក្រោយបានដែរ។ វាក៏មានភ្ជាប់មកជាមួយ ដំបូលបើកពីរតង់, ពោងសុវត្ថិភាព ១២គ្រាប់, Speaker 10 JBL Preimime, មានប៉ូតុង Smart Key, ទ្វារ៣ចំហៀង និងខាងក្រោយ បិទបើកអូតូ និងបញ្ជាដោយតេឡេ, កញ្ចក់មើលក្រោមកាត់ចំណាងផ្លាត Auto dimming, Sensor ៦គ្រាប់សម្រាប់ជំនួយពេលចូលចត, មានអេក្រងធំសម្រាប់បង្ហាញផែនទី កាម៉េរា និងបញ្ជាមុខងារផ្សេងៗ, DVD ទំហំ ១៦អីញសម្រាប់អ្នកដំណើរក្រោយ,។

មិនតែប៉ុណ្ណោះក្រៅពរប្រព័ន្ធជំនួយសំខាន់ៗ Sienna ក៏បំពាក់នៅមុខងាជំនួយមិនឲ្យឡានរ៉េទៅមុខ ពេលប៉ុកប៉ះ Post-Collision Safety System, និងប្រព័ន្ធ Blind Sport Warning សម្រាប់បង្ហាញពីរសញ្ញាវ៉ាជែង(ចំពោះឆ្នាំ២០១៥ឡើងមានបន្ថែមជាមួយនិង Pre-collision System) ជាដើម។

សម្រាប់ឆ្នាំ២០១១ ដល់២០១៦ ឃើញថាមានការផ្លាស់ប្ដូរច្រើនគួរសម ហើយក៏ស្អាតជាងស៊េរីមុនៗដែរ ចំពោះតម្លៃវិញក៏ខ្ពស់គ្រាន់ដែរ បើធៀបជាមួយឡាន Minivan ដែលឆ្នាំផលិតប្រហាក់ប្រហែលគ្នា។ ចំពោះកម្រិតស៊ីសាំងវិញ សម្រាប់ម៉ាស៊ីនធំ ហក់ដល់១៥លីត្រជាងអាចថាខ្ពស់ដែរ តែបើនិយាយពីភាពទូលាយ និងកម្លាំងវិញ Sienna ធ្វើបានល្អគួរសម។

2022-08-toyota-sienna.jpg

ហើយវាក៏ត្រូវគោលដៅច្រើនចំពោះបងប្អូនដែលមានគ្រួសារ ខ្ទង់ ៧ ទៅ៨ នាក់អី Sienna ក៏ជាជម្រើសមួយដែរ តែត្រង់តម្លៃវិញបងប្អូនអាចពិចារណាបាន បើមានលុយ ៣ទៅ៤ម៉ឺនគួរតែវិនិយោគជាមួយ Toyota Sienna ជំនាន់ទី៣នេះឬអត់៕

អត្ថបទ៖ BunSak 

04 MOTUL Fix Bottom (Mobile)
ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
សុក្រ, 11 សីហា 2023 17:00
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
អាទិត្យ, 18 មិថុនា 2023 17:00
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
ពុធ, 07 មិថុនា 2023 17:00
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
អង្គារ, 06 មិថុនា 2023 17:00
Advan Auto videos for sharing more automotive knowledge
See More