ក្រោយពីការដាក់ឲ្យដំណើរការការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច ឬប្រើប្រាស់ អេបក្នុងទូរសព័្ទដៃ ឈ្មោះថា GDT Tax Payer កាលពីខែកក្កដា ឆ្នាំ ២០២១ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា App នេះបានជួយសម្រួលច្រើន លើកិច្ចការគ្រប់គ្រងចំណូលពន្ធដារ បានរហ័សជាងមុន និងបង្កភាពងាយស្រួល ជូនម្ចាស់យានជំនិះទៀតផង។
បើតាមសម្ដីរបស់ម្ចាស់រថយន្ដដែលបានប្រើប្រាស់់អេប GDT Tax Payer បានឲ្យដឹងថា មធ្យោបាយនេះបានជួយសន្សំពេលវេលាគាត់ច្រើនមែនទែន ទាំងដំណើរការបង់ពន្ធ និងការធ្វើដំណើរ ជាក់ស្ដែងគាត់ចំណាយពេលបំពេញបែបបទទាមទារផ្សេងៗត្រឹមតែ ៥នាទីប៉ុណ្ណោះ ក្រោយរួចរាល់គាត់គ្រាន់តែរងចាំក្រុមការងាររបស់អគ្គនាយកដ្ឋានដឹកជញ្ជូនយកលតាបត្រមកឲ្យជាការស្រេច។
សម្រាប់ការប្រើប្រាស់អេប ម្ចាស់ឡានគ្រាន់តែចូលទៅទាញយក GDT Taxpayer App តាមរយៈ Playstore ឬ Appstore រួចបង្កើតគណនី ហើយ Log in ចូលប្រើជាការស្រេច។
សម្រាប់កាលបរិច្ឆេទផុតកំណត់បង់ពន្ធមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន គឺនៅថ្ងៃទី ៣០ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ហើយចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងអាជ្ញាធរនឹងចុះត្រួតពិនិត្យ ហើយផាកពិន័យយានយន្ថណាដែលមិនទាន់បានបង់ពន្ធ ឬបង់មិនបានត្រឹមត្រូវតាមច្បាប់ជាធរមាន។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី