Cadillac ទើបតែបញ្ចេញម៉ូឌែល CT5 2025 ជាមួយការកែប្រែឡើងវិញ ផ្នែកខាងមុខ នឹងគ្រឿងក្នុង ជាមួយតម្លៃ លើសស៊េរីឆ្នាំ២០២៤ ដល់ទៅ ៩,២០០ដុល្លារសម្រាប់តម្លៃចាប់ផ្ដើម ឬថាជា Option ស្ដង់ដារ។
CT5 2025 បានភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនដល់ទៅ ៣ជម្រើសដូចជា៖
ម៉ាស៊ីន Turbo ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ២៣៧ កម្លាំងរមួល ២៥៨ផោនហ្វីត ខណៈម៉ាស៊ីន Twin-Turbo ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ៣៦០សេះ កម្លាំងរមួល ៤០៥ផោនហ្វីត ប្រើប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD។
ចំណែកកំពូល Option ក៏ដូជជា High Performance ដែលមាននៅលើ Trim/Option CT5-V Blackwing វិញបំពាក់ម៉ាស៊ីន Supercharge ៨ស៊ីឡាំង ចំណុះ ៦.២លីត្រ ផលិតកម្លាំងបាន ៦៦៨សេះ កម្លាំងរមួល ៦៥៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គលេខដៃ និង ១០វគ្គអូតូ អាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៣.៤វិនាទីប៉ុណ្ណោះ ជាមួយសមត្ថភាពរត់ល្បឿនបាន ៣៣៦គីឡូម៉ែត្រ/ម៉ោង។
សម្រាប់ឆ្នាំ 2025 ក្រុមហ៊ុន Cadillac នឹងលក់ CT5 ប្រភេទ Premium Luxury, Sport, និង CT5-V guises ជាមួយនឹងតម្លៃចាប់ផ្តើមពី ៤៧,៥៩៥ដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូន។ ខណៈតម្លៃមូលដ្ឋានសម្រាប់ម៉ូដែលឆ្នាំ ២០២៤ គឺ ៣៨,៣៩៥ដុល្លារ អាចនិយាយបានថា CT5 2025 ថ្លៃជាង ៩,២០០ល្លារ ។
ចំណែក Premium Luxury តម្លៃ ៤៧,៥៩៥ដុល្លារ គឺខ្ពស់ជាងមុន ៤,៧០០ដុល្លារ ខណៈ CT5 Sport មានតម្លៃចាប់ពី ៤៨,៥៩៥ដុល្លារ ថ្លៃជាងមុន ៤,៥០០ ដុល្លារ តែសម្រាប់ប្រភេទ CT5-V និង V-Blackwing Cadillac នៅមិនទាន់បញ្ចេញនៅឡើយទេ៕
ដោយ៖ Bunsak
ប្រពភ៖ Carscoops
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
City Car Kia Ray ជាប្រភេទឡាន Minivan ខ្នាតតូចស្រួលប្រើតម្លៃក្រោម 1ម៉ឺនដុល្លារ សមស្រប់បងប្អូនរស់នៅទីក្រុង
Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
កាន់ ៣ម៉ឺនជាងចង់រក Pick Up ខ្លាញ់គោស៊េរីឆ្នាំ២០២៤ ដែលមានលក្ខណមិនសាមញ្ញពេកអាចពិចារណា Musso Grand បាន
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ