Toyota Prius ជាឡានដែលអាចជួយសន្សំសំចៃការចំណាយរបស់លោកអ្នក ទៅលើការចាក់សាំង ថ្ងៃនេះ Advan Auto មាននូវគន្លិះ៤យ៉ាងជួយអ្នកឲ្យប្រើឡាន ព្រុសឲ្យបានអស់ពីសមត្ថភាព
១- បើកយឺតៗ
ជាទូទៅឡាន Hybrid ដូច Toyota Prius ជាដើម នឹងប្តូរពីការប្រើម៉ូទ័រ Hybrid ទៅប្រើកម្លាំងម៉ាស៊ីននៅពេលដែលអ្នកបើកបរដល់ល្បឿន 25km/h ។ដូចនេះសុំរក្សាល្បឿន ឲ្យនៅក្រោម 25km/h ដើម្បីឲ្យឡានប្រើកម្លាំងអាគុយ ជំនួសប្រើសាំង ។
២- ប្រើប្រាស់ Mode ឲ្យបានត្រឹមត្រូវ
មុខងារ EV Mode អាចជួយឲ្យឡានបើកបរដោយប្រើកម្លាំងអាគុយសុទ្ធក្នុងចម្ងាយជាង ១ គីឡូម៉ែត្រ នៅក្នុងល្បឿនប្រមាណ ៤០-៥០ km/h ។ Eco Mode នឹងជួយកាត់បន្ថយកម្លាំងម៉ាស៊ីន និងសម្រួលកម្លាំងម៉ាស៊ីនត្រជាក់ឲ្យល្មមនោះឡាននឹងស៊ីសាំងតិចជាងមុន ។ប៊ូតុង PWD ឬ Power សូមប្រើវាតែពេលឡើងចំណោត ឬត្រូវការវ៉ាឡានដទៃតែប៉ុណ្ណោះ ។
៣- បើកបរល្បឿនតិចជាង 100km/h
ឡាន Pruis មិនមែនផលិតមកសម្រាប់បើកលឿនទេ ដូចនេះបើកចង់បើកលឿនវាត្រូវការ ប្រើកម្លាំងម៉ាស៊ីនខ្លាំង ដែលជាហេតុនាំឲ្យវាស៊ីសាំងច្រើន ។តិចនិកមួយទៀតគឺពេលអ្នកបើកដល់ ល្បឿនកំណត់មួយ អ្នកអាចចាប់គង់ហ្គៀរ ថើរៗ ពេលនោះឡានយើងនៅបន្តល្បឿនដដែល តែវាប្រើតែអាគុយ Hybrid ប៉ុណ្ណោះ រហូតដល់ជិតអស់ថាមពលទើបវា បញ្ឆោះម៉ាស៊ីនវិញ ។
៤- យករបស់មិនចាំបាច់ចេញ
ឡាន Prius ត្រូវបានឌីហ្សាញមកឲ្យមានទម្ងន់ស្រាលដូចនេះកម្រិតស៊ីសាំងវាអាស្រ័យលើទម្ងន់ផ្ទុក ។ ជម្រើសល្អអ្នកគួរដករបស់មិនចាំបាច់ចេញដើម្បីឲ្យវាមានទម្ងន់ស្រាលនោះម៉ាស៊ីនវានឹងធ្វើការតិច ដែលជាហេតុធ្វើឲ្យវាស៊ីសាំងតិចដូចគ្នា។
ទស្សនាវីដេអូ៖
..................................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម