Highlander ជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមរបស់ Toyota សម្រាប់ស្រុកខ្មែរបច្ចុប្បន្ននៅប្រើច្រើន នឹងមានទីផ្សារល្អគ្រាន់បើ។
សម្រាប់ Highlander ស្រុកខ្មែរជាទូទៅមានប្រើប្រភេទម៉ាស៊ីន ៤ស៊ីឡាំង នឹង ៦ស៊ីឡាំង ហើយក៏មានជាជម្រើស ប៉ុង១ នឹងប៉ុង២ ផងដែរ។
កត្តានេះហើយធ្វើឲ្យបងប្អូនដែលចង់ប្រើ Highlander នៅតែមិនទាន់ស្រឡាស់ នឹងសង្ស័យទាក់ទងជាមួយកម្រិតស៊ីសាំងរវាង ប្រភេទ ប៉ុង១ នឹងប៉ុង២។
ថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្តមួយទឹក របស់ Advan Auto សូមធ្វើការស្រាយចម្ងល់មួយនេះ។
ដោយផ្អែកលើ របាយការណ៌ទិន្ន័យ ពីសហរដ្ឋអាមេរិក នឹងបទពិសោធន៍ ពីបងប្អូនស្រុកខ្មែរ ដែលកំពុងប្រើប្រាស់ផ្ទាល់ជាមួយ Highlander ស៊េរីឆ្នាំ ២០០១ ដល់ ២០០៣ ដែលប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ នឹង ៦ស៊ីឡាំង ៣.០លីត្រ អមដោយជម្រើស ប៉ុង១ នឹងប៉ុង២ ផងដែរ។
បើយោងតាមគេហទំព័រផ្លូវការ សម្រាប់វាយតម្លៃកម្រិតស៊ីប្រេងឥន្ធនៈយានយន្ដ Fueleconomy.gov ដែលស្ថិនក្រោមនាយកដ្ឋាន ថាមពល នឹងទីភ្នាក់ងារការពារបរិស្ថាន របស់សហរដ្ឋអាមរិក ហៅកាត់ EPA បានបញ្ជាក់ថា៖
១/ ប្រភេទម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ ជម្រើសប៉ុង១ សម្រាប់ការបើកបរក្នុងក្រុង ១២.៣លីត្រ ខណៈផ្លូវលាត ៩.៤លីត្រ ឬជាមធ្យមខ្ទង់ ១០.៦លីត្រ/១០០គីឡូម៉ែត្រ។
ចំពោះប្រភេទប៉ុង២ ក្នុងក្រុង ១៣.៨លីត្រ ខណៈផ្លូវលាត ១០.៦លីត្រ ឬជាមធ្យម ១២.៣លីត្រ/១០០គីឡូម៉ែត្រ ដែលពពួកម៉ាស៊ីន ៤ស៊ីឡាំងប៉ុង២ ស្រុកខ្មែរហាក់មានការប្រើប្រាស់តិចតួចបំផុត។
ចំពោះបទពិសោធន៍របស់បងប្អូននៅស្រុកខ្មែរប្រើផ្ទាល់ ទៅលើពពួកម៉ាស៊ីន ៤ស៊ីឡាំងប៉ុង១ បច្ចុប្បន្នចាយខ្ទង់ ១០លីត្រជាង ទៅ ១២លីត្រជាង/ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
២/ ចូលដល់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ជម្រើសប៉ុង១ ក្នុងក្រុង ១៣.៨លីត្រ ផ្លូវលាត ១១.២លីត្រ ឬជាមធ្យម ១៣លីត្រ ខណៈប៉ុង២ ក្នុងក្រុង ១៤.៧លីត្រ ផ្លូវលាត ១២.២លីត្រ ឬជាមធ្យម ១៣លីត្រ/១០០គីឡូម៉ែត្រ។
ចំពោះបទពិសោធន៌បងប្អូនស្រុកខ្មែរប្រើផ្ទាល់ ប្រភេទប៉ុង១ បច្ចុប្បន្នចាយខ្ទង់ ១៣លីត្រជាង ទៅក្បែរ ១៥លីត្រ ខណៈប្រភេទប៉ុង២ ហក់ដល់ ១៤លីត្រជាង ទៅ ១៥លីត្រ/១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ កម្រិតស៊ីសាំងរបស់ Highlander ជំនាន់ទី១ មួយនេះ? ចុះបងប្អូនដែលប្រើប្រាស់ផ្ទាល់ ទាំងជម្រើសម៉ាស៊ីន ៤ស៊ីឡាំង ៦ស៊ីឡាំង នឹងជម្រើសប៉ុង១ នឹងប៉ុង២ ស៊ីសាំងប៉ុន្មានលីត្រដែរក្នុង១០០គីឡូម៉ែត្រ?
បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
ចង់ជិះ Pajero 2021-2022 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈឡានជប៉ុននេះស្រុកខ្មែរប្រើតាំងពីឆ្នាំ 90ជាងមកម្ល៉េស