ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ

អ្នកទស្សនា
272
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered777.jpg

Camry ស៊េរីឆ្នាំ ២០០៧ សុទ្ធតែជាប្រភេទឡានពេញនិយមប្រើប្រាស់នៅស្រុកខ្មែរ មិនចាញ់ត្រកូល Camry ស៊េរីមុនៗឡើយ។ ប៉ុន្ដែបច្ចប្បន្នហាក់ស្ទើតែគ្មានសោះសម្រាប់ប្រភេទក្រដាសពន្ធ ប៉ុន្ដែពពួកមួយទឹកស្លាកលេខ នៅតែមានទីផ្សារលក់ចេញទិញចូលធម្មតា គ្រាន់តែតម្លៃពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែមានតម្លៃធូរជាងមុនបន្ដិចម្ដងៗផងដែរ។

2007_Toyota_Camry_XLE_02.jpg

ជាក់ស្ដែងមុនរដូវកាលឆ្លងឆ្នាំសកលនេះ ទោះបីជាមានតម្រូវការចរន្ដការ លក់ចេញទិញចូល នៃរថយន្ដមួយទឹកច្រើនបន្ដិចក្ដី ប៉ុន្ដែតម្លៃទីផ្សារហាក់មិនមានការប្រែប្រួល ឬឡើងថ្លៃឡើយ។ បច្ចុប្បន្នប្រភេទ Camry LE នឹង XLE តម្លៃទីផ្សារខ្ទង់ ១៤,០០០ដុល្លារជាង ទៅ ១៧,០០០ដុល្លារ អាស្រ័យលើ ពណ៌ Trim/Option នឹងភិនភាគឡានជាក់ស្ដែង។ 

R (2).jpg

ប៉ុន្ដែក៏មានតម្លៃធូរជាងហ្នឹងច្រើនដែរ សម្រាប់ប្រភេទឡានដែលមានស្លាកលេខទាបៗ ឬការប្រើប្រាស់យូមកហើយនៅស្រុកខ្មែរ ហើយខ្លះទៀត ភិនភាគឡានមិនសូវលាសល្អ ដូចនេះតម្លៃក៏មានទាបទៅតាមហ្នឹងដែរ។

R.jpg

គួរបញ្ចាក់ដែរថា៖ Camry 07​ ប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៨ សេះ កម្លាំងរមួល ១៦២ផោនហ្វីត រត់ដោយប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុតខ្ទង់ ២០០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើរយៈពេល ៧.៤ វិនាទី។

R (4).jpg

ចំពោះកម្រិតស៊ីសាំងវិញ បច្ចុប្បន្នខ្ទង់ ៩លីត្រ ទៅ ១២លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។

toyota-camry-interior.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

R (3).jpg

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ! 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More