👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….
កំឡុងពេល Tesla កំពុងជួបទុក្ខលំបាកនាពេលបច្ចុប្បន្នដោយសារតែបញ្ហាទីផ្សារធ្លាក់ចុះ ដែលបង្ខំឲ្យខ្លួនត្រូវកាត់បន្ថយ បុគ្គលិក និងបិទសាខាជាបន្ដបន្ទាប់នោះ វាបានក្លាយជាឱកាសល្អសម្រាប់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី ជាគូប្រកួតផ្សេងៗទៀត ដូចជា Volkswagen, Ford, GM Motor ជាដើម ខិតខំអភិវឌ្ឍខ្លួនផលិតឡានអគ្គិសនី លក់ឲ្យបានច្រើនជាងមុន ដើម្បីដេញជើងឲ្យទាន់ Tesla និងដណ្ដើមដំណឺងជាមេធំខាងទីផ្សារឡានអគ្គិសនីលើពិភពលោក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកជំនាញខាងទីផ្សារយានយន្ដរបស់ Bloomberg ទើបតែបានព្យាករណ៍ថានៅ ឆ្នាំ ២០២៤ នេះ Tesla នឹងធ្លាក់កូត របូតដំណែងជើងឯកទៅ Volkswagen Group ដោយ Volkswagen កំពុងដំឡើងការផលិតរបស់ខ្លួនទ្វេគុណ និងផែនការផលិតច្រើនអគ្គិសនីឲ្យបានច្រើនជាង ២លានគ្រឿងរបស់ខ្លួនក្នុងឆ្នាំ ២០២៤។
ថ្មីៗនេះផងដែរ តាមរបាយការណ៍សិក្សាពីសង្គ្រាមឧស្សាហកម្មរថយន្ដថ្មីពីអ្នកជំនាញ ធនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រៅពី Volkswagen មានក្រុមហ៊ុនផលិតឡានល្បីៗពីរទៀត ដែលគ្រោងនឹងទាញ Tesla ចេញពីដំណែងបងធំ ឡានអគ្គិសនីពិភពលោក នោះគឺ Ford និង GM នៅឆ្នាំ ២០២៥។

លោក John Murphy អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវធនាគារពិភពលោក បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ Tesla មានចំណែកទីផ្សារក្នុងវិស័យឡានអគ្គិសនីចំនួន ៧០% តែអាចនឹងធ្លាក់ដល់ត្រឹម ១១% កំឡុង ៣ឆ្នាំក្រោយ រីឯ Ford និង GM អាចកើនចំណែករបស់ខ្លួន ១៥% លើចំណែកទីផ្សារបច្ចុប្បន្ន ដែលបានមកពីការ ចេញឡានម៉ូដែលថ្មីរបស់ខ្លួន។”
លោកបានបន្ថែមទៀតថា “មូលហេតុនោះគឺមកពី Tesla មានភាពយឺតយ៉ាវ ទាំងការចេញឡានម៉ូដែលថ្មី និងផលិតឡានជូនអតិថិជន ដែលគម្លាតនេះធ្វើឲ្យក្រុមហ៊ុនផ្សេងៗអាចឆ្លៀត ដណ្ដើមទីផ្សារបាន។”

យ៉ាងណាមិញ អ្នកជំនាញក៏បានបន្ថែមថា ទោះបីមានគូប្រជែងគ្រប់ទិសក៏ដោយ Tesla អាចនឹងមានឱកាសរើរបម្រាស់ខ្លួន បានបើសិនជាពង្រឹងផលិតកម្ម និងផែនការលក់របស់ខ្លួនឡើងវិញ ទាន់ពេលខ្លួននៅមានឥទ្ធិពលនៅឡើយ និងខណៈដែល Tesla Model Y នៅរក្សាដំណែងជារថយន្ដអគ្គិសនីលក់ដាច់ជាងគេលើពិភពលោក។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី