និយាយពី Ford ត្រកូល Ranger វិញសម្រាប់ស៊េរីឆ្នាំ២០២៣ មិនថាម៉ូដែលណាមួយទេគឺត្រូវបានផ្លាស់ប្ដូរ និងកែប្រែថ្មីទាំងអស់ ទាំងរូបរាងក្នុងក្រៅ និងបរិក្ខាបច្ចេកវិទ្យាមួយចំនួនផងដែរ។ ចំពោះ Ford Ranger ស៊េរីឆ្នាំ២០២៣ ឃើញនាំចូលមកស្រុកខ្មែរមាន ៤ ជម្រើសម៉ូឌែលដូចជា៖ Ranger Raptor, Wildtrak, XLT និងកូនពៅចុងប៉ូច XL ដែលត្រូវលើកយកមកនិយាយក្នុងប្រធានបទយើងថ្ងៃនេះ។
ចង់ដឹងថាតម្លៃក្រោម៤ម៉ឺនដុល្លារឡានស៊េរីថ្មីឆ្នាំ២០២៣នេះ មានអ្វីពិសេសប្លែកខ្លះក្រៅតែពីរូបរាងថ្មីបែបនេះ តាមដានជាមួយ Advan Auto ទាំងអស់គ្នា។
XL បំពាក់មកនៅម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧០ សេះជាមួយនឹងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H 4H 4L ផងដែរ។
ចំពោះកម្រិតស៊ីប្រេងវិញជាមធ្យម ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ជើងក្រោមរបស់ Ford XL មិនខុសពី Pick Up ផ្សេងៗនោះទេ វាប្រើជាមួយនឹង ស្លាបប្រចៀវឌុប Double Wishbone ជំនួយដោយរឺស័រ នៅផ្នែកខាងមុខ និងខាងក្រោយប្រើជាជន្ទាស់ Leaf Spring អមដោយបូម។
ជើងក្រោមប្រភេទនេះវារាងរលាក់ និងលោតបន្ដិច តែវាជំនួយដល់ការដឹងទម្ងន់បានច្រើនសម្រាប់រត់ផ្លូវឆ្ងាយ ដែលទ្រុងខាងក្រោយអាចដឹកបាន ១.១តោន ចំពោះការអូសសណ្ដោងវិញបានរហូតដល់ទៅ ៣.៥តោនឯណោះ។ ចំណែកយាន់ប្រើទំហំ ១៦អីញតែសម្បកកង់ធំ រូបរាងថ្មីស្អាតជាងស៊េរីមុនៗ បំពាក់ហ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធបែងចែកសម្ពាធ៍ហ្វ្រាំង EBD ប្រព័ន្ធទប់លំណឺង ESP និងប្រព័ន្ធជំនួយពេលចុះចំណោត HDC ជាដើម។
ការរចនាផ្នែករូបរាងខាងក្រៅថ្មីទាំងអស់គ្រាប់ម៉ូឌែល ដែលមើលទៅស្អាត មើលទៅមាឌមាំជាមុន ខាងមុខទទួលបានសំណាញ់បាណាថ្មីប្លែកពណ៌ខ្លៅ តែចង្គៀងមុខបំពាក់រាងសាមញ្ញបន្ដិចមិនជាភ្លឺច្បាស់ល្អដូចទៅនឹងសេរ៊ីខ្ពស់ដូច XLT ឬ Wiltrakទេ និងមិនមានពិលកាងឡើយ។
ចំណែកខាងក្រោយវិញមានបំពាក់ ឡូហ្គូធំជាងមុន និងដាប់សញ្ញា Ranger ជាប់ជាមួយគូទក្រោយតែម្ដង អមដោយស្ដុបថ្មីតែប្រើប្រភេទធម្មតាតែប៉ុណ្ណោះ មិនមែនជាប្រភេទ LED ។
ខាងក្នុងថ្មីទាំងស្រុង XL ទទួលបានកុងទ័រឌីជីថល ៨អីញដែលបង្ហាញនៅមុខងារទូទៅមួយចំនួន និង អេក្រង់តាបឡូបញ្ឃរកណ្ដាល Sync 4A ជំនាន់ថ្មី១០អីញ ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay Android Auto GPS តាមរយៈ Wireless បាន។ ផ្នែកកាប៊ីនខាងមុខបែបថ្មី រន្ធម៉ាស៊ីនត្រជាក់រាងសម្បុកឃ្មុំ ជាមួយនឹងទ្វាទាំង៤ផ្លាស់ប្ដូរស្អាតជាងមុន តែនៅប្រើជាមួយកៅអីកាំម្ញីធម្មតា និងបញ្ជាដោយដៃដដែល មិនមានអ្វីទំនើបទេ ។
គួរបញ្ជាក់ផងដែរថា ចំពោះ XL ជំនាន់ថ្មីនេះមិនទទួលបាន Smart Key ប៉ូតុង Power កាម៉េរាក្រោយ ឬ Sensor ណាមួយអ្វីឡើយ ក្រៅតែរូបរាងថ្មី និងខាងក្នុងប្លែកបន្ដិច ក្រៅពីនឹងភាគច្រើនគឺធម្មតាដដែល។
ចំពោះតម្លៃវិញឃើញខាងក្រុមហ៊ុនដាក់លក់ ៣៩៩០០ដុល្លារ សម្រាប់លេខអូតូ ចំណែកលេខដៃវិញ ៣៨៩០០ដុល្លារ ហើយតម្លៃនេះនៅមិនទាន់ដឹងថាអាចមានការប្រែប្រួលក្នុងលក្ខណៈណាមួយនៅឡើយទេ។
សរុបមក Ford Ranger XL ដែលជាកូនពៅប្រភេទ Base Option ជាជម្រើសទាបជាគេបង្អស់នេះ អាចនិយាយបានថាថ្មីប្លែកគួរសមសម្រាប់ស៊េរីឆ្នាំ២០២៣នេះ។
វាមិនទំនើបពិសេសប្លែក និងសមត្ថភាពមិនដល់ XLT និង Wildtrak មែនតែចំពោះបងប្អូនដែលស្រលាញ់ពពួក Pick Up ចង់បានឡានថ្មីដែលមានតម្លៃ ខ្ទង់៤ម៉ឺនដុល្លារ ក៏មានមិនច្រើនដែរសម្រាប់ស៊េរីឆ្នាំ២០២៣នេះ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ XL ជំនាន់ថ្មី? អាចបញ្ចេញមតិយោបល់ក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ BunSak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ