SUV របស់ Lexus ម៉ូឌែល GX គឺជាឡាន Luxury Car មួយដែលមានឈ្មោះបោះសម្លេងគួរសម ប៉ុន្ដែបច្ចុប្បន្នត្រកូល GX470 មួយនេះហាក់កាន់តែបន្ដធ្លាក់ថ្លៃខ្លាំងមិនគួរឲ្យជឿរ។
GX470 ផលិតដំបូងនៅឆ្នាំ ២០០៣ ចាត់ជាជំនាន់ទី១ ខណៈបច្ចុប្បន្ន Lexus នៅតែបន្ដផលិតត្រកូល GX មួយនេះដដែលសម្រាប់ជំនាន់ថ្មីស៊េរីឆ្នាំ ២០២៤ ជាមួយការផ្លាស់ប្ដូររាងថ្មីទាំងស្រុង កាត់ទៅរកទម្រង់ Off-Road កំពុងទទួលបានការគាំទ្រខ្លាំង ខណៈស៊េរីឆ្នាំ២០០៣ ដល់ ២០០៦ នៅស្រុកខ្មែរកំពុងតែរកទីផ្សារលក់ចេញមិនទាន់រួចនៅឡើយ ហើយធ្លាក់ថ្លៃខ្លាំងទៀតផង។
បច្ចុប្បន្នឃើញដាក់លក់ខ្ទង់ ១ម៉ឺនដុល្លារស្ដើង ទៅ១ម៉ឺនដុល្លារក្រាស់បន្ដិច អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option នឹងភិនភាគឡានជាក់ស្ដែង។
Lexus GX470 ប្រើម៉ាស៊ីន ៨ស៊ីឡាំង ៤.៧លីត្រ ផលិតកម្លាំង ២៣៥សេះ កម្លាំងរមួល ៣២០ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធ Lock ប៉ុង នឹងកាប់ពីតាសផងដែរ។
ចំពោះឆ្នាំ២០០៤ ទៅ២០០៥ បំពាក់ម៉ាស៊ីន ៨ស៊ីឡាំងដូចគ្នាតែបន្ថែមកម្លាំង៣៥សេះ កើនរហូតដល់ ២៧០សេះ នឹងបន្ថែមជាមួយប្រព័ន្ធជើងក្រោមដ៏ពិសេសរបស់ Toyota គឺ K-DSS (Kinetic Dynamic Suspension System) ជំនួយដល់ការបើកបរផ្លូវពិបាកៗ ដើម្បីអោយរថយន្ដមានលំណឹងកាន់តែល្អជាងមុនជាដើម។
ចំពោះកម្រិតស៊ីសាំងវិញអាចនិយាយបានថាជាចំណុចរសើបមធំដែរចន្លោះពី ១៥លីត្រ ទៅ ១៧លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
GX470 ជាប្រភេទឡាន ទ្វា៥ កៅអីស្បែក ៣ជួរទូលាយល្អណាស់អាចជិះបា ៧នាក់ យ៉ាងស្រួល អមដោយរន្ធម៉ាស៊ីនត្រជាក់៨ប្រឡោះ ដំបូលបើក និងផ្នែកតាប់ឡូ ដៃទ្វាស្រោបដោយហ្វមិការឈើ កញ្ចក់ទាំង៤ អូតូ កៅអីចងចាំទីតាំងជាដើម។
ហើយក៏ឃើញមានបំពាក់ Speaker ១១គ្រាប់ Mark Levinson, ពោងសុវត្ថិភាព ៩គ្រាប់ DVD ក្រោយ អេក្រង់ LCD សម្រាប់បង្ហាញពត៌មានមួយចំនួន កាម៉េរាក្រោយ និងមុខងារផ្សេងៗជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus GX470 ជំនាន់ទី១ ស៊េរីឆ្នាំ ២០០៣ ដល់ ២០០៦ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ