Avanza អាចនិយាយបានថា ជាឡានចំណូលថ្មីរបស់ Toyota ដែលនាំចូលមកលក់ស៊េរីឆ្នាំ ២០១៤ ដល់ ២០២០ (Facelift ផ្លាស់ប្ដូររាងថ្មីប្លែកជាងមុននៅចាប់ពីឆ្នាំ ២០១៦) ហើយក៏ជាឡានមួយទឹក កៅអី៣ជួរ ដែលមានឆ្នាំផលិតខ្ពស់សម្រាប់ពពួកឡាន ៧កៅអីដែលមានតម្លៃធូរជាងគេនៅស្រុកខ្មែរផងដែរ។
ទោះបីជាមិនសូវចាយរាង ខាងក្នុងចង្អៀតបន្ដិចតែ Avanza នៅតែជាប់ឈ្មោះជាឡានដែលសាមញ្ញ និងធន់សន្សំសំចៃខ្ពស់ សម្រាប់ប្រើជាលក្ខណៈគ្រួសារបានយ៉ាងសមរម្យ។
បច្ចុប្បន្នឃើញទីផ្សារដាក់លក់ស៊េរីឆ្នាំ ២០១៤ ដល់ ២០១៥ ខ្ទង់ ១២,០០០ដុល្លារ ទៅ ១៣,០០០ដុល្លារជាង ខណៈពពួកឆ្នាំ ២០១៦ ដល់ ២០១៨ ជាមួយតម្លៃចាប់ពីខ្ទង់ ១៤,០០០ដុល្លារជាង ទៅ ១៦,០០០ដុល្លារជាង សម្រាប់ឆ្នាំ ២០២០ ដែលជាឆ្នាំចុងក្រោយប្ដូររាងថ្មីឃើញតម្លៃខ្ពស់គួរសមខ្ទង់ ២ម៉ឺនដុល្លារអីដែរ អាស្រ័យលើពណ៌ ឆ្នាំផលិត និងភិនភាគឡានជាក់ស្ដែង។
MPV ខ្នាត់តូចមួយនេះប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ អាចផលិតកម្លាំងបាន ១០៣សេះ កម្លាំងរមួល ១៣៦ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ ទៅ ៧លីត្រជាងប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ។
រូបរាងសាមញ្ញ ខាងក្នុងក៏សាមញ្ញដែរ បំពាក់ជាមួយកៅអីធម្មតា ៣ជួរ ឬ ៧កៅអី រាងចង្អៀតបន្ដិច ព្រោះផ្ទៃខាងក្នុងនៃផ្នែកទទឹងមានទំហំត្រឹម ១៦៦០ម.មប៉ុណ្ណោះ តែអាចជិះគ្នា ៧នាក់ល្មម។
Avanza ជាប្រភេទឡាន MPV ខ្នាតតូចមានទ្វា៥ សម្រាប់ Specs ស្រុកខ្មែរមិនមានអ្វីពិសេសទំនើបឡើយ គឺធម្មតា ប្រើជាមួយសោចុច (Lock & Unlock) និងចាក់សោបញ្ឆេះ ពោងសុវត្ថិភាព ២គ្រាប់ផ្នែកខាងមុខ មិនមានអេក្រង់ ឬការមេរ៉ា និងសេនស័រអ្វីឡើយ ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ MPV របស់ Toyota ម៉ូឌែល Avanza មួយនេះ? តម្លៃប៉ុណ្ណឹងគិតថាចង់ពិចារណាដែរ ឬអត់ប្រសិនជាចាប់អារម្មណ៌ចង់ប្រើឡានឆ្នាំខ្ពស់កៅអី ៣ជួរ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bun Sak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ