ថ្មីៗនេះ កូនចៅ F-150 Lightning ជំនាន់ថ្មី 2024 Ford F-150 Lightning SuperTruck EV ប្រើអគ្គិសនីសុទ្ធ បានទទួលជ័យជម្នះលើការប្រកួតប្រណាំងរថយន្ដឡើងភ្នំដ៏ល្បីល្បាញនៅអាមេរិក Pikes Peak International Hill Climb ឬ The Race to the Clouds លើកទី ១០២ សម្រាប់ឆ្នាំ ២០២៤ កាន់ចង្កូតដោយ អ្នកបើកបរឆ្នើមម្ចាស់កំណត់ត្រាចាស់លោក Romain Dumas។
តាមការឲ្យដឹងពីលោក Dumas ថា ដូចរាល់ដង ការបើកបរលើទីលានប្រកួតមួយនេះគឺ មិនងាយស្រួលដូចជាការរំពឹងទុកនោះទេ ជាក់ស្ដែងក្នុងការប្រកួតលើកនេះលោកជួបប្រទះបញ្ហារអាក់រអួលបន្ដិច ក្នុងពេលបើកបរដែលតម្រូវឲ្យគាត់ត្រូវ reboot ឬ perform a power cycle លើរថយន្ដឡើងវិញ តែក៏មិនចំណាយពេលយូរដែរ ដោយ system របស់វាឆ្លើយតបបានលឿនដែលស៊ីពេលប្រមាណ ២៦ វិនាទីប៉ុណ្ណោះ ដែលយោងទៅតាមអ្នកកំណត់ម៉ោង Frenchman’s time ថាវាយឺតជាង កាលពីលោកបើក Ford Electric SuperVan 4.2 លើកមុនដែលប្រើពេល ៨ នាទី ៤៧ វិនាទី។
យ៉ាងណា ឧបសគ្គនេះ មិនអាចរារាំង លោក Dumas ក្នុងការនាំ SuperTruck ទៅកាន់គោលដៅបញ្ចប់បាននោះទេ តែថែមទាំងទទួលបានជ័យលាភីមុនរថយន្ដដទៃទៀតផង ជាមួយនឹងការប្រើពេលត្រឹមតែ ៨ នាទី និង ៥៣.៥៥ វិនាទី ខណៈ ខណៈជ័យលាភីលេខ ២ បានទៅលោក Christian Merli បើករថយន្ដប្រភេទ Unlimited Wolf Aurobay GB08 ប្រើពេល ៩នាទី និង ០៤.៤៥ វិនាទី និងលេខ ៣ លោក Dani Sordo បើករថយន្ដ Hyundai Ioniq 5 N TA ប្រើពេល ៩នាទី និង ៣០.៨៥ វិនាទី។
សូមជម្រាបជូនថា កម្មវិធី The Race to the Clouds គឺជាកម្មវិធីប្រណាំងរថយន្ដ ឡើងភ្នំមួយដែលល្បីឈ្មោះក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក ជាមួយកម្ពស់ ៤៣០២ ម, ចម្ងាយផ្លូវ ២៩.៩៩គម, និង ១៥៦ បត់ និងរយៈពេលប្រណាំងឡើង ១០នាទីចុះក្រោម (ឬលើសបាន តែភាគច្រើន ១០ នាទីចុះក្រោមចាត់ទុកថាល្អ និងមានភាគរយបានជ័យលាភីខ្ពស់) ដោយមកទល់ពេលបច្ចុប្បន្ន លោក Romain Dumas នៅតែរក្សាឈ្មោះជា ម្ចាស់កំណត់ត្រាចាស់ដដែលជាមួយរយៈពេលឡើង ៧នាទី ៥៧វិនាទី កាលពីឆ្នាំ ២០១៨។
គួរឲ្យកត់សម្គាល់ថា ក្រុមហ៊ុន Ford បច្ចុប្បន្នកំពុងតែផ្ដោតការផលិតរថយន្ដអគ្គិសនីបែប High Performance ច្រើន ដោយមានដូចជា F-150 Lightning Switchgear, Mustang Cobra Jet 1800, និង Mustang Mach-E1400 ដែលទើបតែបង្ហាញមុខថ្មីៗនេះ ហើយការដាក់បញ្ចូល SuperTruck EV ទៅក្នុងការប្រកួតនេះ គឺដើម្បីជាតេស្ដសាកល្បង សមត្ថភាព EV Powertrain របស់វា និងស្វែងរកចំណុចខ្វះខាតផ្សេងៗ ក្នុងគោលបំណង ឲ្យ SuperTruck អាចប្រើប្រាស់បាននៅគ្រប់ស្ថានភាពផ្លូវមុនពេលផលិតចេញលក់ជាផ្លូវការ។
អត្ថបទ៖ Andra
ប្រភព៖ AutoSport
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Subaru Impreza 2025 តម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង Subaru ឆ្លៀតប្រាប់ថា មិនមែនឲ្យតែឡានថ្មីហើយស្អាត សុទ្ធតែថ្លៃទាំងអស់នោះទេ
The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា
Mazda BT-50 2025 ចេញរូបរាងថ្មីមានទាំងម៉ាស៊ីនតូច 1.9L នឹងម៉ាស៊ីនធំ 3.0L បន្ថែមភាពទំនើបប្លែកមួយចំនួនទៀត