ទីផ្សាររថយន្តនៅអាមេរិកកំពុងដាំក្បាលចុះ ខណៈដែលតម្លៃរថយន្តហក់ឡើងខ្ពស់ តម្លៃលុយធ្លាក់ចុះ

អ្នកទស្សនា
198
0/ AKlasseAuto Promotion
2022-06-Corolla-cross-hybrid-2023-2.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មាន MarketWatch បានឲ្យដឹងថា ក្នុងរង្វង់ខែ ឧសភា កន្លងទៅនេះទិន្នន័យចរាចរណ៍ទីផ្សារ ការទិញលក់រថយន្ដ នៅសហរដ្ឋអាមេរិក ត្រូវបានធ្លាក់ចុះយ៉ាងគំហុក ពី ១៥ លានគ្រឿងជាង កាលពីឆ្នាំមុន មកបានត្រឹមតែ ១២​ លានគ្រឿងជាង ប៉ុណ្ណោះ ក្នុងឆ្នាំនេះ ក្នុងចន្លោះពេលតែមួយ ខណៈតម្រូវការរថយន្ដនៅតែខ្ពស់ដដែល។ 

បើតាមការឲ្យដឹងពី ស្ថាប័ន RBC (RBC Capital Markets) បានឲ្យដឹងថា ខណៈដែលតម្រូវការររថយន្ដមានខ្ពស់ ស្របពេល តម្លៃរថយន្ដនាពេលបច្ចុប្បន្នបន្ដកើនឡើង  តែតម្លៃលុយធ្លាក់ចុះ ធ្វើឲ្យអត្រាការទិញលក់រថយន្ដខ្សោយ បណ្ដាលឲ្យសេដ្ឋកិច្ចផ្នែកឧស្សាហកម្មរថយន្ដត្រូវដាំដូងចុះក្រោមដូចគ្នា។ 

 បើយោងតាមការឲ្យដឹងពី US SAAR បញ្ជាក់ថា ទិន្នន័យសម្រាប់ការលក់រថយន្ដធុនតូច ប្រចាំខែ ឧសភានេះបានចំនួនតែ ១២.៨ លានគ្រឿងប៉ុណ្ណោះ ទាបជាងខែ មេសា ដែលបានចំនួន ១៤.៦ លានគ្រឿង និងថែមទាំងទាបជាងការព្យាករណ៍ពីស្ថាប័ន RBC ទៅទៀត ដែលបានសន្មតថាសម្រាប់ខែ ឧសភានេះថា យ៉ាងហោចណាស់ក៏បាន ១៣.៤ លានគ្រឿងដែរ និងរឹតតែទាបទៅទៀត បើប្រៀបជាមួយនឹងទិន្នន័យឆ្នាំមុន ក្នុងរយៈពេលដូចគ្នា វាមានរហូតដល់ ១៥.១ លានគ្រឿង។ 

ជាក់ស្ដែង តាមទិន្នន័យ កាលពីសប្ដាហ៍មុន របស់ក្រុមហ៊ុនផលិតឡានល្បីឈ្មោះដូចជា Ford Motor Co បានបង្ហាញ ទិន្នផលការលក់ធ្លាក់ចុះ ៤.៥% ក្នុងខែ ឧសភានេះ ដែលក្នុងនោះមាន រថយន្ដ SUV ធ្លាក់ចុះ ៤.៤% និង pickup ធ្លាក់ចុះ ១.៤% ។ រីឯក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត ដូចជា General Motor Co. ទិន្នផលលក់សរុបធ្លាក់ចុះ ៣.២៤%​ និង Tesla ធ្លាក់ចុះដល់ ៩.២២% ផងដែរ។  

គួររំឭកថា បញ្ហាតម្លៃរថយន្ដឡើងថ្លៃគឺបណ្ដាលមកពី បញ្ហារាំរ៉ៃ នៃការខ្វះខាតគ្រឿងបង្គុំ និងបន្ទះឈីប សម្រាប់ដំឡើងរថយន្ដ ព្រោះតែការបិទខ្ទប់ពីការរាលដាលជម្ងឺកូវីដ ១៩ ដែលទើបតែ ចាប់ផ្ដើម រសាយបន្ដិចម្ដងៗនាពេលបច្ចុប្បន្ននេះ។ 

អត្ថបទ៖ Andra  AdvanAuto  

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More