Fit ជាម៉ូឌែលឡានមួយប្រភេទរបស់ជប៉ុន ដែលផលិតដោយក្រុមហ៊ុន Honda នៅឆ្នាំ២០០២ ដល់ ២០០៧ ដែលគេហៅថាជាជំនាន់ទី១ របស់ឡាន Hatchback មួយនេះ។ Honda Fit ផលិតឡើងសម្រាប់ប្រើនៅប្រទេសជប៉ុនផ្ទាល់ និងក៏បានដាក់លក់នៅបណ្ដាប្រទេសមួយចំនួនដែរដូចជា៖ អាមេរិកខាងត្បូង អូស្ដ្រាលី អ៊ឺរ៉ប់ និងអាស៊ីអាគ្នេយ៍ផងដែរ។
ចំពោះកម្ពុជាយើងក៏ឃើញមានប្រើប្រាស់តិចតួចដែរ ភាគច្រើនជាប្រភេទចង្កូតស្ដាំ ដែលមានតម្លៃចន្លោះពី ១៥០០ដុល្លារជាង ទៅ ២០០០ដុល្លារជាង សម្រាប់ស៊េរីឆ្នាំ០២ ដល់០៧។ ចំណែកជំនាន់ទី២ ឆ្នាំ០៨ ដល់០១៣វិញក៏ឃើញមានមួយៗដែរ តម្លៃខ្ទង់ ៣០០០ដុល្លារជាង ទៅ៤០០០ដុល្លារជាងអាស្រ័យលើភិនភាគជាក់ស្ដែង។
ថ្ងៃនេះ Advan Auto និងលើកយកនៅ Fit ជំនាន់ទី១ ឆ្នាំ០២ ដល់០៧ មកបរិយាយពីលក្ខណៈទូទៅបន្ដិច។ ព្រោះឃើញទីផ្សារដាក់លក់ធូរៗពេក ក្រែងលបងប្អូនមានបំណងចាប់អារម្មណ៍ចង់ទិញយកទៅប្រើប្រាស់ តែបើដឹងពីភិនភាគអេតាមួយចំនួនសិនក៏ល្អដែរ។
_ Fit មានម៉ាស៊ីនច្រើនជម្រើសតែសូមយកតែប្រភេទម៉ាស៊ីនតូចដែលនៅអាស៊ីតែងប្រើគឺ៖
ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៣លីត្រ ផលិតកម្លាំងបាន ៨៥សេះ កម្លាំងរមួល ៨៨ផោនហ្វីត រត់ដោប្រដោយប្រអប់លេខ ប្រភេទ CVT, អូតូ, និងលេខដៃ។
ម៉ាស៊ីនតូចបែបនេះតែអាចរត់បានល្បឿនអតិបរិមា ១៦០គីឡូម៉ែត្រ/ម៉ោង ហើយក្នុង១០០គីឡូម៉ែត្រ Fit ស៊ីសាំងចន្លោះពី ៥លីត្រ ទៅ៦លីត្រ ឬអាចលើសខ្វះតិចតួច។
_ ប្រព័ន្ធជើងក្រោមសាមញ្ញធម្មតាទៅតាមតម្លៃ ជាក់ស្ដែង Fit ដំណើរការដោយ បូមរឺស័រធម្មតាប្រភេទ Strut នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ Solid Axel នៅភ្នែកខាងក្រោយ។ ជើងក្រោមប្រភេទនេះ ធ្វើការទប់លំណឹងមិនបានល្អឡើងក្នុងការបើកបរលឿន ម៉្យាងទៀតបើឡើងទួលឬចុះក្រឡុក វាធ្វើឲ្យឡានផ្អៀង និងឃ្លីងឃ្លោង តែសម្រាប់ការបើកបរក្នុងក្រុងអត់ជាបញ្ហាចោទទេ អាចទ្រទម្ងន់១តោនរបស់ឡាន និងដឹកបានជិត៥០០គីឡូគួរសមដែរ។
_ ចំណែនយាន់កង់វិញ ប្រើទំហំ១៤អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង VSC EBD ជាស្ដងដារផងដែរ។
_ ផ្នែកខាងក្រៅការរចនាមកបែប City Car តូចល្មម ជាប្រភេទឡាន ទ្វា៥ ចំពោះខាងក្នុងវិញ មិនជាទូលាយប៉ុន្មានទេ មានកៅអីធម្មតា ២ជួរ អាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានច្រើនគួរសម។
_ និយាយរួម Fit ជំនាន់ទី១នេះ អត់មានអ្វីប្លែកថ្មីឡើយ ទាំងក្នុងក្រៅសុទ្ធតែធម្មតាទាំងអស់ តែបើសម្រាប់ការប្រើប្រាស់ក្នុងក្រុងវាងាយស្រួលក្នុងការធ្វើដំណើរ និងសន្សំសំចៃបានគ្រាន់បើ។
តែចំពោះស្រុកខ្មែរយើងវិញ Admin គិតថាមិនគួរចាប់អារម្មណ៍ឡើយ ព្រោះជាឡានចង្កូតស្ដាំ ហើយភាគច្រើនសុទ្ធជាប្រភេទឡានអត់ពន្ធទៀត យូៗឃើញមួយ មិនសម្បូរគ្រឿងបន្លាស់ ម្យ៉ាងទៀតចង់លក់វិញក៏ពិបាកណាស់ដែរ។ ដូច្នេះត្រូវគិតពិចារណាឲ្យបានច្បាស់ យល់ល្អលុយ ២ពាន់ ជិះម៉ូតូសិនក៏បានដែរ៕
ដោយ៖ BunSak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ