Territory ជាប្រភេទឡាន Crossover SUV ដែលទទួលបានការគាំទ្រខ្លាំងសម្រាប់ទីផ្សារកម្ពុជា ខណៈបច្ចុប្បន្នម៉ូឌែលឆ្នាំ ២០២៥ បានបង្ហាញខ្លួនជាផ្លូវការហើយ បន្ទាប់ពីចេញលក់បាន ៤ឆ្នាំបើគិតតាំងពីស៊េរីឆ្នាំ ២០២១ កន្លងមក។
ចំពោះតម្លៃវិញឃើញថាពពួកស្លាកលេខ ស៊េរីឆ្នាំ ២០២១ មានតម្លៃធូរថ្លៃគ្រាន់បើខ្ទង់ ២៩,០០០ដុល្លារជាង ទៅ ៣០,០០០ដុល្លារ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។ ខណៈកាលចេញដំបូងថ្មីខ្លាញ់គោខ្ទង់ ៤៦,០០០ដុល្លារជាង។
Territory ជាប្រភេទឡានទ្វា៥ បំពាក់កៅអីកៅអីស្បែក ២ជួរ នៅជួរមុខជំនួយដោយអេឡិចត្រនិច និងមុខងារក្ដៅត្រជាក់ ទូលាយល្អអាចជិះបាន ៥នាក់មិនចង្អៀតឡើយ ចំណែកឃ្លុបក្រោយធំទូលាយងាយស្រួលផ្ទុកអីវ៉ានបានច្រើនគួរសម និងផ្នែកជាច្រើនទៀតស្រោបដោយស្បែក នឹងហ្វមីការឈើដែលមើលទៅស្អាតបែបប្រណិតតែម្ដង។
ក្រៅពីនឹងឃើញភ្ជាប់មកជាមួយ កុងទ័រឌីជីថល អេក្រង់ថាចទំហំ ១០អីញភ្ជាប់ជាមួយនៅ Apple Carplay Android Auto កាម៉េរា 360 ឌឺក្រេ ពោងសុវត្ថិភាព ៦គ្រាប់ជុំវិញ Speaker ៨គ្រាប់ ភ្លើង Ambient light ដំបូលបើក Panoramic កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ទ្វាក្រោយអូតូ ផ្លឹតទឹកអូតូ Wireless Charge USB-C ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រនិក, បូតុង Auto Hold និងមានមុខងារជាច្រើនទៀតផងដែរ។
ចំពោះភាពទំនើប នឹងបច្ចេកវិទ្យាជំនួយពេលបើកបរវិញ Territory មិនសាមញ្ញឡើយទទួលបានមួយ កញ្ចប់ធំផងដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញ ភ្ជាប់ជាមួយម៉ាស៊ីន Ecoboost ៤ស៊ីឡាំង ១.៥លីត្រ អាចផលិតកម្លាំងបាន ១៤៣សេះ កម្លាំងរមួល ២២៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ CVT (អាចបើកលេខដៃបែប Manual បាន) បង្វិលកង់ដោយប៉ុងមុខ (FWD) ជំនួយដោយ Mode សម្រួលដល់ការបើកបរដូចជា៖ Sport, Fashion, Classic ផងដែរ។
ចំពោះកម្រិតស៊ីសាំងវិញជាមធ្យម ៧លីត្រក្នុង១០០គីឡូម៉ែត្រ អាចនិយាយបានថាសន្សំសំចៃគ្រាន់បើ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Territory 2021 មួយនេះ? ប្រសិនកាន់លុយខ្ទង់ ២៩,០០០ដុល្លារ ទៅ ៣០,០០០ដុល្លារគិតចង់ពិចារណាជាមួយ SUV ខ្នាតមធ្យមរបស់ Ford ដែរអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ