Honda Insight ជំនាន់ទី២នេះហើយ ដែលធ្វើឲ្យ Prius ភ័យខ្លួន តែអត់មានអ្នកជិះនៅស្រុកខ្មែរ

អ្នកទស្សនា
592
0/ AKlasseAuto Promotion
Untitled-3.jpg

និយាយពីឡាន Honda នៅខ្មែរយើងភាគច្រើនស្គាល់តែ CRV, Honda CIVIC, Honda City, ជាដើម។ អត្ថបទនេះ Advan Auto សូមលើកយក Honda insight ជំនាន់ទី២ ផលិតក្នុងឆ្នាំ២០១០ មកណែនាំខ្លួនឲ្យប្រិយមិត្តបានស្គាល់ម្ដង។ Insight ក៏ជាឡានដែលល្បីនៅទីផ្សារសហរដ្ឋអាមេរិក និងត្រូវបានគេចាត់ទុកថាជាដៃគូប្រកូតប្រជែងជាមួយ Toyota Prius ផងដែរ។ តើ Honda បានញ៉ាត់គ្រឿងផ្សំអ្វីខ្លះ ទើបបានជាធ្វើឲ្យអាព្រូសភ័យញ័រជើងនៅទីផ្សារអាមេរិក? តោះតាមដានទាំងអស់គ្នា។ 

6a00d8341c4fbe53ef01b7c93e51f8970b-550wi.jpg

- Insight ប្រើម៉ាស៊ីនតូចល្មម៤ស៊ីឡាំង ចំណុះ១.៣លីត្រ ផលិតកម្លាំង៩៨សេះ បន្ថែមម៉ូទ័រ Hybrid មួយគ្រាប់ជំនួយផង វាបង្កើនកម្លាំងបាន១១២សេះ និងកម្លាំងរមួល១២៣ផោនហ្វីត ប្រើប្រអប់លេខ CVT ដូចអាព្រូសដែរ និងបង្វិលកង់មុខ(FWD)។ អាចរត់លឿនបំផុតបាន ១៨០គីឡូម៉ត្រ/ម៉ោង ជាន់ស្ទុះពី ០ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០.២វិនាទី។

preview-928x522.jpg

- ចំពោះកម្រិតស៊ីសាំងសន្សំសំចៃគួរសម ដោយក្នុក្រុង៥លីត្រ និងក្រៅក្រុង៥.៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ថ្វីត្បិតថាសមត្ថភាពស្ទើរជាង Prius បន្តិច តែ Honda Insight ជាគូប្រកួតធំមួយនៅក្នុងទឹកដីអាមេរិក ។

- ជើងក្រោមរាងគ្រាន់បើដែរ ដោយផ្នែកខាងមុខវាដំណើរការដោយប្រព័ន្ធ ឯករាជ Independent Suspension ដែលជំនួយដោយ បូមរឺស័រធម្មតា MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Stabilizer Bar អមដោយ Torsion Beam។ ជើងក្រោមប្រភេទនេះអាចនិយាយបាន វាទប់លំនឹងល្អសម្រាប់តែបើកត្រង់ប៉ុណ្ណោះ និងជិះស្រួលសម្រាប់ការបើកបរក្នុងទីក្រុង តែចំពោះការរត់ល្បឿន ផ្លូវកោងក៏មិនជាបញ្ហាដែរ គ្រាន់តែផ្អៀងឡានបន្តិច តែបើជិះគ្នា៥នាក់អី Honda Insight ធ្វើការទប់លំណឹងមិនសូវបានឡើយ។

insight_review000_opt.jpg

- ចំណែកយាន់កង់វិញ ទំហំ១៥អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំង ត្រលោក ជំនួយដោយប្រព័ន្ធ ABS ភ្ជាប់កង់ទាំងបួនតែម្ដង។

- ខាងក្រៅការរចនាឡើងជាប្រភេទ Hatchback ទ្វា៥ បើក្រឡេកខាងមុខ និងចំហៀងវិញ ស្រដៀងទៅនឹង អាព្រូសដែរ។ Honda Insight ជំនាន់ទី២ ឆ្នាំរាងខ្ពស់ដែរ អញ្ចឹងផ្នែកខ្លះក៏អេមដែរ ចង្គៀងមុខប្រើប្រភេទគុជ HID និងស្ដុបក្រោយជា LED។ 

honda_100182076_l.jpg

-Insight បានផ្ដល់ជម្រើសចំនួនពីរដូចជា៖ LE, និង EX ។ ចំពោះ LX ជាប្រភេទធម្មតា ឬអាចនិយាយបានថាជាស្ដង់ដា អត់មានអេក្រងធំ Speaker 4 គ្រាប់ ពោងសុវត្ថិភាពចំនួន៤ ជាដើម។ តែបើជា EX វិញមានបន្ថែមនៅ អេក្រង់ធំ អាចភ្ជាប់ជាមួយទូរសព្ទ័ ឬ Bluetooth, មានផែនទី កាម៉េរាក្រោយ, និងមានមុខងារជាច្រើនមួយចំនួនទៀតផង។ លើសពីនេះ EX ក៏ទទួលបាននៅ Paddle Shift, Speaker ៦គ្រាប់, ពោងសុវត្ថិភាព ៦, USB Port, កញ្ចក់ប្រភេទកាត់ចំណាំងផ្លាត ជាដើម។

39b37c114046387201773a148f1070dd.jpg

-សរុបមក Insight ឆ្នាំខ្ពស់តែមិនមានអ្វីដែលប្លែកឡើយ ដូចជាខាងក្នុងធម្មតាមិនមានបំពាក់កៅអីស្បែក ឬជំនួយដោយអេឡិចត្រនិចនោះទេ ហើយក៏អត់មានប៉ូតុង Power Start ដែរ។ ផលិតឆ្នាំ ២០១០ តែបើធៀបនឹងអាព្រូស ០១០ ដូចជាទៅមិនរួចឡើយ តែចំពោះអាព្រូស ជំនាន់ទី២ដូចគ្នា ត្រឹមឆ្នាំ០៦-០៩ Insight សុីដាច់ហើយ។

image.png

ជាក់ស្ដែងកម្លាំងម៉ាស៊ីន Honda ទំហំត្រឹម ១.៣លីត្រ ចំណែកអាព្រូស ១.៤លីត្រ តែ Insight អាចផលិតកម្លាំងលើស Prius ១០សេះ និងកម្លាំងរមួលធំជាងរហូតដល់ ១២៣ផោនហ្វីត អាចនិយាយបានថាខ្លាំងជាងអាព្រួសបន្តិច ។ នៅស្រុកខ្មែរដូចជាមិនទាន់ឃើញមានបងប្អូនយើងប្រើនៅឡើយទេ តែចំពោះ អាមេរិក អ៉ឺរ៉ុប់ ជប៉ុន និងថៃ គេនិយមប្រើវាណាស់។

honda_100168492_l.jpg

-ទាំងរូបរាង និងខាងក្នុងក៏មិនលើសគ្នាប៉ុន្មានដែរ ម៉្យាងទៀត សន្សំសំចៃបានល្អគួរសម ដូច្នេះហើយទើបគេចាត់ទុក Insight ជាគូប្រកួតដ៏ធំមួយរបស់ Toyota Prius នៅទីផ្សារអាមេរិក និងអ៉ឺរ៉ុប់ក្នុងប្រភេទជារថយន្ត Hybrid Hatchback ដែលស្ថិតក្នុងតម្លៃទាប តែធន់សន្សំសំចៃជាងគេនៅលើពិភពលោក៕ 

អត្ថបទ៖ BunSak

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More