ថ្មីៗនេះក្រុមហ៊ុន Toyota បានប្រកាសថាខ្លួនកំពុងតែចាប់ដៃគ្នាសហការ ជាមួយនឹងក្រុមហ៊ុនផលិតឡានយក្សរបស់ចិន BYD ក្នុងការបង្កើតឡានអគ្គិសនីសុទ្ធថ្មី ដែលមានតម្លៃទាបសម្រាប់ប្រកួតប្រជែងលើទីផ្សារប្រទេសចិន។
រូបភាព៖ Reuter
Toyota Motor Group និង BYD បានឲ្យដឹងថា កូនឡានអគ្គិសនីថ្មីនេះនឹងចេញបង្ហាញមុខក្នុងឆ្នាំ ២០២២ ដែលវាមានរូបរាងស្រដៀងទៅនឹងឡានល្បីឈ្មោះរបស់ Toyota គឺ Toyota Corolla ដោយប្រើប្រាស់បច្ចេកវិទ្យាផលិតអាគុយ លីចូមអីយ៉ុងផូស្វាតស្ដើង ឬ lithium iron phosphate Blade battery របស់ក្រុមហ៊ុន BYD។
សម្រាប់រូបរាងរថយន្ដអគ្គិសនីថ្មីរបស់ Toyota និង BYD នេះអាចមានរូបរាងធំជាង Toyota Corolla បន្ដិច ជាមួយនឹងការរចនាផ្នែកខាងក្នុងធំទូលាយជាង។
បើតាមប្រភពសូមមិនបញ្ចេញឈ្មោះបានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ឡានអគ្គិសនីថ្មីនេះ គឺឡាន Corolla ដែលមានកៅក្រោយធំជាងមុន ។
រីឯតម្លៃរបស់វាវិញត្រូវបានគេសន្មតថា ខ្ទង់ ២០០ ០០០ យន់ ឬ ៣១ ៤៣៦ ដុល្លារ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនឡានអគ្គិសនីជើងចាស់ Tesla ហើយវាយលុកទីផ្សារប្រទេសចិនផងដែរ។
ប្រភព៖ Driven អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិតDEEPALបានបើកសម្ពោធជាផ្លូវការ បានដោយជោគជ័យ
ធ្លាប់ជាឡាន Luxury មួយដែរ! ពេលនេះ GX470 កាន់តែបន្ដធ្លាក់ថ្លៃ បច្ចុប្បន្ននៅខ្ទង់ ១ម៉ឺនស្ដើងប៉ុណ្ណោះ
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
City Car Kia Ray ជាប្រភេទឡាន Minivan ខ្នាតតូចស្រួលប្រើតម្លៃក្រោម 1ម៉ឺនដុល្លារ សមស្រប់បងប្អូនរស់នៅទីក្រុង
អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិតDEEPALបានបើកសម្ពោធជាផ្លូវការ បានដោយជោគជ័យ
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ