Honda City ថ្មីខ្លាញ់គោតម្លៃ ២ម៉ឺនដុល្លារជាង ស្ថិនក្នុងចំណោមឡានគាស់កេស ដែលមានតម្លៃធូរ នឹងសន្សំសំចៃខ្ពស់ City ជាប្រភេទឡាន Sedan បែបស្ព័រ ឬអាចនិយាយបានថា ជាបងធំទី៣ បន្ទាប់ពី Honda Civic នឹង Accord ក្នុងចំណោមត្រកូល Sedan ទ្វា៤ ដ៏ពេញនិយមរបស់ Honda ។
ទោះបីជាម៉ូឌែលឆ្នាំ២០២៤ មិនទាន់ឃើញវត្តមានក្ដី ប៉ុន្ដែស៊េរីឆ្នាំ២០២៣ ថ្មីខ្លាញ់គោបច្ចុប្បន្នកំពុងដាក់លក់ក្នុងតម្លៃពិសេសត្រឹម ២៩,៩០០ដុល្លារ ខណៈកាលចេញដំបូង ៣៤,៥០០ដុល្លារឯណោះ។
Honda City ជាប្រភេទឡានដែលមានកម្លាំងគួរសម ទំនើប នឹងសន្សំសំចៃខ្ពស់ ក្នុងចំណោមឡានថ្មីដែលមានតម្លៃក្រោម ៣ម៉ឺនដុល្លារសម្រាប់ទីផ្សារស្រុកខ្មែរ។
ជាក់ស្ដែង City ២០២៣ ប្រើម៉ាស៊ីនសាំងជំនាន់ថ្មី I-VET ទំហំ ៤ស៊ីឡាំង ១.៥លីត្រ អាចផលិតកម្លាំងបាន ១១៩សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយអប់លេខ ៦វគ្គ CVT និង ៧វគ្គលេខដៃបញ្ជាដោយ Paddle Shift បង្វិលកង់ដោយប៉ុងមុខ FWD ជំនួយដោយ Drive Mode៖ Econ, Normal និង Sport Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
City មិនជាសាមញ្ញពេកឡើយ ទាំងចង្កៀងមុខ នឹងស្ដុបក្រោយបំពាក់ជា Full LED មួយឈុតតែម្ដង ចំណែកយាន់កង់វិញប្រើទំហំ ១៦អ៉ីងបែបស្ព័រ Alloy Wheel អមដោយហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នឹងមុខងារសុវត្ថិភាពជាច្រើនទៀតផងដែរ។
ចំពោះផ្នែកខាងក្នុង ឡានស្ព័ររបស់ជប៉ុនមួយនេះ ភ្ជាប់មកជាមួយ ប្រព័ន្ធ Smart Key ដែលអាចបញ្ជាឆេះពីចម្ងាយបាន។ ក្រៅពីនឹងក៏ឃើញមានភ្ជាប់មកជាមួយ អេក្រង់ LCD ទំហំ ៨អ៉ីងមានមុខងារ Apple CarPlay & Android Auto, កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត, Speaker ៨គ្រាប់។
បំពាក់កៅអីស្បែកលាយកាំម្ញី ២ជួរធំទូលាយល្មម អាចជិះគ្នា ៥នាក់ ហើយផ្ទៃខាងក្នុងមួយចំនួនស្រោមដោយស្បែករំលិចដោយថ្នេរ, មានរន្ធម៉ាស៊ីនត្រជាក់ក្រោយ និងសល់ឃ្លុបក្រោយដាច់ដោយឡែកដាក់អីវ៉ានបានច្រើនគួរសមដែរ។
សម្រាបបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Honda City ឆ្នាំ២០២៣ មួយនេះ? ចំពោះបងប្អូនដែលមានតម្រូវការស្វែងរករថយន្ដ Sedan បែបស្ព័រ សន្សំសំចៃ តម្លៃក្បែរ ៣ម៉ឺនដុល្លារ គិតចង់ពិចារណាជាមួយ City នេះដែរឬអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ