Sienna គឺជាឡានប្រភេទ MiniVan ៧ កៅអី ត្រូវបាន Toyota បញ្ចេញមុខដំបូង នៅឆ្នាំ ១៩៩៨ រហូតមកដល់ឆ្នាំ ២០២២ នេះ បើគិតពីដំណើរការផលិតវិញ មកទល់ពេលនេះវាមាន ៤ ជំនាន់ទៅហើយ។
ក្នុងនោះយើងឃើញមានភាគច្រើននៅកម្ពុជាយើង ពីជំនាន់ទី ១ ដល់ទី ៣ ដែលជាប្រភេទឡានសម្រាប់ដឹកអ្នកកដំណើរ និងប្រើលក្ខណៈគ្រួសារ។ នៅលើដងផ្លូវកម្ពុជា ជំនាន់ទី១ សេរីឆ្នាំ ៩៨ ដល់០៣ កំពុងក្លាយជាឡានតាក់ស៊ីដ៏ពេញនិយមមួយសម្រាប់រត់ឆ្លងខេត្ត ឯជំនាន់ទី២ វិញពីឆ្នាំ ២០០៤ ដល់ ២០០៦ ។ រូបរាងខាងក្រៅសាមញ្ញ តែខាងក្នុងអេមគ្រាន់បើដែរ កម្លាំងម៉ាស៊ីនមិនធម្មតា តម្លៃក្នុងទីផ្សារសមល្មមអាចទទួលយកបាន ។

១.Toyota Sienna បំពាក់ម៉ាស៊ីន ៦ ស៊ីឡាំង ដំរៀបជារាងអក្សរ V មុខកាត់ ៣.៣លីត្រ ផលិតកម្លាំងបាន ២៣០ សេះ កម្លាំងរមួល ២៤២ ផោនហ្វីត ប្រើប្រអប់លេខ ៥វគ្គអូតូ ល្បឿនអតិបរិមា ២២៥ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៨.៨ វិនាទី បង្វិលកង់ដោយប្រភេទប៉ុង១(FWD) និងមានជម្រើសប៉ុង២(AWD)។
កម្រិតស៊ីសាំងវិញជាមធ្យម ១២លីត្រ សម្រាប់ក្នុងក្រុង ១៣លីត្រ និងក្រៅក្នុង ៩លីត្រក្នុង ១០០គីឡូម៉ែត្រ។
២.ជើងក្រោម បំពាក់ប្រព័ន្ធឯករាជ្យ (Independent Suspension) នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ បូមរ៉ឺស័រប្រភេទ Torsion Beam ដែលបំបែកបូមនិងរឺស័រផ្សេងគ្នា ជួយសម្រួលលើការទប់លំនឹងពេលបើកលឿន តែអាចនឹងរលាក់បន្តិច នៅពេលចូលគ្រលុក ឬឡើងទួល ។
វាបន្ថយល្បឿនដោយប្រើហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ និងខាងក្រោយ ជំនួយដោយប្រព័ន្ធ ABS លើកង់ទាំងបួនតែម្ដង។
៣.ខាងក្រៅមើលទៅសាមញ្ញ តែរាងវែងបន្ដិចព្រោះវាជាប្រភេទឡាន Van វាមានប្រវែង ៥០៨០ ម.ម ទទឹង ១៩៧០ ម.ម កម្ពស់ ១៧៥០ម.ម ទម្ងន់រហូតដល់ ២ តោនឯណោះ។

៤.បើផ្នែកខាងក្នុងវិញទូលាយដែរ វាមានកៅអី ៣ ជួរដាច់ពីគ្នាអាចជិះបានគ្នា ៨នាក់ ងាយស្រួលចេញចូល ជាពិសេសមានទ្វាសងខាង (ងាយស្រួលដាក់ម៉ូយតាមផ្លូវសម្រាប់អ្នករត់តាក់ស៊ី) និងខាងក្រោយមានប៊ុតុងចុចដើម្បីបិទបើកអូតូ វាក៏មានម៉ាស៊ីនត្រជាក់ ៨ប្រឡោះផងដែរ ។
ចំពោះប្រភេទ XLE Limited វិញមានដូចជា ៖ កៅអីស្បែកបញ្ជារដោយប៊ូតុងអេឡិចត្រូនិក មានកៅអីកម្តៅ ហ្វរមីកាឈឺ អេក្រង់ ៨ អីញ ភ្ជាប់ Bluetooth និង Volume ដៃចង្កូត, កាមេរ៉ាមើលក្រោយ និងសេនស៊រជំនួយពេលចូលចត Speaker ១០ គ្រាប់ JBL ពោងសុវត្ថិភាព ៩ គ្រាប់ DVD សម្រាប់កៅអីអ្នកដំណើរ ដំបូលបើក រន្ធសាកថ្ម ១២ វ៉ុល ចំនួន៣ មានពិលកាង មានហ្វ្រាំងគៀបទាំងមុខក្រោយ ជំនួយដោយ ABS នៃកង់ទាំងបួនជាដើម។
៥.ចំពោះប្រព័ន្ធសុវត្ថិភាពវិញ Toyota Sienna ជំនាន់ទី២ ទទួលបានការវាយតម្លៃពិន្ទុផ្កាយ ៥ ពីនាយកដ្ឋសុវត្ថិភាពចរាចរណ៍អាមេរិច។ ដោយពោងសុវត្ថិភាពទាំង ៩ គ្រាប់ ការពារបានយ៉ាងគ្រប់គ្រាន់ទាំងពីរមុខនិងចំហៀង។
បច្ចុប្បន្នតម្លៃវានៅគ្រាន់បើដែរ ចន្លោះពី ១ ម៉ឺនដុល្លារក្រាស់ ទៅ ២ ម៉ឺនដុល្លារស្តើង អាស្រ័យលើ ប្រភេទ Option ឆ្នាំផលិត ពណ៌ និងភិនភាគជាក់ស្ដែងជាដើម ។
សូមបញ្ជាក់ថា Toyota Sienna មានបែងចែកជា ៤ Trims ឬ Option ប្រភេទ៖ CE, LE, XLE, និង XLE Limited ។ ស្រុកយើងភាគច្រើនប្រើប្រភេទ LE, XLE និង ប្រភេទទំនើបជាងគេគឺ XLE Limited នេះឯង។
ជារួមសម្រាប់បងប្អូនដែលធ្វើការជាក្រុមការងារ ឬគ្រួសារដែលមានសមាជិកច្រើន មានក្មេងៗកូនតូចជាដើម Sienna អាចជាជម្រើសមួយសម្រាប់ពិចារណាលើវាបាន។ កម្រិតស៊ីសាំងប៉ុណ្ណឹង ល្បឿនកម្លាំងម៉ាស៊ីន ប្រព័ន្ធជើងក្រោម ខាងក្នុងទូលាយគួរសម បូករួមទាំងទម្ងន់ដ៏ធ្ងន់ផងនោះ តម្លៃប៉ុណ្ណឹងអាចថាសាកសម សម្រាប់យកទៅប្រើប្រាស់បាន។
អត្ថបទ៖ BunSak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ