ចូលដល់ជំនាន់ថ្មីនេះ Crossover SUV របស់ Nissan មួយនេះកាន់តែធ្វើឲ្យស្រសើរឡើងមួយកម្រិតធំតែម្ដង ដោយ Kicks ២០២៥ បានផ្លាស់ប្ដូររាងថ្មីប្លែកស្ទើទាំងស្រុង ដោយចង្កៀងមុខស្ដុបក្រោយ កែប្រែថ្មី ជាមួយផ្ទៃខាងក្នុងមើលទៅប្រណិតបែប Luxury ផងដែរ។ ក្រៅពីនឹង Kicks មានទំហំវែងជាងមុន ៧១ម.ម ផ្ទៃទទឹងពង្រីក ៤១ម.ម នឹងខ្ពស់ជាងមុន ២០ម.ម មើលទៅប្លែកភ្នែកគួរសម។
ទោះបីជាប្ដូររាងថ្មីក៏ពិតមែន ប៉ុន្ដែផ្នែកប្លុកម៉ាស៊ីន ហាក់នៅស្ទើចិត្តច្រើនសម្រាប់អតិថិជនដែលរង់ចាំ Kicks ២០២៥ ដោយ Nissan បានផ្ដល់ម៉ាស៊ីនតែ ១ជម្រើសប៉ុណ្ណោះគឺ ម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤១សេះ ជាមួយជម្រើសប៉ុង១ FWD និងប៉ុង២ AWD ប្រើប្រអប់លេខ CVT ជំនួយដោយប្រព័ន្ធ lock ប៉ុង LSD ផងដែរ។
ផ្នែកខាងក្នុងមានការផ្លាស់ប្ដូរថ្មីទាំងស្រុង ជាមួយអេក្រង់កណ្ដាល លាតកាត់ផ្ទៃខាងមុខទំហំ ២៤អ៉ីង ដែលរួមមាន កុងទ័រឌីជិថល ១២អ៉ីងភ្ជាប់ជាមួយ អេក្រង់ថាច់ ១២,៣អ៉ីង មើលទៅទំនើបបែប Luxury Car។
ក្រៅពីនឹង ឃើញមានដំបូលបើក Panoramic Sunroof កៅអីស្បែកលាយកាំម្ងី ជាមួយ Trim/Option ខ្ពស់ៗទទួលបានកៅអីស្បែក Zero Gravity ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបស្បែក Speaker Bose ១០គ្រាប់ Wireless Charge ប្រព័ន្ធកាមេរ៉ា ៣៦០ឌឺគ្រេ នឹងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ ProPilot Assite ដ៏ទំនើបរបស់ Nissan មួយឈុតផងដែរ។
សម្រាប់តម្លៃវិញបើតាម ក្រុមហ៊ុន Nissan USA បានប្រកាសចេញលក់ក្នុងតម្លៃចាប់ពី ២១,៨៣០ដុល្លារ ដល់ ២៧,៦៨០ដុល្លារ អមជាមួយជម្រើស Trim/Option ចំនួន ៣ដូចជា៖ S, SV, SR FWD នឹង AWD ជាដើម៕
ដោយ៖ Bunsak
ប្រភព៖ NissanUSA
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ