បើកឡានពេលថ្ងៃ ជួបបញ្ហាផ្លូវស្ទះមធ្យម ងំត្រង់ថាម៉ាស៊ីនត្រជាក់ឡានអត់ត្រជាក់ទៀត អញ្ចឹងថ្ងៃនេះ Advan Auto នឹងចែករំលែកតិចនិកមួយចំនួនដែលអាចជួយសម្រួលដល់បញ្ហាមួយនេះ
1. បើកកង្ហារសិនចាំបើកម៉ាស៊ីនត្រជាក់តាមក្រោយ
ពេលសីតុណ្ហភាពនៅខាងក្នុងឡានខ្ពស់ជាងខាងក្រៅឡានរឿងដំបូងដែលគួរធ្វើបន្ទាប់ពីបើកទ្វារចូលឡានភ្លាមសូមទម្លាក់កញ្ចក់ក្រោយ ហើយបើកកង្ហារសិន ដើម្បីឲ្យខ្យល់ក្តៅចេញពីក្នុងឡាន រួចហើយចាំបើកម៉ាស៊ីនត្រជាក់តាមក្រោយ ។
2. ហាមបើកម៉ាស៊ីនត្រជាក់កប់ៗ
ពេលយើងបើកម៉ាស៊ីនត្រជាក់នៅក្នុងកម្រិត Max Cool ឡាននឹងចាប់ផ្តើមប្រើខ្យល់ខាងក្នុង ឬ Recirculate Air នោះខ្យល់បញ្ចេញមកហើយក៏បឺតចូលទៅក្នុងវិញ ហើយបញ្ចេញមកក្រៅម្តងទៀត ដូចនេះវានឹងធ្វើឲ្យឡានក្តៅដដែល ។
3. ហាមចុចប៊ូតុង Recirculate Air
ចុចប៊ូតុង recirculate air វានឹងធ្វើឲ្យឡានត្រជាក់តែផ្នែកខាងមុខ ចំណែកអ្នកនៅខាងក្រោយ នៅតែក្តៅដដែល ដោយសារខ្យល់បញ្ចេញមកនៅកៅអីមុខនឹងត្រូវស្រូបចូលទៅក្នុងវិញ ដូចនេះវាមិនអាចសាយភាយដល់អ្នកក្រោយបានទេ ។
4. សម្អាតតម្រងខ្យល់
តម្រងខ្យល់ម៉ាស៊ីនត្រជាក់ក្នុងឡានអ្នក មានតួនាទីចម្រោះធូលី កម្ទេចកម្ទី ភាពកខ្វក់ និងមេរោគបាក់តេរីផ្សេងៗ ប្រសិនបើធូលីហ៊ុំព័ទ្ធបិទជិតរន្ធបញ្ចេញខ្យល់ ឡានអ្នកនឹងលែងសូវត្រជាក់ និងអាចប៉ះពាល់ដល់សុខភាព។
5. ចតឡានក្រោមម្លប់
ចតឡានក្រោមម្លប់ជួយឲ្យសីតុណ្ហភាពឡានយើងត្រជាក់ ដូចច្នោះពេលបើកម៉ាស៊ីនត្រជាក់វាក៏ឆាប់ ត្រជាក់ដូចគ្នា ដូចច្នោះកុំភ្លេចនាំគ្នាដាំដើមឈើឲ្យបានច្រើន ដើម្បីយកម្លប់ចតឡានផង ។
គួរបញ្ជាក់ថា ទាំងអស់នេះគ្រាន់តែជាវិធីសាស្ត្រខ្លះៗសម្រាប់ប្រើបណ្តោះអាសន្នប៉ុណ្ណោះប៉ុន្តែបើម៉ាស៊ីនត្រជាក់ឡានអ្នកនៅតែមិនត្រជាក់ វាអាចមកពីបញ្ហាកំហូចផ្សេងៗដូចជា ខូចកញ្ច្រែងត្រជាក់ ខូចកុំប្រេសស័រ ខ្វះហ្កាស លេចធ្លាយ ឬស្ទះទុយោខ្យល់ជាដើម ដូចច្នោះសូមយកឡានរបស់អ្នកទៅជួបអ្នកជំនាញដើម្បីជួសជុលជាបន្ទាន់ ជៀសវាងជិះបណ្តើរបកផ្លិតបណ្តើរ ។
ទស្សនាវីដេអូ៖
..................................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម