Honda City ជាប្រភេទឡាន Hatchback មួយម៉ូឌែលផលិតនៅឆ្នាំ១៩៨១ ដែលជាជំនាន់ទី១ ប៉ុន្ដែសម្រាប់ជំនាន់ទី៣ ឆ្នាំ១៩៩៧ ទើប Honda ធ្វើកំណែទម្រង់ទៅជាប្រភេទ Sedan វិញរហូតដល់បច្ចុប្បន្ននេះ។ តែសម្រាប់ស្រុកខ្មែរយើងទើបតែឃើញប្រើ ដែលភាគច្រើនជាសេរ៊ីឆ្នាំ ២០១៥ឡើងទៅដែលជាជំនាន់ទី៦ តែបើគិតមកដល់បច្ចប្បន្ននេះ City ដំណើរការផលិតដល់ជំនាន់ទី៧ទៅហើយ ដែលមានអាយុកាលមិនក្រោម ៤០ឆ្នាំជាងនោះទេ។
ឡានជប៉ុនមួយម៉ូឌែលនេះ បើនិយាយពីភាពធន់ សន្សំសំចៃវិញ មិនចាញ់ម៉ូតូ Honda នៅស្រុកខ្មែរប៉ុន្មានទេ។ តែចំពោះ Honda City ទីផ្សារនៅកម្ពុជាហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយអាចនិយាយបានថាមិនសូវសម្បូរច្រើនដូច Toyota ។
ចំពោះតម្លៃវិញសម្រាប់ពពួកឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ ស្លាកលេខខ្ទង់ ១មឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Trim Option និងភិនភាគជាក់ស្ដែង។
ទាក់ទងនឹងប្លុកម៉ាស៊ីនវិញ Honda ជាទូទៅប្រើម៉ាស៊ីនតូចៗសម្រាប់ប្រភេទឡានដែលប្រើជាលក្ខណៈគ្រួសារដើម្បីសន្សំសំចៃខ្ពស់។ ជាក់ស្ដែងដូចជា City មួយនេះប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ i-VET ផលិតកម្លាំងបាន ១២០សេះ កម្លាំងរមួល ១០៧ផោបហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។
ចំពោះកម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើចន្លោះពី ៦លីត្រទៅ ៨លីត្រក្នុង១០០គីឡូម៉ែត្រប៉ុណ្ណោះ។
ជើងក្រោមរបស់ City បំពាក់ប្រភេទបូមរឺស័រ MacPherson Strut ជំនួយដោយ Coil Spring នៅផ្នែកខាងមុខ និងខាងក្រោយប្រើជា Torsion Beam អមដោយបូម Shock Absorber។ ជើងក្រោមប្រភេទនេះសម្រាប់ឡានប្រើជាលក្ខណៈគ្រួសារកម្លាំងប៉ុណ្ណឹង ចំពោះបងប្អូនដែលមិនត្រូវការសន្ទុះល្បឿនខ្លាំងក្នុងការវ៉ាជែងទេ អាចនិយាយបានថាល្អប្រើប្រាស់បានល្មមសមរម្យ មិនរលាក់ពេក ក៏មិនទន់ពេកដែរ។
ចំណែកយាន់កង់វិញប្រើទំហំ ១៥អីញ បំពាក់ជាមួយហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើជាហ្វ្រាំងត្រលោគជំនួយដោយប្រព័ន្ធ ABS EBD, BA, TCS, ជាមួយនិងប្រព័ន្ធជំនួយពេលឡើងចំណោត Hill Start Assist និងប្រព័ន្ធទប់លំនឹង ESC, VSA ផងដែរ។
Honda City ជាប្រភេទឡាន Sedan ដែលមានតួរខ្លួនប្រវែង ៤៤៥៥ម.ម ទទឹង ១៦៩៤ម.ម កម្ពស់ ១៤៧៧ម.ម ពីដីមកបាត ១៣៥ម.ម ជាមួយនឹងទម្ងន់ ១១០៣គីឡូក្រាម។
ផ្នែករូបរាងការឌីស្សាញស្រដៀងទៅនឹង Honda Civic ឆ្នាំប្រហាក់ប្រហែលគ្នាដែរតែ City នេះទោះបីជាឆ្នាំរាងខ្ពស់បន្ដិចមែនវានៅប្រើចង្កៀងមុខប្រភេទ Halogen ធម្មតាអមដោយ Daytime Running Light ជាមួយនឹងពិលកាង ចំណែកស្ដុបក្រោមប្រើជាប្រភេទ LED ជាដើម។
ខាងក្នុងវិញមិនជាទូលាយស្រលាស់ណាស់ណាទេ មានកៅអីស្បែកលាយកាំម្ញីពីរជួរ អាចជិះគ្នា ៥នាក់មិនចង្គៀតឡើយ ហើយក៏មានរន្ធម៉ាស៊ីនត្រជាក់ក្រោយដែរ។ បើជាប្រភេទ Tim ឬ Option រាងខ្ពស់ៗវិញមានបំពាក់នៅ អេក្រង់ថាច់ទំហំ ៨អីញ មានភ្ជាប់ Bluetooth អាចមើល GPS កាម៉េរាក្រោយ និងមុខងារជាច្រើនទៀតផងដែរ។ ក្រៅពីនឹងក៏មានបំពាក់បន្ថែមនៅ ពោងសុវត្ថិភាព ៦គ្រាប់ Speaker ៦គ្រាប់ រន្ធ USB សេនស័រជំនួយពេលចូលចត និងមានមុខងារមួយចំនួនបញ្ជាលើដៃចង្កូតជាដើម។
ជារួមចំពោះ Honda City ជំនាន់ទី៦នេះ ទោះបីជាមិនសូវឃើញច្រើននៅស្រុកខ្មែរមែន តែវាពេញនិយមណាស់នៅប្រទេសជិតខាងដូចជាថៃជាដើម។ ធន់សន្សំសំចៃស្រួលប្រើមិនស្មុកស្មាញច្រើន តម្លៃទីផ្សារក៏ល្អគួរសមទៀត ចំពោះគ្រឿងបំពាក់លេងវិញមានតម្លៃធូៗអាចកម្ម៉ងពីថៃបាន ហើយការថែទាំ និងជួសជុលក៏មានតម្លៃសមរម្យដែរ បើតាមខេត្តមិនសូវសម្បូរគ្រឿងបន្លាស់ អាចធ្វើការជួយជុលជាមួយសេវាកម្មរបស់ក្រុមហ៊ុនបាន។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Honda City នេះ? បើមានចំណាប់អារម្មណ៍ ឬបទពិសោធន៍អាចចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
Nissan Kicks 2025 កំពុងទទួលការចាប់អារម្មណ៌ខ្លាំង អ្វីដែលទាក់ទាញជាងគេនោះគឺ តម្លៃខ្ទង់ 2ម៉ឺនដុល្លារ ប្ដូររាងមួយជុំតែម្ដង
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?
នោះ! Ford Territory ប្រភេទស្លាកលេខនៅខ្ទង់ ២ម៉ឺនដុល្លារជាង ល្មមគិតគួរសារ៉េហើយនៅ