កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Honda បានបោះទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិនផលិតឡានអគ្គសនីក្នុងប្រទេសចិន។ ឡានអគ្គសនីដែលក្រុមហ៊ុន Honda នឹងនាំយកមកនេះគឺត្រូវបានដាក់ចូលទៅក្នុងក្រុម “e:N series” ដែលជាប្រភេទ “e-prototype”។
ក្នុង e:N series នេះ Honda គ្រោងនឹងបញ្ចេញដល់ទៅ ១០ម៉ូដែល ដែលពេលនេះមាន ៥ម៉ូដែលហើយដែលបានបង្ហាញរូបរាង ក្នុងនោះ ២ម៉ូដែល កំពុងតែចាប់ផ្ដើមដំណើរការផលិត និង បីមូដែលទៀតកំពុងស្ថិតនៅជាគម្រូនៅឡើយ។
Honda អគ្គិសនីទាំងពីរម៉ូដែលនេះរួមមានប្រភេទឡានធម្មតាសម្រាប់ប្រើប្រចាំថ្ងៃ មានឈ្មោះថា Honda e:NP1 និងម៉ូដែលមួយទៀតមានលក្ខណៈជាឡានស្ព័រ មានឈ្មោះថា Honda e:NS1 ។
សម្រាប់ព័ត៌មានលម្អិតដែលទាក់ទងទៅនឹងសមត្ថភាព និងបច្ចេកវិទ្យាផ្សេងៗរបស់វានៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្ដែវាត្រូវបានគេសន្និដ្ឋានថា នឹងយកតាមគម្រូ Honda HR-V ព្រមទាំងត្រូវបានផលិតដោយក្រុមហ៊ុនចិនពីរផ្សេងគ្នាគឺ Dongfeng Honda និង GAC Honda ហើយត្រូវបានព្យាករណ៍ថានឹងចេញលក់ក្នុងរង្វង់ខែមិនា ឆ្នាំ២០២២នេះ។
រីឯ Honda ទាំងបីម៉ូដែលទៀតត្រូវបានគេហៅឈ្មោះដូចជា e:N Coupé, e:N SUV and e:N GT ដែលមានរូចរាង និងលក្ខណៈខុសពី ២ម៉ូដែលខាងលើ ដោយសារតែវាត្រូវបានរចនាដោយស្ថាបត្យកម្មថ្មីទំនើបមានរាងជ្រុងៗ និងមានរំលេចភ្លើង LED ផងដែរ។
Honda ក៏បានបន្ថែមទៀតថានឹងនាំ e:N series នេះមកធ្វើការបង្ហាញមុខជាផ្លូវការក្នុងរង្វង់ ៥ឆ្នាំទៀត ព្រមទាំងសម្លឹងមើលការនាំចេញទៅក្រៅប្រទេស បន្ថែមពីលើតែទីផ្សារប្រទេសចិនផងដែរ។
ប្រភព៖ Electrive.com ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!