កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានចេញសេចក្ដីប្រកាសក្នុងវេបសាយផ្លូវការរបស់ខ្លួន ថានៅខែ វិច្ឋិកា ខាងមុខនេះ ខ្លួននឹងចេញរថយន្ដម៉ូដែលថ្មី ឈ្មោះថា Ford Transit Trail Van សេរីឆ្នាំ ២០២៣ ដែលពិសេសសម្រាប់អតិថិជន ដែលចូលចិត្តធ្វើដំណើរកំសាន្ដផ្សេងព្រេង ដេកតាមផ្លូវ ព្រោះ ទាំងផ្នែកខាងក្នុង និងក្រៅបានធ្វើមកឲ្យម្ចាស់ឡាន ងាយកែកុន ថែមនេះនោះបានមួយពេញចិត្ត។
នៅក្នុងអត្ថបទចុះផ្សាយ ក្រុមហ៊ុនបានភ្ជាប់ជាមួយពាក្យពេចន៍មួយចំនួន ដេលមានខ្លឹមសារថា ៖
“រថយន្ដ Ford Transit Trail Van 2023 នេះ ត្រូវបានរចនាឡើងស្របតាម បែបបទឡានផ្សងព្រេងថ្មី ដោយផ្នែកខាងក្នុង និងខាងក្រៅត្រូវបានរៀបចំ ឲ្យងាយស្រួល សម្រាប់ (ម្ចាស់ឡាន) ច្នៃបង្កើតតាមការចង់បាន និងលក្ខណ្ឌនៃការប្រើប្រាស់ ដែលផ្ដល់ជូនផ្ទាល់ពីរោងចក្រតែម្ដង។”
បើយោងតាមរយៈវីដេអូខ្លី បង្ហោះដោយលោក Ted Cannis អគ្គនាយកក្រុមហ៊ុន Ford Pro ដែលទទួលបន្ទុកលើការផលិតនេះ ក្នុងគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់លោក បានបង្ហាញពីរូបរាងខ្លះៗ របស់រថយន្ដ ដោយវាត្រូវបានរចនាជា Transit Van បែបស៊ីវីល័យ មានប៉ាណាមុខប្លែក រំលេចដោយអំពូលភ្លើងពណ៌ ទឹកឃ្មុំ (amber) ៣ គ្រាប់ ហើយបើមើលពីចំហៀង គឺមានបំពាក់បន្ថែមអំពូលរំលេចកៀនៗ ប្រើប្រាស់ទ្វារទាញចំហៀង និងកង់ឡានប្រភេទ off-road ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ទោះផ្លូវរដាក់រដុប។
គួបបញ្ចាក់ថា សម្រាប់ព័ត៌មានលម្អិតពីសមត្ថភាព នៃប្រព័ន្ធមេកានិចរបស់វាវិញ Ford មិនទាន់បានឲ្យដឹងនៅឡើយទេ តែបើតាម វេបសាយ Carscoops បានសន្និដ្ឋាន យោងទៅតាមម៉ូដែលមុនរបស់វា នៅសហរដ្ឋអាមេរិក ថា Ford Transit Trail Van អាចបំពាក់ជាមួយម៉ាស៊ីន ២ ប្រភេទ មាន ម៉ាស៊ីន V6 ស៊ីឡាំង ៣.៥ លីត្រ កម្លាំង ២៧៥ សេះ និងម៉ាស៊ីន twin-turbocharged EcoBoost V6 ស៊ីឡាំង ៣.៥ លីត្រ ដូចគ្នា និងបន្ថែមទៀតថា គ្រប់ប្រភទទាំងអស់ គឺរត់ដោយប្រើប៉ុង ២ AWD ផងដែរ។
អត្ថបទ៖ Andra
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ