សម្រាប់ Wildtrak ចាស់វស្សាមួយនេះ ហាក់នៅមានទីផ្សារល្អនៅឡើយ ចំពោះតម្លៃវិញក៏គួរសមដែរ បើទោះបីជាមិនមានអ្វីពិសេសប្លែក ប៉ុន្ដែរកម្លាំងម៉ាស៊ីន ជាមួយសមត្ថភាពក្នុងការបើកបរ ដូចជាមិនទាន់ជ្រេទៅតាមវ័យឡើយ។
បើក្រឡេកមើលពីប្លុកម៉ាស៊ីនវិញ ឃើញបច្ចុប្បន្នសម្បូរពពួកម៉ាស៊ីនធំ ៥ស៊ីឡាំងវិញ ៣.២លីត្រ ជំនួយដោយ Turbo ផលិតម្លាំង ១៩៧សេះ កម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងប្រភេទលេខដៃ បង្វិលកង់ដោយ ប៉ុងពីរ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H, 4H, 4L សម្រាប់ប្រើទៅតាមស្ថានភាពផ្លូវផងដែរ ជាមួយកម្រិតស៊ីប្រេងជាមធ្យមខ្ទង់ ៩លីត្រជាង ទៅ១២លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ស៊េរីចាស់បន្ដិចមែនតែ Ford ក៏បានបន្ថែមជាមួយនិងសេនស័រ ជំនួយពេលចូលចត ប្រព័ន្ធឡើងទួល ឬចុះចំណោទ Hill Start and Descent Controll ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំងអេឡិចត្រូនិក EDB, ប្រព័ន្ធជំនួយពេលជាន់ហ្វ្រាំងបន្ទាន់ EBA, មានមុខងារ Lock ប៉ុងកណ្តាល Center Locking Differential និងប្រព័ន្ធ A-TRAC ដែលមានភាពឆ្លាតវៃប្រសិនបើវាចាប់បានថាកង់ណាមួយ ហើបផុតពីផ្លូវឡាននឹងគៀបហ្រ្វាំងលើកង់នោះ ដើម្បីបញ្ជូនកម្លាំងទៅកាន់កង់ផ្សេងៗ ដែលជាប់ផ្លូវផងដែរ។
ចំពោះផ្នែកខាងក្នុង ស៊េរីឆ្នាំ ២០១៥ចុះក្រោម មិនទាន់មានការផ្លាស់ប្ដូរថ្មីប្លែកច្រើននោះទេ ប៉ុន្ដែទូលាយគួរសម បំពាក់កៅអីស្បែកលាយកាំម្ងៃជំនួយដោយអេឡិចត្រនិច ២ជួរអាចជិះបាន ៦នាក់ មានអេក្រង់តូចទំហំ ៥អីញ សម្រាប់បង្ហាញពត៌មាន ផែនទី Navigation នឹង Camera ក្រោយជាដើម។
សម្រាប់តម្លៃវិញស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ ឃើញទីផ្សារដាក់លក់ក្នុងតម្លៃខ្ទង់ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Wildtrak ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ មួយនេះ? បងប្អូនដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ នឹងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ