ចិនបោះលុយ ៨៣០ លានដុល្លារ លើគម្រោងអភិវឌ្ឍថ្មឡានអគ្គិសនីបច្ចេកវិទ្យាទំនើប ដែលមានការចូលរួមពីក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីឈានមុខគេរបស់ ចំនួន ៦ មកសិក្សាលើគម្រោងនេះ។
តាមការឲ្យដឹងពី Reuters ថា គម្រោងអភិវឌ្ឍថ្មឡានអគ្គិសនីនេះ នឹងត្រូវដឹកនាំដោយរដ្ឋ ដោយមានការចូលរួមសិក្សាស្រាវជ្រាវពីក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីល្បីៗរបស់ចិន ៦ រួមមាន ក្រុមហ៊ុន CATL, Nio (backed WeLion New Energy Technology), BYD, FAW, SAIC Motor, និង Geely។
គម្រោងនេះគឺត្រូវធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកថ្មរថយន្ដអគ្គិសនីបច្ចេកវិទ្យាថ្មី ដែលមានសុវត្ថិភាព, សមត្ថភាពខ្ពស់, គុណភាពខ្ពស់មិនងាយខូច, អាយុកាលប្រើប្រាស់បានយូរ, និង សាកចូលបានលឿន បើធៀបទៅនឹងថ្មឡានអគ្គិសនី Lithium ion battery ដែលកំពុងតែប្រើប្រាស់បច្ចុប្បន្ន ដែលប្រើប្រាស់សារធាតុអេឡិចត្រូលីតរាវ ងាយឆេះ។
បើយោងតាមមតិជាច្រើនពីមន្ដ្រីជំនាញខាងឧស្សាកម្ម និងអ្នកជំនាញលើផ្នែកថ្មឡានអគ្គិសនី បានឲ្យដឹងថា បច្ចុប្បន្ននេះ ថ្មប្រភេទ Solid-state battery គឺកំពុងតែមានប្រជាប្រិយភាព ទៅលើគុណភាព និងសមត្ថភាពរបស់វា ដែលក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក កំពុងតែសិក្សាពង្រីកសក្ដានុពលរបស់វាឲ្យកាន់តែប្រសើរ និងចាប់ផ្ដើមដាក់ទៅលើរថយន្ដអគ្គិសនីសេរីថ្មីៗរបស់ខ្លួន។
ស្របពេលគ្នានេះដែរ ការសិក្សាអាចនឹងជួបប្រទះជាមួយនឹងបញ្ហាលើ វត្ថុធាតុដើម, ដំណើរការការផលិតដែលមានលក្ខណៈស្មុគស្មាញ, និងចំណាយច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាគម្រោងនេះ ទទួលបានជោគជ័យ ចិននឹងក្លាយទៅជាអ្នកនាំមុខលើការប្រកួតប្រជែងថ្មឡានអគ្គិសនី និងជាទីផ្សារថ្មឡានអគ្គិសនីឈានមុខគេ ក្នុងទីផ្សារគ្រឿងយានយន្ដអគ្គិសនី។
ក្រៅតែពីចិន ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីផ្សេងៗទៀត ក៏កំពុងតែខ្នះខ្នែងអភិវឌ្ឍបច្ចេកវិទ្យាថ្ម របស់ខ្លួនផងដែរ ជាពិសេស ថ្មប្រភេទ Solid-state battery ដើម្បីប្រកួតប្រជែង និងកុំឲ្យបាត់បង់ទីផ្សារថ្មអគ្គិសនីទាំងស្រុងទៅក្រុមហ៊ុនរថយន្ដអគ្គិសនីចិន។
អត្ថបទ៖ Andra
ប្រភព៖ Reuters
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព