បន្ទាប់ជោគជ័យលើការផលិតឡានក្នុងស្រុក និងបើករោងចក្រផលិតឡានលក់នៅទីផ្សារអាមេរិក ពេលនេះ Vinfast ដែលជាប្រេនឡានវៀតណាមត្រូវបាន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាំយកមកជាអំណោយជូនដល់ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមាន រថយន្ដ ម៉ាក VinFast Lux A2.0 ចំនួន ៥គ្រឿង និងម៉ូតូធំ Honda CB500X ចំនួន ៥គ្រឿង ព្រមជាមួយសម្ភារពេទ្យសម្រាប់សង្គ្រោះបន្ទាន់ មួយចំនួនទៀត
រូបភាព៖ អំណោយឡាន VinFast Lux A2.0 ៥គ្រឿង, ម៉ូតូ ៥គ្រឿង (Source: VietnamBiz)
រថយន្ដ VinFast Lux A2.0 បានបង្ហាញមុខដំបូងក្នុងឆ្នាំ ២០១៨ ជាប្រភេទឡានសាំង ចែកចេញជា ៣ ម៉ូដែលមាន VinFast Lux A2.0 Standard, Lux A2.0 Advanced, Lux A2.0 premium ដែលមានរូបរាង និងទំហំប៉ុនគ្នា បណ្ដោយ ៤.៩៧ ម៉ែត្រ ទទឹង ១.៩ម៉ែត្រ និងកម្ពស់ ១.៥០ម៉ែត្រ។
បំពាក់ជាមួយម៉ាស៊ីនសាំង i4 ស៊ីឡាំងចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៧៤សេះសម្រាប់ម៉ូដែលធម្មតា (Standard and Advanced) និង ២២៨សេះ សម្រាប់ម៉ូដែលខ្ពស់ (Premium), ប្រើប្រាស់ប្រអប់លេខអូតូ ៨វគ្គ និងរត់ដោយប្រើប៉ុងក្រោយ ឬ RWD (Rear Wheel Drive)។
កម្រិតស៊ីសាំងក្នុងក្រុង ១១លីត្រ ក្នុង ១០០គីឡូម៉ែត្រ, ក្រៅក្រុង ៧លីត្រក្នុង ១០០គីឡូម៉ែត្រ និងជាមធ្យម ៨.៣លីត្រ ក្នុង ១០០គីឡូម៉ែត្រ។ រីឯតម្លៃបច្ចុប្បន្នគឺជាង ៤៨០០០ ដុល្លារក្នុងមួយគ្រឿង នេះបើតាមការឲ្យដឹងពីវេបសាយ VietnamBiz។
រូបភាព៖ VinFast Lux A2.0 Car Interior
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន VinFast កំពុងតែធ្វើការសកម្មផ្ដោតសំខាន់លើការផលិតឡានអគ្គិសនី ដើម្បីលក់ទៅកាន់ទៅទីផ្សារប្រទេសផ្សេងៗជុំវិញពិភពលោក និងមានមហិច្ឆតាក្លាយជាក្រុមហ៊ុនឈាន មុខគេលើការផលិត និងចែកចាយលក់ឡានអគ្គិសនីផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!