RX350 ផលិតដំបូងនៅឆ្នាំ ២០០៧ ដល់ ២០០៩ ចាត់ជាជំនាន់ទី១ ខណៈជំនាន់ទី២ ផ្លាស់ប្ដូររាងថ្មី ស្លីមជាងមុនពីឆ្នាំ ២០១០ ដល់ ២០១៥ ហើយ RX350 ក៏ជាប្រភេទឡាន Crossover SUV ក្នុងជំនាន់ទី៣ នៃត្រកូល RX ផងដែរ។
ស្រុកខ្មែរមានប្រើច្រើនគួរសមសម្រាប់ពពួកជំនាន់ទី២នេះ ហើយក៏ធ្លាប់លឺគេនិយាយថាពពួកស៊េរីឆ្នាំ ២០១០ ហាក់ស៊ីសាំងតិចជាងស៊េរីឆ្នាំ ២០០៧ដល់២០០៩ ខណៈប្រើម៉ាស៊ីនដូចគ្នាតែម្ដង។ ចំពោះរឿងស៊ីសាំងតិចជាងនេះ អាចថាជាការពិត ប៉ុន្ដែបើមើលឲ្យមែនតែនទៅមិនជាលើសខ្វះគ្នាច្រើនឡើយ។
បើយោងតាមគេហទំព័រផ្លូវការ សម្រាប់វាយតម្លៃកម្រិតស៊ីប្រេងឥន្ធនៈយានយន្ដ Fueleconomy.gov ដែលស្ថិនក្រោមនាយកដ្ឋាន ថាមពល នឹងទីភ្នាក់ងារការពារបរិស្ថាន របស់សហរដ្ឋអាមរិក ហៅកាត់ EPA បានបញ្ជាក់ថា៖
RX350 ជំានាន់ទី២ ប្រភេទប៉ុង១ FWD ស៊ីសាំង ៩.៤លីត្រ ទៅ ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ ខណៈប្រភេទប៉ុង២ AWD ស៊ីសាំង ៩.៨លីត្រ ទៅ ១៣លីត្រក្នុង១០០គីឡូម៉ែត្រ។
ចំពោះ RX350 ជំនាន់ទី១ ឆ្នាំ ២០០៧ ដល់ ២០០៩ សម្រាប់វាយតម្លៃកម្រិតស៊ីប្រេងឥន្ធនៈយានយន្ដ Fueleconomy.gov បានបង្ហាញថាសម្រាប់ប៉ុង១ FWD ស៊ីសាំង ១០.២លីត្រ ទៅ ១៣លីត្រ ខណៈប៉ុង២ AWD ស៊ីសាំង ១០.៦លីត្រ ទៅ ១៣.៨លីត្រ។
ចំពោះបច្ចុប្បន្ននេះវិញអាចស៊ីសាំងច្រើនជាងមុន នឹងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែងជាដើម។
ប៉ុន្ដែបើតាមការផ្ទៀងផ្ទាត់ជាមួយបទពិសោធន៌ ប្រើប្រាស់របស់បងប្អូន នឹងតាមឯកសារយោងពី EPA គឺពិតជាបង្ហាញថា RX350 ឆ្នាំ ២០០៧ដល់២០០៩ ពិតជាស៊ីសាំងច្រើនជាង RX350 ឆ្នាំ ២០១០ដល់២០១៥ ពិតមែន បើទោះបីជាប្រើម៉ាស៊ីនដូចគ្នាក៏ដោយ។
គួរបញ្ជាក់ថា៖ RX350 ឆ្នាំ២០១០ ប្រើ ៦ស៊ីឡាំង ៣.៥លីត្រ ដែលផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ២៥៧ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមួយ FWD និងប៉ុងពីរ AWD។
ចំពោះសមត្ថភាពរត់ល្បឿនវិញ អាចជាន់ស្ទុះពី ០ទៅ១០០គីឡូម៉ែត្រ ប្រើពេលតែ ៧វិនាទីប៉ុណ្ណោះ និងជំនួយដោយប្រព័ន្ធ Lock Differential សម្រាប់ផ្លូវលំបាកៗជាដើម។
ចំពោះមូលហេតុដែល RX350 ឆ្នាំ២០១០ ស៊ីសាំងតិចជាស៊េរីមុន ព្រោះវាមានបំពាក់ប្រព័ន្ធជំនួយ Eco System អញ្ចឹងសម្រាប់ការបើកបរក្នុងទីក្រុងវាស៊ី ១៣លីត្រ និងក្រៅក្រុងលាតក្បែរ ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus RX350 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ