Prius នៅស្រុកខ្មែរបើនិយាយពីចំណាត់ថ្នាក់នៃចំនួន នឹងការប្រើប្រាស់គឺថាជាប់ជា Top 1 តែម្ដង ព្រោះទៅណាក៏ឃើញដែរ។ ហើយសម្រាប់ពពួកស៊េរីឆ្នាំ ២០០៤ដល់២០០៥ ឃើញតម្លៃធូរច្រើន ខណៈប្រភេទក្រដាសពន្ធលែងមាននាំចូលស្រុកខ្មែរទៀតហើយ។
ដោយសារតែមានការបម្រែប្រួលពន្ធនាំចូល ដូចនេះភាគច្រើនសម្រាប់ Prius ជំនាន់ទី២ នៅស្រុកខ្មែរប្រភេទក្រដាសពន្ធបច្ចុប្បន្នសម្បូរឆ្នាំ ២០០៧ ឡើយទៅ។
និយាយពីតម្លៃវិញសម្រាប់ Prius 04-05 ខ្ទង់៧,០០០ដុល្លារទៅ ៩,០០០ដុល្លារជាង អាស្រ័យលើពណ៍ ឆ្នាំផលិត Option នឹងផិនភាគឡានជាក់ស្ដែង។ ខណៈពពួកខុសពីព័ណ៍ស វិញខ្ទង់ ៧,០០០ដុល្លារទៅ ៨,០០០ដុល្លារជាង ដែលតម្លៃនេះធូរជាងឆ្នាំមុនគួរសម ព្រោះឆ្នាំមុន Prius 05 មានខ្ទង់ ១០,០០០ដុល្លារ ទៅ ១១០០០ដុល្លារអីដែរ។
Prius ជំនាន់ទី ២នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ១.៥ លីត្រ ផលិតកម្លាំងសរុបទាំងម៉ូទ័រ និងម៉ាស៊ីនសាំងបាន ១១០ សេះ បង្វិលកង់ដោយប៉ុងមុខ FWD រត់ដោយប្រអប់លេខ CVT ជាមួយកម្រិតស៊ីសាំងជាមធ្យមខ្ទង់ ៥លីត្រ ទៅក្បែរ ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាណាដែរចំពោះតម្លៃ Toyota Prius 2004-2005 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ