Vitara ជាប្រភេទឡាន Crossover SUV របស់ Suzuki ដែលឃើញមានប្រើនៅស្រុកខ្មែរខ្លះដែរ ដែលភាគច្រើនជាស៊េរីឆ្នាំ ២០០៦ ដល់ ២០០៩ ខណៈតម្លៃឃើញទីផ្សារដាក់លក់បច្ចុប្បន្នខ្ទង់ ៦,០០០ដុល្លារឡើងទៅ ដល់ខ្ទង់ ១ម៉ឺនដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ នឹងប្រភេទភិនភាគឡានជាក់ស្ដែង។
Vitara ឃើញប្រើម៉ាស៊ីនសាំង ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤០សេះ កម្លាំងរមួល ១៣៧ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ និងបង្វិលកង់ដោយប្រភេទ ប៉ុងមុខ (FWD)និងប៉ុងពីរ (AWD) ជាមួយការចំណាយពន្ធផ្លូវត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយឆ្នាំ ចំណែកកម្រិតស៊ីសាំងវិញចខ្ទង់ ៨លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាស្ដែង។
ចំពោះរូបរាងខាងក្រៅមើលមិនប្រយត្នអាចច្រឡំជាមួយ Rav4 របស់ Toyota ខណៈដែល Suzuki Vitara មានប្រវែងទំហំប្រហាក់ប្រហែលគ្នា ម្យ៉ាងបំពាក់កង់សាគួរនៅទ្វាគូទក្រោយដូចគ្នា។
ជាមួយភិនភាគប្រវែង ៤៤៧០ម.ម ទទឹង ១៨៨០ម.ម កម្ពស់ ១៦៩៥ម.ម ពីដីមកបាត ២០០ម.ម និងទម្ងន់ ១៥៣៣គីឡូក្រាម។
សម្រាប់ផ្ទៃខាងក្នុងទូលាយគួរសម មានកៅអី២ជួរ និងសល់ខាងក្រោយអាចដាក់អីវ៉ានបានគួរសម មិនមានអ្វីទំនើបប្លែកឡើយ។ ចំពោះប្រភេទ Full Option ឃើញមានភ្ជាប់មកជាមួយ ពោងសុវត្ថិភាព ៦គ្រាប់ កៅអីស្បែកអេឡិចត្រនិក, មុខងារមួយចំនួនបញ្ជាលើដៃចង្កូត, Speaker ៦គ្រាប់ ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Suzuki Vitara មួយនេះ? បងប្អូនដែលធ្លាប់មានបទពិសោធន៌ នឹងមតិយោបល់ ក៏ដូចជាព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
នោះ! Toyota Raize បច្ចុប្បន្នស្លាកលេខតម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ជិតចូលឆ្នាំចឹងល្មមសារ៉េហើយឬនៅ?
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
ប្រហែលមានតែ Suzuki Celerio 2025 ទេដែលជាឡានថ្មីខ្លាញ់គោធូរថ្លៃជាងគេនៅស្រុកខ្មែរ តម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
នោះ! Toyota Raize បច្ចុប្បន្នស្លាកលេខតម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ជិតចូលឆ្នាំចឹងល្មមសារ៉េហើយឬនៅ?
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
Kona ជាឡាន SUV ខ្នាត់តូចមួយរបស់ Hyundai មិនជាទំនើបណាស់ណា តែធន់សន្សំសំចៃស៊ីសាំងតិច ចាយរាងគ្រាន់បើ