កាលពីខ្ទង់ឆ្នាំ ២០១៩ នឹង ២០២០ ឃើញ Hyundai បាននាំចូលនៅម៉ូឌែល Kona ក្នុងប្រភេទជា Crossover SUV ហើយកាលនោះតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ ខណៈបច្ចុប្បន្នឃើញប្រើមួយៗ នឹងដាក់លក់មួយឺៗប្រភេទស្លាកលេខតម្លៃខ្ទង់ ២ម៉ឺនដុល្លារជាង។
ហើយខ្លះទៀតក៏មានក្រដាសពន្ធដែលនាំចូលពីកូរ៉េតាមរយៈ ឃ្លាំងលក់រថយន្ដមួយចំនួនផងដែរ គ្រាន់តែមិនសម្បូរដូចឡានកូរ៉េផ្សេងៗទៀត។
Kona ដែលឃើញប្រើនៅស្រុកខ្មែរ ភាគច្រើនបំពាក់ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៧សេះ កម្លាំងរមួល ១៣២ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ៧លីត្រ ទៅ ៨លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
Kona មានប្រវែងតួរខ្លួនសរុប ៤២១៥ម.ម ទទឹង ១៨០០ម.ម កម្ពស់ ១៥៧៥ម.ម ជាមួយទម្ងន់ដល់ទៅ ១.៥តោនឯណោះ។
ចំពោះផ្ទៃខាងក្នុងទូលាយគួរសម បំពាក់កៅអីស្បែកលាយកាំម៉ៃ ២ជួរ ជាមួយមុខងារក្ដៅត្រជាក់ និងជំនួយដោយអេឡិចត្រនិច នៅជួរមុខ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
ក្រៅពីនឹងក៏ឃើញមានបំពាក់ Smart Key ដំបូលបើក កញ្ចក់ក្ដោបអូតូ ស្លាយកុងទ័រ Wireless Charging បំពាក់អេក្រង់ថាច់ ៧អ៉ីងភ្ជាប់ Apple CarPlay & Android Auto, ជាមួយកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត ហើយក៏មាន សេនស័រមុខក្រោយក៏ធ្វើការទៅលើ Blind Spot Monitor ដែលជំនួយដល់ការផ្ដល់សញ្ញាពេលមានវ៉ាជែង ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Kona ស៊េរីឆ្នាំ ២០១៩ ដល់ ២០២០ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ