Rav4 ជំនាន់ទី២ ស៊េរីឆ្នាំ ២០០១ ដល់ ២០០៣ នៅស្រុកខ្មែរពេញនិយមខ្លាំងណាស់ ម្យ៉ាងតម្លៃទីផ្សារនៅនឹងល្អគួរសម ការលក់ចេញទិញចូលក៏ស្រួលផងដែរ។
ចំពោះជើងចាស់ស្រុកខ្មែរមួយនេះ ទោះបីជាអាយុកាល ២០ឆ្នាំជាងហើយក្ដី ប៉ុន្ដែហាក់នៅមាំ នឹងធន់សន្សំសំចៃគួរសម ណាមួយរូបរាងដូចជាសាមញ្ញសមសួនគ្រាន់។
Rav4 ស្ថិតក្នុងប្រភេទឡាន Compact SUV ខ្ពស់ផុតពីដីងាយស្រួលចុះខេត្តចូលភូមិ ប្រើម៉ាស៊ីសាំង ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ កម្លាំងរមួល ១៤២ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុង១ និងប៉ុង២ ជំនួយដោយប្រព័ន្ធ SLD សម្រាប់រើបម្រាស់ចេញពីស្ថានភាពលំបាក ជាមួយកម្រិតស៊ីសាំងខ្ទង់ ៨លីត្រជាង ទៅ ១០លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ផ្ទៃខាងក្នុងមិនចង្អៀតពេកទេ បំពាក់កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។ រាងចាស់ឆ្នាំបែបនេះ មិនជាមានអ្វីពិសេសប្លែកឡើយ សម្រាប់ Option ខ្លះទៀតឃើញមានដំបូលបើក បំពាក់ Speaker ធម្មតា ៤ គ្រាប់ រន្ធសាក ១២V និងប៉ូតុងបញ្ជាមុខងារផ្សេងៗ។
ចំពោះតម្លៃវិញ បច្ចុប្បន្នឃើញទីផ្សារដាក់លក់ខ្ទង់ ៧,០០០ដុល្លារជាង ទៅ ៩,០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
និយាយរួម Rav4 អាចថាជាឡានមួយដែលធន់សន្សំសំចៃគ្រាន់បើ ម្យ៉ាងមានទីផ្សារល្អ តម្លៃលក់ចេញទិញចូលមិនសូវជាខាតច្រើនប៉ុន្មានទេ។ ចំណែករូបរាងការឌីស្សាញវិញក៏ចាយរាងគួរសម បើបានលេងថែមថយដូចជា បំពាក់យាន់ថ្មី អំពូលគុជ ការម៉េរាក្រោយ នឹង DVD Android ទៀតប្លែកផ្នែកគ្រាន់បើដែរហ្នឹង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ ខ្លាចាស់ Rav4 ជំនាន់ទី២ មួយនេះ? បងប្អូនដែលមានបទពិសោធន៌ មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ