ឡានមួយទឹកឆ្នាំទាបៗល្មមៗ បញ្ហាស៊ីសាំងខុសធម្មតាជារឿងមួយដែលពិបាកក្នុងបរិបទ តម្លៃសាំងឡើងចុះមិនទៀង។ តែក៏មានឡានមួយចំនួនទោះបីជាចាស់ឆ្នាំបន្ដិចក្ដី តែកម្រិតស៊ីសាំងមិនជាបញ្ហាចោទនៅឡើយទេព្រោះ ១០០គីឡូម៉ែត្រចំណាយត្រឹមតែ ៦លីត្រជាងប៉ុណ្ណោះ។
ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto និងលើកយកនៅឡានដែលស៊ីសាំងតិចត្រឹម ៥លីត្រ ទៅ ៦លីត្រ ដែលមានតម្លៃក្រោម ១ម៉ឺនដុល្លារ មកជូនបងប្អូនដើម្បីពិចារណាមើលលេងៗបាន។
១/ Toyota Prius ជំនាន់ទី២ ឆ្នាំ០៤-០៥
អាព្រូសបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១.៥ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១១០ សេះ ដែលអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើរយៈពេល ១០.៤ វិនាទី ជាមួយនឹងល្បឿនលឿនបំផុតអាចជាន់បាន ១៧០ គីឡូម៉ែត្រ ។
ចំពោះកម្រិតស៊ីសាំងវិញ វាស៊ីត្រឹមតែ ៥ លីត្រ/១០០គីឡូម៉ែជាមធ្យម និងក្រៅក្រុង ៥.២ លីត្រ/១០០គ.ម ឬអាចលើសនេះបើសិនយើងជាន់ល្បឿន ប្រើកម្លាំងម៉ាស៊ីនច្រើន ។ វាដំណើការពាក់កណ្ដាលអាគុយ និងពាក់កណ្ដាលម៉ាស៊ីន ពេលដែលស្ទះ ឬជាន់ហ្វ្រាំងញឹកញាប់ វាប្រើកម្លាំងអាគុយដើម្បីបង្វិលកង់ ល្អសម្រាប់ប្រើប្រាស់ក្នុងទីក្រុង។
តម្លៃស្លាកលេខ ចន្លោះពី ៨០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យតាម ពណ៌ Option ជាដើម។
២/Toyota Vitz
ចំពោះ Vitz ដែលស្រុកខ្មែរភាគច្រើន នាំចូលមកជាជំនាន់ទី២ ស៊េរីឆ្នាំ ២០០៦ ដល់២០១១ មានតម្លៃចន្លោះពី ៧០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យតាមប្រភេទស្លាកលេខ និងក្រដាស់ពន្ធជាដើម។
សូមបញ្ជាក់ផងដែរថា Toyota Viz បើជាប្រភេទ Full Option ទើបបំពាក់មកជាមួយ ប្រព័ន្ធហ្វ្រាំង ABS ពោងសុវត្ថិភាព ៨ គ្រាប់, ប៉ូតុង Power Start, Smart Key ២គ្រាប់ និង Parking Sensor កៅអីកំដៅ ជាដើម។
វាប្រើម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ ជើងក្រោមមិនខុសពី Belta ទេព្រោះសុទ្ធតែជាខ្សែស្រឡាយជាមួយគ្នា លេងយ៉ានកង់ ១៥អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្វ្រាំងតាំប៉ួរ ជំនួយដោយប្រព័ន្ធ ABS អាចរត់លឿនបំផុតបាន ១៨០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញ ការបើកបរក្នុងក្រុងខ្ទង់ ៦លីត្រជាង និងក្រៅក្រុងផ្លូវលាត ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
៣/ toyota Belta
Toyota បញ្ចេញម៉ូឌែលនេះនៅឆ្នាំ ២០០៦ ដល់២០១០ ដែលគេចាត់ជាជំនាន់ទី១ ហើយស្រុកខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ ក៏មានការនាំចូល និងឃើញប្រើប្រាស់វាខ្លះៗហើយដែរ។
ចំពោះតម្លៃក្នុងស្រុកបច្ចុប្បន្នចន្លោះពី ៨០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិត ពណ៌ ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ គុណភាពជាក់ស្ដែងជាដើម។
Belta ប្រើម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំង ៧១សេះ កម្លាំងរមួល ៦៩ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) អាចរត់លឿនបាន ១៧០គីឡូម៉ែត្រ/ម៉ោង។
និយាយពីកម្រិតស៊ីសាំង ម៉ាសុីនតូចបែបនេះ វាក៏ស៊ីតិចតាមនឹងដែរ ខ្ទង់ ៥លីត្រ ទៅ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ខាងក្នុងសាមញ្ញកៅអីធម្មតា២ជួរ អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានគួរសម។ វាមានមុខងារចាក់ស៊ីឌី Speaker ៦គ្រាប់ ពោងសុវត្ថិភាព ចំនួន២ មិនមានដំបូលបើក និងមុខងាមួយចំនួនបញ្ជាដោយប៉ូតុង។
ទោះបីជាមិនទំនើប តែរូបរាងស្អាតមើលទៅបែបទាន់សម័យដែរ ចំពោះការបើកបរក្នុងទីក្រុង សន្សំសំចៃ និងការបត់បែនបានល្អក្នុងស្ងានភាពផ្លូវចង្អៀតជាដើម។
៤/ Kia Morning ឆ្នាំ០៤ - ០១០
និយាយពីកម្លាំងវិញកូនឡាន Morning មួយនេះបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ១.០លីត្រ បង្កើតកម្លាំងបាន ៦៥សេះ កម្លាំងរមួល ៦៤ ផោនហ្វីត ប្រើប្រអប់លេខ៤ វគ្គអូតូ និងបង្វិលកង់ដោយ ប៉ុងមុខ(FWD) រត់លឿនបំផុតបាន ១៥០គីឡូម៉ែត្រ/ម៉ោង ។
កម្រិតស៊ីសាំងវិញសន្សំសំចៃមិនលើកគ្នាទេ ក្នុងទីក្រុងស៊ី ៦លីត្រ ក្រៅក្រុងផ្លូវលាត ៤.៥ លីត្រក្នុង ១០០គីឡូម៉ែត្រ។
ខាងក្នុងសាមញ្ញ មានប៉ូតុងបញ្ជារមុខងាយមួយចំនួន ជាកូនឡានទ្វា ៤ មានកៅអី ២ជួរ ជិះគ្នា៥ កៅអីខាងជួរមុខទូលាយគួរសម តែខាងក្រោយរាងចង្អៀតបន្ដិច និងសស់ឃ្លុបក្រោយអាចដាក់ឥវ៉ាន់តិចតួច។
មកក្រោយស៊េរីលើអេមដែរតើបើ SLx បន្ថែមប្រព័ន្ធហ្វាំ្រងឌីសគៀបមុខក្រោយ ជំនួយដោយ ABS មានពិលកាង ពួកស្បែកកំដៅកៅអី ប្រអប់វែនតា អ្នកបើកបរបញ្ជារកញ្ចក់តាមប៊ូតុងអេឡិចត្រូនិកបានទាំង៤ ។ វាមាន Speaker ៦គ្រាប់ ចំណែកឯប៉ាណាមុខស្រោបដោយក្រូមមេ និងកៅអីក្រោយដាច់អាចកាចបត់មុខក្រោយបាន។
តម្លៃវិញនៅគ្រាន់បើដែរសម្រាប់ស៊េរីឆ្នាំ០៤ ដល់០១០ ចន្លោះពីរ ៤០០០ដុល្លារជាងទៅ ៨០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៍ Option និងគុណភាពជាក់ស្ដែង។
សរុបមកសុទ្ធជាឡានដែលពេញនិយម និងមានតម្លៃទីផ្សារល្អគួរសម អ្វីដែលសំខាន់គឺភាពធន់ សន្សំសំចៃខ្ពស់ និងផ្នែកខ្លះទំនើបគ្រាន់បើដែរទៅតាមប្រភេទឡាន។ ចំពោះកម្រិតស៊ីសាំងសម្រាប់ចុងឆ្នាំ២០២២នេះ ទោះបីជាឡានឆ្នាំទាបមែនតែចន្លោះពី ៥ ទៅ ៦លីត្រ វានៅតែជាកម្រិតសន្សំសំចៃនៅឡើយ ក្នុងទីផ្សារប្រេងសាំងឡើងចុះមិនទៀងបែបនេះ។ ម្យ៉ាងតម្លៃក៏គួរ សម្រាប់បងប្អូនដែលមានថវិកាក្រោម១ម៉ឺនដុល្លារ ចង់រកឡានដែលស៊ីសាំងតិច ៤ម៉ូឌែលខាងលើនេះ បងប្អូនអាចពិចារណាមើលលេងៗបាន៕
ដោយ៖ BunSak
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
ប្រហែលមានតែ Suzuki Celerio 2025 ទេដែលជាឡានថ្មីខ្លាញ់គោធូរថ្លៃជាងគេនៅស្រុកខ្មែរ តម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
យល់យ៉ាងណាចំពោះ Suzuki Vitara មួយនេះ? រូបរាងស្រដៀង Rav4 ខណៈធូរថ្លៃគ្រាន់បើក្រោម ១ម៉ឺនដុល្លារប៉ុណ្ណោះ
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
យល់យ៉ាងណាចំពោះ Suzuki Vitara មួយនេះ? រូបរាងស្រដៀង Rav4 ខណៈធូរថ្លៃគ្រាន់បើក្រោម ១ម៉ឺនដុល្លារប៉ុណ្ណោះ
Kona ជាឡាន SUV ខ្នាត់តូចមួយរបស់ Hyundai មិនជាទំនើបណាស់ណា តែធន់សន្សំសំចៃស៊ីសាំងតិច ចាយរាងគ្រាន់បើ