Malibu ជាឡានជើងចាស់របស់ Chevrolet ដែលផលិតតាំងពីឆ្នាំ១៩៦៤មកម៉្លេះ វាជាឡានដែលពេញនិយមនៅសហរដ្ខអាមេរិក អ៉ឺរ៉ប និងអាស៊ីផងដែរ។ សម្រាប់នៅកម្ពុជាយើងវិញឃើញមានចររាចណ៍នៅលើដងផ្លូវជាពពួកឆ្នាំ២០១៤ ដែលជាជំនាន់ទី៨ មិនយូប៉ុន្មានត្រឹមតែ២ឆ្នាំប៉ុណ្ណោះ Chevrolet បានធ្វើកំណែរទម្រង់ថ្មីទាំងបច្ចេកវិទ្យា រូបរាងខាងក្រៅ និងខាងក្នុងនៅឆ្នាំ២០១៧ ដែលជាជំនាន់ទី៩ រហូតមកដល់បច្ចុប្បន្ននេះ។ តែក្នុងជំនាន់ទី៩ សម្រាប់ស៊េរីឆ្នាំ២០១៩ឡើងទៅមានការផ្លាស់ប្ដូរកែប្រែផ្នែកខ្លះៗបន្ថែមទៀត ហើយនៅស្រុកខ្មែរក៏មានការប្រើប្រាស់ច្រើនដែរនៅពពួកជំនាន់ទី៩ហ្នឹង។
ចំពោះតម្លៃទីផ្សារស្លាកលេខវិញសម្រាប់សេរ៊ីឆ្នាំ២០១៧ នឹង ២០២១ ចន្លោះពី ៣ម៉ឺនដុល្លារក្រាស់ ទៅ ៤ម៉ឺដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
Malibu ប្រើម៉ាស៊ីនតូចទំហំ ៤ស៊ីឡាំងមុខកាត ២.០លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២៥០សេះ និងកម្លាំងរមួល ២៦០ផោនហ្វីត រត់ដោយប្រអប់លេខ ៩វគ្គអូតូ បង្វិកង់ដោយប៉ុងមុខ អាចរត់ល្បឿនបានជាមធ្យម ២០០គីឡូម៉ែត្រម៉ោង ដែលជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រប្រើពេល ៦.៣វិនាទីប៉ុណ្ណោះ។
កម្រិតស៊ីសាំងវិញម៉ាស៊ីនតូចមែនតែចំណាយចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោមក៏អន់ប៉ុន្មានដែរ បំពាក់ជាប្រព័ន្ធឯករាជភ្ជាប់កង់ទាំងមួនតែម្ដង Four-Wheel Independent Suspension និងបំពាក់បន្ថែមដោយ Stabalizer Bar ។ ជើងក្រោមប្រភេទនេះវាជួយទប់លំណឹងបានល្អ សម្រាប់ការបត់បែនផ្លូវកោងរត់ល្បឿនវាជួយទប់ឡានមិនឲ្យផ្អៀងខ្លាំងឡើយ និងជួយកាត់បន្ថយរំញ័របានច្រើនផងដែរ។
ចំណែកយាន់កង់វិញប្រើទំហំ ១៨អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS និងប្រព័ន្ធជំនួយហ្វ្រាំង ជាមួយនិងប្រព័ន្ធទប់លំណឺងផងដែរ។
ជាឡាន Sedan បែបស្ព័រការរចនារូបរាងជាទម្រង់ Aerodynamic គឺស្អាតទាក់ភ្នែកជាមួយនឹងសំបាណាខាងមុនអមដោយពិលកាងមួយគូរ។ អ្វីដែលពិសេសនោះគឺចង្កៀងមុខប្រើគុជ LED ភ្លឺច្បាស់ល្អប្រភេទ Adaptive ដែលមានសមត្ថភាពឡើងចុះអូតូពេលមានរថយន្ដនៅពីមុខដើម្បីងាយស្រួលក្នុងការបើកបរ ចំណែកស្ដុបក្រោយក៏ប្រើជា LED ផងដែរ។
Malibu ក៏មានជម្រើសជា Trim ឬ Option មួយចំនួនដែរដូចជា៖ L, LS, LT, និងប្រភេទ Premium ឬ LTZ ។
ខាងក្នុងមានបំពាក់កៅអីស្បែក ២ជួរ ជំនួយដោយប្រព័ន្ធអេឡិចត្រនិក និងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។ បើជាប្រភេទ Option ខ្ពស់ៗ ឬជាប្រភេទ Premium វិញឃើញមានបំពាក់នៅចង្កៀងគុជ LED ប្រភេទ Adaptive មានសេនស័រ ៨គ្រាប់ជំនួយពេលបើកបរ, អេក្រង់ធំថាច់អាចភ្ជាប់ជាមួយនិង កាមេរា Apple Carplay Androi Auto, Speaker ៩គ្រាប់ប្រភេទ Bose, ប្រព័ន្ធសាកថ្មទូរសព្ទ័ឥតខ្សែរ, មុខងារបញ្ជាឆេះពីចម្ងាយប្រមាណជា ៥០ម៉ែត្រ, ពោងសុវត្ថិភាពជុំវិញរថយន្ដ, ហើយអ្វីដែលពិសេសជាងនិងទៀតនោះគឺប្រព័ន្ធបច្ចេកវិទ្យាទំនើបសម្រាប់ជំនួយពេលបើកបរដូចជា៖
ប្រព័ន្ធផ្តល់ដំណឹង និងទប់ចង្កូតក្នុងករណីរត់ខុសគន្លងផ្លូវ Land Departure Warning and Land Keeping Assist
ប្រព័ន្ធកំណត់ល្បឿនអូតូ Adaptive Cruise Control
ប្រព័ន្ធចាប់ហ្រ្វាំងអូតូពេលមានឧបសគ្គ Pre-Colisoin System
ប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងសំពាធខ្យល់គ្រប់កង់ Tires monitoring System
ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តចង់វ៉ា រឺជែង blind Spot Monitor
ប្រព័ន្ធប្រាប់ពីគ្រោះថ្នាក់ពេលបើកបរថយក្រោយ Rear Cross Traffic alert ជាដើម។
ជារួមបើនិយាយពី កម្លាំង បច្ចេកវិទ្យា និងរូបរាងបែបស្ព័រគួឲ្យទាក់ទាញ តម្លៃខ្ទង់៤ម៉ឺនដុល្លារជាង អាចនិយាយបានថាគួសម បើធៀបជាមួយឡាន Sedan ដែលមានឆ្នាំប្រហាក់ប្រហែលគ្នា។
ចុះបងប្អូនយល់យ៉ាងណាដែរជាមួយចំពោះ Chevrolet Malibu ជំនាន់ទី៩នេះ? អាចចូលរួមជាមតិយោបល់ ឬជាបទពិសោធន៍នៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
មួយទឹកខ្លាញ់គោស្រុកខ្មែរ Corolla 2014-2016 ចង់ធូរថ្លៃជាង Prius 2010 ហ្វេន Corolla យល់មិចដែរតម្លៃប៉ុណ្ណឹង
វត្តមានផ្លូវការនៃរថយន្តស៊េរីថ្មី Maxus G70 បានមកដល់ប្រទេសកម្ពុជាហើយ
Chevrolet Malibu 2019 មួយទឹកមែន ប៉ុន្ដែខ្លាញ់គោល្មមៗសុំខ្មាស់ ចាយរាងហើយសមត្ថភាពមិនធម្មតា សំខាន់កាន់តែ 2ម៉ឺនជាងទិញជិះបាន
Camry ឆ្លាម! បច្ចុប្បន្នតម្លៃឡើងគោកមិនរួច ចុះទឹកក៏មិនរួច ប៉ុន្ដែបើប៉ះឡានស្អាតប្រើដាំខ្ទឹមតែម្ដង តម្លៃប៉ុណ្ណឹងគិតមិចដែរ
Chevrolet Malibu 2019 មួយទឹកមែន ប៉ុន្ដែខ្លាញ់គោល្មមៗសុំខ្មាស់ ចាយរាងហើយសមត្ថភាពមិនធម្មតា សំខាន់កាន់តែ 2ម៉ឺនជាងទិញជិះបាន
Camry ឆ្លាម! បច្ចុប្បន្នតម្លៃឡើងគោកមិនរួច ចុះទឹកក៏មិនរួច ប៉ុន្ដែបើប៉ះឡានស្អាតប្រើដាំខ្ទឹមតែម្ដង តម្លៃប៉ុណ្ណឹងគិតមិចដែរ
ល្បី Ford ផលិតក្នុងស្រុកធូរថ្លៃ មកមើល Ranger Raptor 2022 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោម្ដង ចាយរាងអំណាច តម្លៃវិញក៏ធូរច្រើនដែរ
លេចមុខកំពូលរថយន្ត Range Rover សេរីឆ្នាំ 2025 នៅលើឆ្នេរសមុទ្រនៃប្រទេសកម្ពុជា