បើកឡានខែភ្លៀងអាចជាបញ្ហាចោទមួយសម្រាប់ម្ចាស់ឡានជាច្រើន ដូច្នោះថ្ងែនេះ Advan Auto សុំធ្វើជាអ្នកនៅក្បែរផ្ដល់ភាពកក់ក្ដៅឲ្យអ្នកពេលត្រូវបើកឡានក្រោមដំណក់ទឹកភ្លៀងតាមរយៈតិចនិកងាយៗខាងក្រោមនេះ
1.បើកម៉ាស៊ីនត្រជាក់
ពេលមេឃភ្លៀងអ្នកគួរបើកម៉ាស៊ីនត្រជាក់ ដើម្បីការពារកុំឲ្យកញ្ចក់ឡានឡើងអ័ព្ទមើលផ្លូវមិនឃើញ ។
ឬប្រើប្រាស់ ប៊ូតុង Defrost Vent ដែលជាមុខងារជួយអោយខ្យល់ម៉ាស៊ីនត្រជាក់បាញ់ចំកញ្ចក់ខាងមុខ ដើម្បីកាត់បន្តយភាពស្រអាប់នៃកញ្ចក់ផងដែរ។
2. រក្សាគម្លាត
ក្បួនងាយស្រួលគឺយកល្បឿនបើកបរមកចែកជា ២ ដើម្បីរកចម្ងាយគម្លាត។
ឧទាហរណ៍ថាអ្នកបើកបរក្នុងល្បឿន 40 km/h ដូចនេះអ្នកគួរទុកគម្រៀតសុវត្ថិភាពប្រហែល 20m ពីឡានខាងមុខ ។ តែពេលមេឃភ្លៀង អ្នកគួរទុកគម្លាតគុណនឹង ២ ឬស្មើនឹងឡាន ៣ បើកបន្តកន្ទុយគ្នា
3. បើកភ្លើងមុខក្រោយ និងភ្លើងបំភ្លឺផ្លូវ
ត្រូវបើកភ្លើងមុខក្រោយ ដើម្បីឲ្យសញ្ញាទៅអ្នកបើកឡានមកពីទិសបញ្ចា្រស់គ្នាបានដឹង និងឲ្យសញ្ញាទៅអ្នកបើកឡានខាងក្រោយ បានដឹងថាមានឡាននៅខាងមុខ បើកភ្លើងមុខដើម្បីបំភ្លឺផ្លូវ តែកុំបើកភ្លើងហ្វាព្រោះវាបង្កជាចំណាំងផ្លាតជាមួយទឹកភ្លៀង នាំឲ្យអ្នកពិបាកមើលផ្លូវលើសដើម
4. ប្រើហ្រ្វាំងតិចបំផុត
អ្នកគួរបើកយឺតៗតាមដែលអាចធ្វើបាន រក្សាគម្លាតឲ្យឆ្ងាយ និងជាន់ហ្រ្វាំងតិចៗ ពេលត្រូវការបន្ថយល្បឿន ។បើអ្នកជ្រុលជារអិលឡានរ៉េចង្កូតសូមកុំជាន់ហ្រ្វាំង, ដកជើងចេញពីជ្នាន់ហ្គែរ ហើយទប់ចង្កូតឲ្យស្របជាមួយទិសដៅដែលឡានអ្នករអិល រហូតដល់អ្នកគ្រប់គ្រងឡានបានក្នុងទិសដៅស្របហើយ ចាំជាន់ហ្រ្វាំងតិចៗដើម្បីបញ្ឈប់ឡាន
5. ឈប់ឡានសិន
បើភ្លៀងវាយលុកខ្លាំងរហូតដល់មើលផ្លូវលែងឃើញ មានតែការប្រើក្បាច់ដូនតាចែកឲ្យនោះទេគឺ មានតែឈប់ឡានសិន ជាជាងដែលប្រថុយគ្រោះថ្នាក់បើកឡានទៅមុខបន្ត ។
អ្នកគួររកមើលកន្លែងណាដែលទូលាយ សុវត្ថិភាព ដើម្បីចូលចតបណ្តោះអាសន្នសិន ហើយបើថាអង្គុយចាំយូរ អាចទាញទូរស័ព្ទមកអូសមើលអត្ថបទ និងវីដេអូចំណេះដឹងពីឡានផ្សេងៗនៅក្នុងផេក Advan Auto បាន ។
ទស្សនាវីដេអូ៖
..................................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម