កំពូល Pick Up របស់ Nissan ដែលឃើញចរាចរណ៍នៅស្រុកខ្មែរជាញឹកញាប់មាន ២ម៉ូឌែល ដូចជា៖ Nissan Navara Specs អាស៊ី និងអ៉ឺរ៉ុប ប្រើម៉ាស៊ូត និង Nissan Frontier Specs អាមេរិក ប្រើសាំង។
ចំពោះ Navara ឃើញក្រុមហ៊ុននាំចូលមកជាហូហែរតាមលំដាប់ស៊េរីឆ្នាំតែម្ដង ចំណែក Frontier ហាក់ស្ងាត់។
ក្រៅពីជំនាន់ទី១ ឃើញមានតិចតួច ខណៈជំនាន់ទី២ មានត្រឹម ឆ្នាំ២០០៦ ដល់២០១០ ជាមួយតម្លៃចាប់ពី ៩០០០ដុល្លារជាង ដល់ក្បែរ ២០,០០០ដុល្លារតែប៉ុណ្ណោះ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Trim និង ភិនភាគជាក់ស្ដែង។
ទើបតែថ្មីៗប៉ុន្មានថ្ងៃនេះ ឃើញហ្គារាស Dealer លក់រថយន្ដស្រុកខ្មែរនាំចូលមកស៊េរីថ្មីចុងក្រោយ Frontier ជំនាន់ទី៣ ស៊េរីឆ្នាំ២០២២ អាចថាជាគ្រឿងទី១ ដែរជាមួយតម្លៃខ្ទង់ ៩៥,០០០ដុល្លារឯណោះ ឬអាចទាបជាងនឹងអាស្រ័យលើការចរចារជាក់ស្ដែង។ ខណៈចេញពីរោងចក្រចាប់ពី ៣១,៨២៥ដុល្លារ ដល់ ៤០០៥៥ដុល្លារ។ ចំណែកស៊េរីឆ្នាំ២០២៣ ទើបចេញនៅទីផ្សារបរទេស ហាក់មិនមានអ្វីខុសប្លែកគ្នាគួរឲ្យកត់សម្គាល់ឡើយ។
Frontier ភ្ជាប់មកជាមួយ ម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង មុខកាត់ ៣.៨លីត្រ ផលិតកម្លាំងបាន ៣១០សេះ កម្លាំងរមួល ២៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៩វគ្គអូតូ ដែលអាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៧.៨វិនាទី ជាមួយកម្រិតស៊ីសាំងចន្លោះពី ១១លីត្រ ទៅ ១៣លីត្រ។
អមជាមួយ Trim/Option ចំនួន ៤ ដូចជា៖ Base Sបំពាក់កៅអី១បាំង SV ពីរបាំងតែធម្មតា ចំណែក Pro-X និង Pro-x4 ទ្វា៤ពីរបាំង និងមានជម្រើសប៉ុង១ RWD និងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ និង Lock ប៉ុង ដែលភ្ជាប់មកជាមួយមុខងារ Off-Road មួយចំនួនយទៀតផងដែរ។
ទាំងនេះគ្រាន់ជាការត្រួសៗផ្នែកខ្លះប៉ុណ្ណោះអំពី Nissan Frontier ជំនាន់ទី៣ សម្រាប់លក្ខណៈទូទៅលម្អិត ក៏ដូចជា Trim/Option បងប្អូនអាចចូលទៅមើលក្នុង Link All-New Nissan Frontier ឬក៏ក្នុង YouTube Advan Auto/Car-Reviews/All-New-Nissan-Frontier នេះបាន។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan Frontier ស៊េរីថ្មីចុងក្រោយ ២០២២ នេះ? តម្លៃប៉ុណ្ណឹងយល់ថាមិចដែរ? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា