Highlander ជាប្រភេទឡាន Crossover SUV មួយរបស់ Toyota ដែលមានឈ្មោះបោះសម្លេងខ្លាំង នៅទីផ្សារអាមេរិក។ ចំណែកស្រុកខ្មែរដែលនិយមឡានមួយទឹក ជប៉ុន-អាមេរិក ផងនោះ ឃើញថានៅតែមានទីផ្សារល្អ ក្នុងការប្រើប្រាស់ លក់ចេញទិញចូល បើទោះបីជាប្រភេទមួយទឹកចាស់ឆ្នាំក្ដី។
ជាក់ស្ដែងប្រភេទ Highlander ២០១២ នឹង ២០១៣ ដែលធ្វើការផ្លាស់ប្ដូររាងថ្មីក្នុងជំនាន់ទី២ ឃើញថានៅតែមានតម្លៃខ្ពស់សមរម្យ នឹងមានទាំងប្រភេទស្លាកលេខ ជាមួយនឹងពពួកក្រដាសពន្ធ ខណៈបច្ចុប្បន្នទីផ្សារឡានថ្មីតម្លៃធូរ ហាក់វាយលុកស្រុកខ្មែរយើងសម្បើមណាស់។
អាចមានមូលហេតុមួយចំនួនដែលធ្វើឲ្យ Highlander អាយុ ១០ឆ្នាំជាងហើយក្ដីអាចឈរជើងនៅទីផ្សារកម្ពុជា ទាំងមិនញញឹតឡានថ្មីដែលមានតម្លៃប្រហាក់ប្រហែកគ្នាសោះ។
ទី១/ រូបរាង ចំពោះការឌីស្សាញរបស់ Highlander ឆ្នាំ២០១២ នឹង ២០១៣ ទោះបីជាស្ថិតក្នុងជំនាន់ទី២ ដូចឆ្នាំ ២០០៨ ប៉ុន្ដែ Toyota បានធ្វើការផ្លាស់ប្ដូររាងថ្មីផ្នែកខាងមុខ ដែលមើលទៅស្លីមជាងមុន ទាន់សម័យ នឹងមិនសូវសាំភ្នែកឡើយ។
ម្យ៉ាងផ្ទៃខាងក្នុង SUV កៅអី៣ជួរ ខ្នាតកណ្ដាលមួយនេះ ស្រឡះ នឹងទូលាយគួរសម កៅអី ៣ជួរ រន្ធម៉ាស៊ីនត្រជាក់មុខក្រោយ អាចជិះបាន ៧នាក់ ដែលធ្វើឲ្យ Highlander មួយនេះនៅតែអាចអួតសម្រស់បាននៅឡើយ សម្រាប់ស្រុកខ្មែរ។
ទី២/ ប្រព័ន្ធជើងក្រោម ភាពហាប់ណែនរបស់ Highlander មួយនេះបានដក់ជាប់អារម្មណ៍អ្នកប្រើតែម្ដង ដោយ Toyota បានបំពាក់ប្រព័ន្ធ ឯករាជភ្ជាប់កង់ទាំង៤ Four-Wheel Independent Suspension ជំនួយបន្ថែមដោយបូមរឺស័រ MacPherson strut មិនតែប៉ុណ្ណោះនៅផ្នែកខាងក្រោយ នឹងផ្នែកខាងមុខ អមដោយ stabilizer bar បន្ថែមទៀត ដែលធ្វើឲ្យការបើកបរកាន់តែ ហាប់ណែនមានលំនឹងល្អក្នុងការបត់បែនផ្លូវកោង វ៉ាជែង កាន់បន្ថយរំញ័រ នឹងរលាក់បានល្អជាងមុនផងដែរ។
ទី៣/ ប្លុកម៉ាស៊ីន Highlander ឆ្នាំ០១២ ដល់០១៣ មានច្រើនជម្រើសម៉ាស៊ីន មានទាំងប្រភេទសាំងសុទ្ធ និង Hybrid ប៉ុន្ដែស្រុកខ្មែរហាក់និយមពពួកម៉ាស៊ីន ៤ស៊ីឡាំងជាង ព្រោះធន់សន្សំសំចៃ នឹងកម្លាំងខ្លាំងគួរសមដែរ។ជាក់ស្ដែង ម៉ាស៊ីន ៤ស៊ីឡាំង ២.៧លីត្រនេះ អាចផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៨៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រជាង ទៅ ១២លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ទី៤/ ចំពោះភាពទំនើបវិញ ទោះបីជាមិនមានអ្វីពិសេសប្លែកច្រើន ប៉ុន្ដែមិនសាមញ្ញពេកឡើយ សម្រាប់ Option ខ្ពស់ៗវិញឃើញមាន បំពាក់កៅអីស្បែកមុខងារកម្ដៅ ជំនួយដោយអេឡិចត្រនិច អេក្រង់ថាច់ ទំហំ ៩អ៉ីង មានកាម៉េរាក្រោយ ដំបូលបើក Speaker JBL គូទក្រោយបិតបើកអូតូ បំពាក់ប្រព័ន្ធ Smart Key ប៉ូតុង Power Start មុខងារបញ្ជាឆេះពីចម្ងាយ ពោងសុវត្ថិភាព ៧គ្រាប់ នឹងមាន DVD ៩អ៉ីង សម្រាប់អ្នកដំណើរជាដើម។
សរុបមកទាំង ៤ចំណុចធំៗនេះ អាចជាមូលហេតុមួយចំនួន ដែលធ្វើឲ្យឡាន SUV កៅអី ៣ជួររបស់ Toyota មួយនេះនៅតែអាចឈរជើង នឹងពេញនិយមនៅឡើយសម្រាប់ស្រុកខ្មែរ បើទោះបីជា អាយុច្រើនបន្ដិចក្ដី។
គួរបញ្ជាក់ថា៖ Highlander ឆ្នាំ២០១២ ដល់ ២០១៣ តម្លៃទីផ្សារបច្ចុប្បន្ននៅខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែងជាងដើម៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ