Raize ជាឡាន Crossover SUV លក្ខណៈគ្រួសារដ៏មានប្រជាប្រិយភាពមួយរបស់ Toyota ជាមួយរូបរាងទាក់ភ្នែក ហើយបច្ចុប្បន្នក៏សម្បូរអ្នកប្រើច្រើនផងដែរ។
ចូលដល់ឆ្នាំ ២០២៥ Toyota Raize ហាក់មានតម្លៃប្រែប្រួលគួរសមសម្រាប់ពពួកស្លាកលេខ ដោយឃើញទីផ្សារដាក់លក់ស៊េរីឆ្នាំ ២០២២ ខ្ទង់ ១៩,០០០ដុល្លារ ទៅក្បែរ ២១,០០០ដុល្លារ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង ខណៈតម្លៃក្រោម ២ម៉ឺនដុល្លារនេះអាចនិយាយបានថាកម្រមានតែម្ដង។
Raize ជាប្រភេទឡាន Crossover SUV មិនធំពេក ក៏មិនតូចពេក ផលិតឡើងដោយគ្រោងឆ្អឹងជំនាន់ថ្មី ចេញពីក្រុមហ៊ុន Daihatsu (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota) ហៅថា Daihatsu New Global Architecture (DNGA)។
ជាមួយទំហំសរុបប្រវែង ៤០៣០ម.ម ទទឹង ១៧១០ម.ម កម្ពស់ ១៦៣៥ម.ម កម្ពស់ពីដីមកបាត ២០០ម.ម ទម្ងន់នៃតួខ្លួនទាំងមូល ១០៣៥ គីឡូក្រាម និងអាចផ្ទុកទម្ងន់បានដល់ទៅជិត ៧០០ គីឡូក្រាមបន្ថែមទៀត។
បើនិយាយពីកម្លាំងម៉ាស៊ីន វិញឃើញប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ១.០លីត្រ ជំនួយដោយ Turbo អាចបង្កើនកម្លាំងបាន ៩៦សេះ កម្លាំងរមួល ១៤០ញូតុនម៉ែត្រ ប្រើប្រអប់លេខ ៧វគ្គអូតូ CVT មានជំនួយដោយ Paddle Shift បង្វិលកង់ដោយប៉ុងមុខ FWD អាចរត់ល្បឿនបានជិត ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងកម្រិតស៊ីសាំងជាមធ្យមខ្ទង់ ៦លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Raize ស៊េរីឆ្នាំ ២០២២ មួយនេះ? តម្លៃទីផ្សារស្លាកលេខខ្ទង់ ១៩,០០០ដុល្លារបងប្អូនគិតថា នៅខ្ពស់នៅឡើយ ឬក៏ធូរគួរសមហើយ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
នោះ! Toyota Raize បច្ចុប្បន្នស្លាកលេខតម្លៃខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ជិតចូលឆ្នាំចឹងល្មមសារ៉េហើយឬនៅ?
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
ប្រហែលមានតែ Suzuki Celerio 2025 ទេដែលជាឡានថ្មីខ្លាញ់គោធូរថ្លៃជាងគេនៅស្រុកខ្មែរ តម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
Toyota Prius 2004-2005 បច្ចុប្បន្នធូរថ្លៃច្រើនបើទិញខុសពីណ័ណ៍ស គឺរឹតតែធូរទៀត ខណៈក្រដាសពន្ធលែងមាននាំចូលទៀតហើយ
Lexus RX350 ឆ្នាំ 2010 ល្បីថាស៊ីសាំងតិចជាងស៊េរីចាស់ 07-09? ខណៈតម្លៃវិញអាចទិញឡានថ្មីខ្លាញ់គោបាន
យល់យ៉ាងណាចំពោះ Suzuki Vitara មួយនេះ? រូបរាងស្រដៀង Rav4 ខណៈធូរថ្លៃគ្រាន់បើក្រោម ១ម៉ឺនដុល្លារប៉ុណ្ណោះ
Kona ជាឡាន SUV ខ្នាត់តូចមួយរបស់ Hyundai មិនជាទំនើបណាស់ណា តែធន់សន្សំសំចៃស៊ីសាំងតិច ចាយរាងគ្រាន់បើ