កម្មវិធីសម្ពោធកំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ​ 2024

អ្នកទស្សនា
112
0/ AKlasseAuto Promotion
j-Recovered.jpg

កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ​ 2023​ ៖ ក្រុមហ៊ុន​ THH Import Export Co., Ltd បានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្តទំនើបបែបអនាគត ALL-New EMKOO ដែលរចនាលំនាំតាមរថយន្តទំនើបបែបអនាគតកន្លងផុតទៅកាលពី ១ ខែមុន​នៅផ្សារទំនើប Aeon Mall Sen Sok ។ បន្ទាប់ពីបិទបញ្ចប់ការ ប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការ ALL-New EMKOO រួចមក សន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនជាមួយនឹងរថយន្តទំនើបៗរបស់ GAC MOTOR Cambodia

photo_2023-09-30_10-59-14.jpg

បច្ចុប្បន្ននេះដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនបែបនេះហើយ ទើបនៅពីថ្ងៃទី 29 ខែ កញ្ញា​ ឆ្នាំ 2023 ថ្មីៗ នេះ ក្រុមហ៊ុនបានបើកកម្មវិធីសម្ពោធលក់កំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ​ 2024 ថ្មីមួយបន្ថែមទៀត។

photo_2023_09_30_10_59_07_2_0d7567368d.jpg

សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន​ GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។  

photo_2023-09-30_10-59-13 (3).jpg

ដោយសង្កេតឃើញថារថយន្ត​ GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន​បានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ Mini-SUV គឺកំពូលរថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

photo_2023-09-30_10-59-07.jpg

ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត ALL-New GS3 EMZOOM ជាប្រភេទរថយន្ត​ Mini-SUV ខ្នាតតូចបែបស្ព័រ មានទំហំធំទូលាយ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែក​លំនាំតាមរថយន្តបែបគ្រាប់ពេជ្រ ទំនើប ទាន់សម័យ (New Generation Trendy & Intelligent SUV) បំពាក់នូវបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ និងមានថាមពលខ្លាំង សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។

photo_2023-09-30_10-59-16.jpg

​ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី​ ជាមួយប៉ាណាបញ្ឈរ បែបស្លាបសត្វឥន្ទ្រី ”Mecha Wing Grille” ដែលភ្ជាប់ជាមួយការរចនាចង្កៀងមុខ  ជាប្រភេទ Laser eye headlight ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។

photo_2023-09-30_10-59-18.jpg

ជាមួ​យដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 18​ អ៊ីង។ ងាកមកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោជាមួយការរចនាភ្លើងក្រោយរាង្គគ្រាប់ពេជ្រ (star diamond shape) និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ។ 

photo_2023-09-30_10-59-15.jpg

រថយន្ត GS3 EMZOOM ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មីជំនាន់ទី3 ទំហំ 1.5T GDI ដែល GAC ឲឈ្មោះថា Mega Wave Power ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច​ 0 ទៅ 100​ ក្នុងរយៈពេលត្រឹម​ 7.5 វិនាទីប៉ុណ្ណោះ​ ព្រមទាំងកំរិតស៊ីប្រេងស្តង់ដារ ត្រឹមតែ 6.2 លីត្រ/100 គីឡូម៉ែត្រ។

photo_2023-09-30_10-59-06 (2).jpg

នៅផ្នែកខាងក្នុងវិញ GS3 EMZOOM ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែករចនាបែបស្ព័រដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។

photo_2023-09-30_10-59-20.jpg

ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖

ចង្កឹះលេខទំនើបប្រភេទ Electronic Gear Shifter

ដៃទ្វារបង្កប់ប្រភេទ Electronic Flush Door

កុងទ័រប្រភេទ Digital ទំហំ 7 អ៊ីង 

អេក្រង់ Touch Screen ទំហំ 10.25 អ៊ីង 

តម្រងបន្សុទខ្សល់ទំហំ PM 1.0 Air Filter

កាំមេរ៉ា 360 ដឺក្រេ មើលជុំវិញរថយន្តកំរិតHD

ប្រព័ន្ធកម្រិតល្បឿនរថយន្ត Cruise Control

សោររថយន្តរចនាទំនើប និងឆ្លាវៃ (PEPS)

ដំបូលបើកប្រភេទ Panoramic Sunroof 

photo_2023-09-30_10-59-02.jpg

ចំពោះតួរថយន្ត GS3 EMZOOM ស្ថិតក្នុងប្រភេទ Min- SUV (រថយន្តលក្ខណៈគ្រួសារខ្នាតតូច) ប៉ុន្តែវាមានទំហំធំទូលាយ ដោយមានបណ្តោយរហូតដល់ 4,410mm ទទឹង 1,850mm កំពស់ 1,600mm និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ 2,650mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល​​ GS3 EMZOOM សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ​​​​​​​​​ 05 ពណ៌ រួមមាន៖ ខៀវ , ស, ប្រាក់, ប្រផេះស្រាល និង ប្រផេះដិត។ 

photo_2023-09-30_10-59-08.jpg

អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល GS3 EMZOOM ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល  និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $32,900 តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបាន​ការថែរទាំឥតគិតថ្លៃរយៈពេល 1​ ឆ្នាំ ឬ 20​, 000 គីឡូម៉ែត្រ ផងដែរ។ 

photo_2023-09-30_10-59-16 (2).jpg

ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះ អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន Forward Leasing និងធនាគារដៃគូរ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័ស។

photo_2023-09-30_10-59-09 (2).jpg

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់៖ 095999029 / 095999268 ឫ អញ្ជើញមកអគារតាំងបង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល 100 ម៉ែត្រ)

ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored) 

រូបភាពផ្សេងៗ

photo_2023-09-30_10-59-16.jpg
photo_2023-09-30_10-59-17.jpg
photo_2023-09-30_10-59-19 (2).jpg
photo_2023-09-30_10-59-19.jpg
photo_2023-09-30_10-59-16 (2).jpg
photo_2023-09-30_10-59-05.jpg
photo_2023-09-30_10-59-05 (2).jpg
photo_2023-09-30_10-59-01.jpg
photo_2023-09-30_10-59-04 (2).jpg
photo_2023-09-30_10-59-04.jpg
photo_2023-09-30_10-59-09.jpg
ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More